ឆ្នាំថ្មី គូ best friend MK និង NY ប្ដូរសង្សាគ្នាក្នុងរឿងថ្មី

នរណា​ៗ​ក៏​គេ​ដឹង​ដែរ​ថា Kimmy Kimbery រួម​ទាំង​សង្សារ​សំណព្វ​ចិត្ត​ដែល​ទើប​សុំ​នាង​រៀបការ Mark Prin និង Yaya និង Nadech ដែល​ជា​គូស្នេហ៍​ដ៏​ល្បី​ក្នុង​វិស័យ​សិល្បៈ​ថៃ​នោះ គឺជា​មិត្តភ័ក្ដិ​ស្លាប់​រស់​ជាមួយ​គ្នា​ជាង ១០ ឆ្នាំ​មក​ហើយ។ ចំណែក​ក្នុង​រឿង​វិញ ពួក​គេ​ទាំង ៤ ក៏​ធ្លាប់​សម្ដែង​ជាមួយ​គ្នា​ដែរ ហើយ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

នៅ​ឆ្នាំ​ថ្មី​នេះ​ដែរ MK និង NY បាន​ផ្លាស់ប្ដូរ​ដៃ​គូ​សង្សារ​គ្នា​ក្នុង​រឿង​ភាគ​ទូរទស្សន៍។ Kim និង Nadech ជួប​គ្នា​វិញ​ក្រោយ ១០ ឆ្នាំ ក្រោយ​សម្ដែង​រឿង Rang Pratana កាលពី​ឆ្នាំ ២០២១ ហើយ Mark និង Yaya ជួបគ្នា​វិញ ៥ ឆ្នាំ​ក្រោយ រឿង Kluen Cheewit ២០១៧។ បើ​និយាយ​ពី​រឿង​ថ្មី​របស់ Kim និង Nadech គឺ Spy on Doctor Epidemic ជា​ប្រភេទ​រឿង វេជ្ជសាស្ត្រ មនោសញ្ចេតនា កំប្លែង ចំណែក​រឿង​របស់​គូ Mark និង Yaya ប្រភេទ កំប្លែង រ៉ូមែនទិក។


បើ​តាម​ព័ត៌មាន​រឿ Kim និង Nadech បាន​ចាប់ផ្ដើម​ថត​កាលពី​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ខណៈ​រឿង​ថ្មី​របស់ គូ Yaya និង Mark ក៏​បើក​កាមេរ៉ា​ថត​កាលពី​ម្សិលមិញ​ដែរ។ គ្រាន់តែ​ដឹង​ព័ត៌មាន​នេះ​ភ្លាម​អ្នក​គាំទ្រ​តារា​ទាំង ៤ ពិតជា​រីករាយ និង​បន់​ឲ្យ​ថត​ចប់​ៗ ព្រោះ​កន្លង​មក​រឿង​ទាំង ២ គូ​ខាង​លើ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

នេះ​គ្រាន់តែ​ជា​ការងារ ហើយ​ក្នុង​ជីវិត​ពិត Mark ទើប​តែ​ភ្ជាប់​ពាក្យ​ជាមួយ Kimmy ចំណែក Yaya ជាមួយ Nadech គឺ​នៅតែ​ជា​សង្សារ​ដែល​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មិន​ដាច់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ