Halloween ឆ្នាំនេះ Kimberley និង Mark តុបតែងខ្លួនចាស់ដៃក្រោយក្លាយជាប្ដីប្រពន្ធ

ដើម្បីចូលរួមអបអរ និងលេងកម្សាន្ដក្នុងឱកាសបុណ្យ Halloween ​ តារាល្បីៗជាច្រើនក្នុងប្រទេសថៃក៏បានតុបតែងខ្លួនប្លែកៗ និងលេងស្ទីលតាមចំណង់ចំណូលចិត្តរៀងខ្លួន។ ម្នាក់ៗសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងចំណោមនោះដែរ តារាស្រី Kimberley និងស្វាមី Mark Prin បានតុបតែងជាគូមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង។

Kimberly បានតុបតែងខ្លួនអាទិទេពក្រិកបុរាណដែលមានសម្រស់ស្រស់ស្អាត និងតំណាងឲ្យក្ដីស្រឡាញ់គឺ Aphrodite ស្របពេលដែលស្វាមីរបស់នាងលោក Mark Prin តុបតែងខ្លួនជាអាទិទេពក្រិកបុរាណផ្នែកសឹកសង្គ្រាម Ares។ តារា​ស្រី​កូន​កាត់​ថៃ-អាល្លឺម៉ង់ រូប​នោះបានបង្ហោះរូបភាពរបស់ខ្លួន និងស្វាមីតុបតែងខ្លួនជា Aphrodite និង Ares  ក្នុងបណ្ដាញសង្គមព្រមទាំងភ្ជាប់ជាមួយពាក្យពេចន៍ថា “ក្ដីស្រឡាញ់គឺជាកម្លាំងខ្លាំងបំផុតក្នុងលោក“។

ការតុបតែងខ្លួនយ៉ាងសមឥតខ្ចោះនេះក៏បានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិសរសើរជាច្រើនលើបណ្ដាញសង្គម ព្រមទាំងលើកឡើងថាអ្នកទាំងពីរពិតជាស្រស់ស្អាតសមគ្នាខ្លាំង។ អ្នក​ទាំង ២ ក៏​បាន​អញ្ជើញ​មិត្ត និង​បងប្អូន​មក​ចូលរួម​កម្មវិធី Halloween នៅ​ផ្ទះ​ថ្មី​របស់​ពួកគេ ក្នុង​នោះ​មាន Yaya, Nadech, Margie និង ស្វាមី ព្រម​ទាំង​តារា​ប្រុស​ស្រី​ដែល​ស្និទ្ធ​គ្នា​មួយ​ចំនួន​ទៀត។

គួរបញ្ជាក់ថា Halloween ជាបុណ្យខ្មោចដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុប និងត្រូវបានប្រជាជាតិនានាស្ទើរពាសពេញលើលោក ចូលរួមប្រារព្ធពិធីនេះនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន