ហេតុផល ៤ យ៉ាង យើងគួរពិចារណាទៅវត្តឆ្ងាយៗ ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ

ជាទូទៅ​ដោយសារ​តែ​កត្តា​ពេលវេលា និង​ភាព​ងាយស្រួល ក្នុង​ឱកាស​ពិធី​បុណ្យ​សាសនា ពិសេស​បុណ្យ​ភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​វត្ត​ដែល​នៅ​ជិត​ៗ​ផ្ទះ ឬ​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ខ្លួន។ ប៉ុន្តែ ប្រសិនបើ​មាន​ពេល និង​លទ្ធភាព​គួរសម អ្នក​គួរតែ​ពិចារណា​ទៅ​វត្ត​ដែល​នៅ​ដាច់​ស្រយាល​ខ្លះ ព្រោះ​អ្នក​នឹង​អាច​ចំណេញ​​រឿង​​មួយ​ចំនួន​។ 

ជួយ​ដល់​វត្ត​អត្តខាត់

វត្ត​អត្តខាត់ គឺ​សំដៅ​ដល់​ទី​អារាម​ទាំង​ឡាយ​ណា ដែល​មាន​ទីតាំង​នៅ​ដាច់​ស្រយាល ឬ​មាន​ផ្លូវ​ចូល​ពិបាក ហើយ​មិន​សូវ​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់ និង​ខ្វះខាត​​ចង្ហាន់ ឬ​ជំនួយ​សម្ភារៈ​​ផ្សេង​ៗ។ ដូចនេះ ពេល​អ្នក​បាន​ទៅ​កាន់​ទី​នោះ អ្នក​នឹង​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បំពេញ​កង្វះខាត​ទាំងនោះ​ទៅ​តាម​លទ្ធភាព​របស់​អ្នក។

ស្គាល់​កន្លែង​ថ្មី

ជាក់ស្ដែង ទីកន្លែង​ណា​ក៏​ដោយ មិន​ថា​នៅ​ជិត ឬ​ឆ្ងាយ​ឡើយ គឺ​តែងតែ​មាន​ប្រវត្តិ ក៏​ដូចជា​រឿងរ៉ាវ​ដែល​អ្នក​អាច​សិក្សា​ស្វែងយល់ និង​រៀន​សូត្រ​បាន។ ចំពោះ​វត្តអារាម​ក៏​ដូចគ្នា ពេល​អ្នក​ចូល​ទៅ​ដល់​ទី​នោះ​​ អ្នក​ក៏​នឹង​អាច​មើល​ឃើញ និង​ដឹងឮ​អំពី​អ្វី​ថ្មី​ៗ​ដូចគ្នា។

ឆ្លៀត​ពេល​ដើរ​កម្សាន្ត

ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​ក៏​មាន​ពេល​កម្សាន្ត​សប្បាយ​ក្នុង​ការ​គយគន់​ទេសភាព​នៅ​តាម​ដង​ផ្លូវ ដែល​អាច​ឱ្យ​អ្នក​រំសាយ​អារម្មណ៍​សោកសៅ​ ធ្វើ​ឱ្យ​ចិត្ត​រឹតតែ​ជ្រះថ្លា​ក្នុង​ការ​ធ្វើ​បុណ្យ​សន្សំ​កុសល។ វត្ត​ខ្លះ​ទៀតសោត​មាន​ទីតាំង​នៅ​ស្រប​ផ្លូវ ឬ​ក្នុង​​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ អ្នក​ក៏​អាច​ឆ្លៀត​ពេល​ចូល​លេង​កម្សាន្ត​បាន​តែម្ដង។ 

ចែករំលែក​ព័ត៌មាន ដើម្បី​រក​ជំនួយ​បន្ត

អ្នក ឬ​ក្រុម​គ្រួសារ​របស់​​អ្នក​អាច​ជួយ​បាន​តែ​មួយ​ចំណែក តែ​បើ​សិន​អ្នក​ស្គាល់​ទីកន្លែង​ដែល​ខ្វះខាត​ហើយ​ចែករំលែក​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្គាល់ អ្នក​នឹង​អាច​រួម​ចំណែក​ស្វែងរក​ជំនួយ​ជា​បន្តបន្ទាប់។ នេះ​ជា​កិច្ចការ​តូចតាច​ប្រកប​ដោយ​គុណ​តម្លៃ​មួយ ដែល​អាច​ផ្ដល់​ភាព​ប្រសើរ​ឡើង​ដល់​វត្ត​ទាំង​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ