មក​ស្គាល់​នំ​នែក​ខ្មែរ មិន​ដែល​ចោល ឱ្យ​តែ​ដល់​រដូវ​ភ្ជុំបិណ្ឌ​ម្ដងៗ

ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ដទៃ​ទៀត​របស់​ខ្មែរ​យើង​។ ភ្ជុំបិណ្ឌ​ជា​ឱកាស​ជួប​ជុំ​ តាម​បែប​ប្រពៃណី​ ​ទំនៀម​ទម្លាប់​ពី​បរម​បុរាណ​មក​របស់​ជនជាតិ​ខ្មែរ​យើង តាម​រយៈ​ការ​ទៅ​វត្ត ធ្វើ​បុណ្យ​ដាក់​ទាន​ ជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ​ដ៏​សប្បាយ​រីករាយ​ជា​មួយ​ទឹក​មុខ​ស្រស់​ថ្លា​បន្ទាប់​ការ​សាង​កុសល​ហើយ។ តាម​ទំនៀមទម្លាប់​ខ្មែរ​យើង​ ឲ្យ​តែ​ពិធី​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​ តែង​ធ្វើ​ម្ហូប​អាហារ​ នំនែក​ឆ្ងាញ់​ពិសា​ដើម្បី​គ្រួសារ និង​ជា​ចង្ហាន់​សម្រាប់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត ព្រម​ទាំង​ឧទ្ទិស​ទៅ​បុព្វការី​ជន ជីដូនជីតា​ទាំង​ ៧សណ្តាន។ នំនែក​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ ហើយ​ទាំង​នេះ​ជា​នំនែក​ខ្មែរ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​បំផុត​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

១ នំ​អន្សម

មិន​ថា​ពិធី​បុណ្យ​ណា ពេល​ណា​ ឆ្នាំ​ណា អន្សម​ជា​នំ​មួយ​ប្រភេទ​ដែល​ជនជាតិ​ខ្មែរ​មិន​អាច​ចោល​បាន​ឡើយ​។ តួ​យ៉ាង​នំ​ប្រើ​ស្លឹក​ចេក​សម្រាប់​វេច​ខ្ចប់​ដ៏​ឆ្ងាញ់​ពិសា​មួយ​នេះ ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ប្រើ​ប្រាស់​ទាំង​ក្នុង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ។ អន្សម​មាន​ប្រភេទ​ដូចជា ​អន្សម​ស្នូល​សណ្ដែក ​ស្នូល​សាច់​ជ្រូក ស្នូល​ផ្អែម និង​ស្នូល​ចេក ដែល​​មាន​គ្រឿងផ្សំ​ដូចជា អង្ករដំណើបដូង​ទុំសណ្ដែកស្ករត្នោត និង​ចេកទុំ។

២ នំបត់ និង​នំគម

នំបត់​ និង​នំគម​ភាគ​ច្រើន​ត្រូវ​បាន​គេ​លក់​តាម​ទីផ្សារ និង​មាន​ក្នុង​កម្មវិធី​នានា​នៅ​កម្ពុជា​យើង ហើយ​ក៏​ជា​នំ​ដែល​ពេញ​និយម​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ។ ជា​ប្រភេទ​នំ ប្រើ​ម្សៅ​អង្ករ​ដំណើប នំបត់​ខ្ចប់​ដោយ​ស្នូល​សណ្ដែក​នៅ​ខាង​ក្នុង មាន​​រាង​សំប៉ែត​ៗ ឯ​នំគម​មាន​ស្នូល​ដូង​កូរ​ជា​មួយ​ស្ករត្នោត​នៅ​ពី​ក្នុង​ ហើយ​ការ​​ចម្អិន​ធ្វើ​ឡើង​តាម​រយៈ​​ការ​ចំហុយ​ដូចគ្នា។

៣ នំអាកោ

រសជាតិ​ឆ្ងាញ់​ និងងាយ​ស្រួល​បរិភោគ។ នំ​អាកោ​ គេ​ធ្វើ​ចេញ​ពី​អង្ករ​ខ្សាយ ស្ករ​ស មេ អំបិល​បន្តិច និង​យក​ទៅ​ចំហុយ។ អាកោ​​មាន​ពីរ​ប្រភេទ​គឺ អាកោ​ធម្មតា ​និង​អាកោ​ខ្ទិះ តែ​ភាគ​ច្រើន​ គេ​និយម​ប្រើ​អាកោ​ធម្មតា​ច្រើន​ជាង​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។

៤ នំច័ក្កច័ន

មាន​រូបរាង​ជា​ស្រទាប់ និង​ច្រើន​ពណ៌​ផ្សេងៗ ខ្លះ​មាន​ពណ៌​ក្រហម លឿង បៃតង។ នំ​ប្រភេទ​នេះ​គេ​ប្រើ​អង្ករ​ខ្សាយ ម្សៅ​ឆា ស្ករ ​អំបិល និង​ខ្ទិះ​ដូង។ ហើយ​នំច័ក្កច័ន ក៏​គេ​ចម្អិន​ដោយ​ការ​ចំហុយ​ផង​ដែរ។ ជា​នំ​ពេញ​និយម​ខ្លាំង ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ស្គាល់ ព្រោះ​សម្បូរ​មាន​លក់​នៅ​លើ​ទីផ្សារ។

៥ នំស្លឹកស្រស់

នំស្លឹកស្រស់​ជា​នំ​ពេញ​និយម​ដែល​ជា​ទូទៅ​គេ​ប្រើ​ក្នុង​កម្មវិធី​តូច​ធំ ហើយ​ភាគ​ច្រើន​ក៏​មាន​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។ នំស្លឹកស្រស់​មាន​គ្រឿង​ផ្សំ​ដូចជា ម្សៅ​សណ្ដែក ស្ករស ខ្ទិះដូង សណ្ដែកបាយ។

៦ នំកាតំ

នំកាតំ​ធ្វើ​ឡើង ដោយ​អង្ករ​ដំណើប លាយ​ជា​មួយ​សណ្ដែក​ស ឬ​សណ្ដែក​ខ្មៅ ដូង​ទុំ អំបិល​បន្តិច និង​ច្រក​ចូល​ក្នុង​កូន​កាតំ ដែល​ធ្វើ​ពី​ស្លឹក​ត្នោត រួច​យក​ទៅ​ស្ងោរ ដូច​ជា​នំអន្សម​ដែរ។ ជា​នំ​មួយ​ប្រភេទ​ដែល​គេ​តែង​ឃើញ​នៅ​តាម​ស្រុក​ស្រែ​ តែ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​អាច​ពិបាក​រក​បន្តិច។


៧ នំ​ទ្រាប

ជា​នំ​ដែល​និយម​សម្រាប់​កម្មវិធី​ដូចជា ឡើងផ្ទះ កឋិនទាន សូត្រ​មន្ត និង​បុណ្យ​ភ្ជុំ​បិណ្ឌ​។ ដើម្បី​ធ្វើ​នំ​ទ្រាប​បាន​គេ​ត្រូវ​គេ​ត្រូវ​យក​អង្ករ​ដំណើប ស ឬ​ខ្មៅ​ទៅ​ដាំ​ឱ្យ​ក្លាយ​ជា​បាយ​​សិន ទើប​គេ​ដួស​ចេញ និង​យក​ទៅ​កូរ​ជា​មួយ​នឹង​ស្ករត្នោត ឬ​ស្ករស​នៅ​ឆ្នាំង​មួយ​ផ្សេង​ទៀត។ គេ​កូរ​បាយ​នោះ​រហូត​ស្រស់​ទឹក​គេ​នឹង​ចាក់​ចូល​ទៅ​ក្នុង​ថាស ដើម្បី​អាច​កាត់​ជា​ចំណិត​បាន។

៨ នំជាល

គេ​ហៅ​វា​ នំជាល ព្រោះ​នំ​មួយ​ប្រភេទ​នេះ​អាច​រក្សា​ទុក​បាន​រយៈ​ពេល​យូរ​រហូត​ដល់​ទៅ​រាប់​ខែ​បើ​រក្សាទុក​ក្នុង​ជាល។ ជា​នំ​ធ្វើ​ពី​ម្សៅ​ដំណើប​លាយ​ស្ករ​ដាក់​ក្នុង​កូន​ជាល​តូច​ៗ​ដែល​ទ្រាប់​ស្លឹក​ចេក​នៅ​បាត និង​នៅ​រង្វង់​ជុំ​វិញ​ថាស​ ហើយ​គេ​ចម្អិន​វា​ដោយ​ចំហុយ។ គ្រាន់​តែ​ជា​នំ​ម្សៅ​អង្ករ​ដែល​មាន​រសជាតិ​ផ្អែម​ឡែមៗ​តែ​ នំជាល​ជា​នំ​ដ៏​ពេញ​និយម​មួយ​ក្នុង​ចំណោម​នំ​ផ្សេងៗ​ទៀត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន