គ្រឿងផ្សំ៖
បង្គា
ខ្ទឹមស និងម្ទេសចិញ្ច្រាំ
ស្លឹកម្រះព្រៅ
ស្លឹកក្រូចសើច
ទឹកស៊ីអ៊ីវ
ទឹកត្រី
ស្ករស
ម្រេច
ទឹក
១. ដំបូងរំលីងខ្ទឹមស និងម្ទេសចិញ្ច្រាំឱ្យឡើងឈ្ងុយបន្តិច ហើយដាក់បង្គាចូល។
២. ឆាបង្គាបន្តិចហើយ ដាក់ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស ម្រេច និងទឹកបន្តិចចូលហើយឆាម្ដងទៀត។
៣. ចុងក្រោយភ្លក់ល្មមត្រូវរសជាតិហើយ ដាក់ស្លឹកក្រូចសើច និងស្លឹកម្រះព្រៅចូលជាការស្រេច៕























Account
Security
Favourite Content