គ្រឿងផ្សំ៖
នុយ
ខ្ទឹមស និងម្ទេសក្រៀមចិញ្ច្រាំ
សាច់ជ្រូកចិញ្ច្រាំ
ប្រេងខ្យង
ទឹកស៊ីអ៊ីវ
ទឹកត្រី
ស្ករស
ម្រេច
ស្លឹកម្រះព្រៅ
វិធីធ្វើ៖
១. ដំបូងយើងត្រូវរំលីងខ្ទឹម និងម្ទេសក្រៀមចិញ្ច្រាំឱ្យឈ្ងុយជាមុនសិន រួចដាក់សាច់ជ្រូកចិញ្ច្រាំចូល។
២.ឆាត្រលប់ចុះឡើងមើលល្មមសាច់ជ្រូកឆ្អិនហើយ សឹមដាក់នុយដែលបានស្រុះរួចចូល។
៣. បន្ទាប់មកចាប់ផ្ដើមដាក់គ្រឿងផ្សំចូលហើយឆាច្របល់គ្នាឱ្យសព្វ។
៤. ចុងក្រោយមើលល្មមថានុយបានឆ្អិនល្មមចូលសព្វគ្រឿងហើយ គ្រាន់តែដាក់ស្លឹកម្រះព្រៅរួចឆាមួយត្រលប់ទៀតជាការស្រេច៕