តាមប្រភពពីរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា ថ្ងៃអាទិត្យ ១៩ វិច្ឆិកា ២០២៣ ម៉ោង ១៩:០០ – ២០:០០ យប់ នឹងមានការបាញ់កាំជ្រួច ដែលនាំចូលពីប្រទេសជប៉ុនពិតៗ ដើម្បីអបអរសាទរខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ~ ជប៉ុន។ ក្នុងនោះរដ្ឋាភិបាលទាំងពីរនឹងរៀបចំពិធី បាញ់ កាំជ្រួចដែលនាំចូលពីប្រទេសជប៉ុន មានភាពទាក់ទាញ និងផ្តល់ទស្សនីយភាពប្លែកៗជាច្រើន។

នេះអាចចាត់ទុកជាព្រឹត្តិការណ៍ដ៏ពិសេសមួយ កម្រនឹងនឹងកើតឡើង ដែលប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីបានប្រារព្ធពិធីអបអរសាទរខួបមិត្តភាពរវាងកម្ពុជា និងជប៉ុន រយៈពេល ៧០ឆ្នាំមកនេះ។ ប្រទេសជប៉ុន គឺជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា ដែលតែងផ្ដល់ជំនួយជាច្រើន ជួយទៅដល់ការអភិវឌ្ឍប្រទេសកម្ពុជាស្ទើរគ្រប់វិស័យ មិនថាវិស័យហេដ្ឋារចនាសម្ព័ន្ធ ជំនួយធ្វើប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញ ការសាងសង់ស្ពាន ផ្លូវ ព្រមទាំងវិស័យអប់រំ ការសាងសង់សាលារៀនស្ទើរពាសពេញប្រទេសកម្ពុជា។






























Account
Security
Favourite Content