Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានដើមកំណើតពីប្រទេសអារ៉ាប់រួម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកប្រតិបត្តិការហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរី ចាប់តាំងពីខែ ឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងទ្វីបទាំងប្រាំមួយ។

ជាពិសេសកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ពិភពលោកមួយនេះ បានដាក់ឱ្យដំណើរការជើងហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងសៀមរាបឆ្លងកាត់ទីក្រុងបាងកក។ នេះគឺជាសមិទ្ធផលដ៏ធំមួយរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ ដែលអាចទទួលបានទំនុកចិត្តពីក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ បង្ហាញពីសក្ដានុពលរបស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក។


យ៉ាងណាមិញបើយើងក្រឡេកទៅមើលបណ្ដាញសង្គមរបស់ក្រុមហ៊ុន Emirates ជានិច្ចកាលតែងផលិតមាតិកាដ៏ទាក់ទាញបង្ហាញពីអច្ឆរិយភាព តំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាទៅកាន់ពិភពលោក។ ជាក់ស្ដែងវីដេអូបាហុនិកាដ៏ស្រស់ស្អាតរបស់ Emirates ថតនៅតំបន់អង្គរ បានបង្ហាញនូវប្លង់ស្អាតៗនៃប្រាង្គប្រាសាទដូនតាខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មានអ្នកទស្សនារាប់លានដង។ នេះគឺជាការចូលរួមចំណែកដ៏សំខាន់ជំរុញឱ្យទេសចរអន្តរជាតិកាន់តែបានស្គាល់អំពីប្រទេសកម្ពុជា ដែលមានទីតាំងអច្ឆរិយ ទីកន្លែងស្រស់ស្អាតរាប់មិនអស់ ជាមួយនឹងអរិយធម៌ វប្បធម៌ដ៏ចំណាស់របស់បុព្វបុរសខ្មែរ។


អ្នកដំណើរដែលជ្រើសរើសធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ពិភពលោក Emirates នឹងទទួលបាននូវសេវាដ៏ល្អបំផុត ជាមួយនឹងយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class ៕



























Account
Security
Favourite Content