បើ​ស្ត្រេស​ខ្លាំង សាក​ទៅ​អង្គុយ​ស្ដាប់​សំឡេង​សមុទ្រ និង​ស្រូប​ខ្យល់​អាកាស​នៅ​ទី​នេះ​ម្ដង!

សំឡេង​រលក​ទឹក​សមុទ្រ​បោក​ទៅ​បោក​មក​ឮ​សូរ​ប្រាវ​ៗ បណ្ដាល​ឲ្យ​អារម្មណ៍​អ្នក​ស្ដាប់​ទាំងឡាយ​បាន​រំសាយ​ទុក្ខ​កង្វល់ អណ្ដែត​អណ្ដូង​ទៅ​តាម​នោះ​ដែរ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង មិន​អាច​ទប់​បាន និងអារម្មណ៍​ខូចចិត្ត​តាំង​ពី​នាយ​អាយ​​ អ្នក​គួរតែ​សាកល្បង​ជ្រើសរើស​យក​កន្លែង​លំហែ​កាយ​ណា​​​មាន​សមុទ្រ​ជា​ទី​ប្រឹក្សា​ដ៏​មាន​ប្រសិទ្ធភាព​ម្ដង​ ដើម្បី​ទទួល​បាន​អារម្មណ៍​រីករាយ​ឡើង​វិញ។

AMS Infotainment សូម​ណែនាំ​កន្លែង​លំហែ​កាយ​ជាប់​មាត់​សមុទ្រ​មួយ​ដែល​មាន​ឈ្មោះ​ថា «Sea Breeze​ Resort»។ Sea Breeze Resort គឺ​ជា​កន្លែង​សម្រាក​លំហែ​ក្បែរ​មាត់​សមុទ្ រ​ដែល​តែងតែ​​នាំ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ទាំងឡាយ​បាន​សប្បាយ refresh ពីអារម្មណ៍​​ធុញ​ថប់ ​អស់​សង្ឃឹម​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​សន្តិភាព ឬ​សេចក្ដី​ស្ងប់​សុខ​ក្នុង​ចិត្តវិញ។

នា​ពេល​ព្រឹក​លោក​អ្នក​អាច​អង្គុយ​មើល​ព្រះអាទិត្យ​រះ​ចាំង​ចូល​ផ្ទៃ​សមុទ្រ​ពណ៌​មាស ប្រៀប​ដូច​ជីវិត​ថ្មី​កំពុង​តែ​លូតលាស់​ឡើង​ មិន​ខុស​អ្វី​ពី​ថ្ងៃ​ថ្មី​របស់​មនុស្ស​យើង​នោះ​ទេ នៅ​ពេល​ល្ងាច​លោកអ្នក​ក៏​អាច​អង្គុយ​សញ្ជឹង​គិត និង​មើល​ពី​សម្រស់​របស់​ព្រះអាទិត្យ​រៀប​អស្ដង្គត​ ផឹក cocktail រំសាយ​អារម្មណ៍​នឿយ​ហត់​បាន​ដែរ​។

រឹតតែ​ពិសេស​ចំពោះ​ Sea Breeze Resort មាន​បន្ទប់​គេង​យ៉ាង​ប្រណិត​សម្រាប់​ស្វាគមន៍​អ្នក​ទេសចរមក​ពី​គ្រប់​ទិស​ទី។ នៅ​ទីនេះ​ផង​ដែរ​វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រ៉ូមិនទិច​ បើ​បាន​ទៅ​សម្រាក​លំហែ​កាយ​ជាមួយ​មនុស្ស​ក្នុង​បេះដូង​របស់​អ្នក។ វា​មាន​ទីតាំង​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​អូរត្រេះ ខេត្ត​ព្រះសីហនុ៕

ទំនាក់ទំនង៖ 034 900 999

ផែនទី៖ https://goo.gl/maps/XLBr6YgHCqn2q75W9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ