ពិតជាមានមោទកភាពក្រៃលែង ក្រោយមានទេសចរអឺរ៉ុប ជាច្រើននាក់ ពោលគឺរាប់ពាន់នាក់ បាននាំគ្នាជជែកពីប្រទេសកម្ពុជា ក្រោយទេសចរបរទេសមួយរូប បានបង្ហោះរូបនៅលើ Instagram ហើយសរសេររៀបរាប់សរសើរពីប្រទេសកម្ពុជាយ៉ាងវែងអន្លាយ ស្រាប់តែមានទេសចរអន្តរជាតិផ្សេងទៀត ដែលធ្លាប់បានមកប្រទេសកម្ពុជាដែរ បាននាំគ្នាសរសើរមិនដាច់ពីមាត់ពីប្រទេសកម្ពុជា។ មតិភាគច្រើនបាននិយាយដូចៗគ្នាថា៖ «ប្រសិនបើមកដើរលេងនៅអាស៊ីអាគ្នេយ៍ ហើយមិនបានមកប្រទេសកម្ពុជា គឺគ្មានន័យ» ។


តទៅនេះ គឺជាសម្រង់មតិ ដែលទំព័រហ្វេសប៊ុកផេក Re-IDEA បានធ្វើការសង្ខេប ពីការបញ្ចេញមតិរបស់ទេសចរអឺរ៉ុប ក្រោយពីពួកគេ បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា៖
ទេសចរបរទេសមានគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហើយគេថា បើមកលេងអាស៊ីអាគ្នេហ៍ ហើយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។
មតិរាប់រយបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុងមតិពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។ គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហើយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហើយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហើយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រើន ហើយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាស៊ីអាគ្នេហ៍។
គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលឮពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍៕
































Account
Security
Favourite Content