ពិតជាភ្ញាក់ផ្អើល ផ្ទុះការបញ្ចេញរាប់សិបមតិពីទេសចរអឺរ៉ុប ថាបើមកដើរលេងនៅអាស៊ី មិនបានមកកម្ពុជាគឺគ្មានន័យ

ពិតជាមានមោទកភាពក្រៃលែង ក្រោយមានទេសចរអឺរ៉ុប ជាច្រើននាក់ ពោលគឺរាប់ពាន់នាក់ បាននាំគ្នាជជែកពីប្រទេសកម្ពុជា ក្រោយទេសចរបរទេសមួយរូប បានបង្ហោះរូបនៅលើ Instagram ហើយសរសេររៀបរាប់សរសើរពីប្រទេសកម្ពុជាយ៉ាងវែងអន្លាយ ស្រាប់តែមានទេសចរអន្តរជាតិផ្សេងទៀត ដែលធ្លាប់បានមកប្រទេសកម្ពុជាដែរ បាននាំគ្នាសរសើរមិនដាច់ពីមាត់ពីប្រទេសកម្ពុជា។ មតិភាគច្រើនបាននិយាយដូចៗគ្នាថា៖ «ប្រសិនបើមកដើរលេងនៅអាស៊ីអាគ្នេយ៍ ហើយមិនបានមកប្រទេសកម្ពុជា គឺគ្មានន័យ» ។

តទៅនេះ គឺជាសម្រង់មតិ ដែលទំព័រហ្វេសប៊ុកផេក Re-IDEA បានធ្វើការសង្ខេប ពីការបញ្ចេញមតិរបស់ទេសចរអឺរ៉ុប ក្រោយពីពួកគេ បានធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា៖

ទេសចរបរទេសមានគម្រោងមកថៃ​ និង​ វៀតណាម​ តែឆ្លៀតចូលលេងកម្ពុជា​ បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង​ ខុសពីការគិត​ ហើយគេថា​ បើមកលេងអាស៊ីអាគ្នេហ៍​ ហើយមិនបានមកលេងកម្ពុជា​ គឺអត់ន័យតែម្តង។

មតិរាប់រយបញ្ចេញមកគឺដូចគ្នា​ គេថា​ ឋានសួគ៌​លាក់ខ្លួន​ គ្មានអ្នកដឹង។ នៅក្នុងមតិពួកគេគ្រប់គ្នាបានបញ្ចេញមតិថា​ អ្នកមានគម្រោងមកអាស៊ីអាគ្នេហ៍​ ដាច់ខាតគួរតែចូលមកលេងកម្ពុជា​ ។ គេថា​ កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ​ (True Smile) ហើយអ្នកខ្លះថា​ ពួកគេនឹងមកម្តងទៀត។ ហើយអួតថា​ កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា​ មកលេងឱ្យហើយទៅ​ ព្រោះមិនទាន់មានភ្ញៀវស្គាល់​បុកទៅច្រើន ហើយនិយាយថា​ កម្ពុជាគួរតែទៅលេងដាច់ខាត​ ប្រសិនមានគម្រោងទៅអាស៊ីអាគ្នេហ៍។

គ្មានភ្ញៀវអឺរ៉ុបណាម្នាក់​ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា​ មិនដែលឮពីកម្ពុជានោះទេ​ តែ​មកលេងដោយចៃដន្យ​ ក៏បាក់ចិត្តតែម្តង​ ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *