MOKO The Concept-Plant សក្ដិសមសម្រាប់អ្នកចូលចិត្តថតរូបតាមហាងកាហ្វេ

ហាង​កាហ្វេ​មាន​ច្រើន​សន្ធឹក តែ​បើ​ចង់​ឱ្យ​គេ​នឹក​ដល់​កន្លែង​របស់​ខ្លួន ទាល់តែ​ម្ចាស់មាន​អ្វី​ដែល​ប្លែក​ទើប​អាច​ទាក់​ចិត្ត​អ្នក​ញ៉ាំ​បានច្រើន។ ជាក់ស្ដែង​ មាន​ហាង​កាហ្វេ​នៅ​សៀមរាប​មួយ​កន្លែង​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ចូលចិត្ត​ថត​រូប​តាម​កន្លែង​ស្អាត​ៗ រួម​ទាំង​តារា​ល្បី​ៗ​ជាច្រើន​រូប​ផង​ដែរ។

ក្រៅពី​មាន​ភេសជ្ជៈ​ប្រចាំ​ហាង​ប្លែក​ៗ​ច្រើន​មុខ​ ដែល​ស្អាត​ទាំង​ពណ៌ ប្លែក​ទាំង​រសជាតិ ចំណុច​ទាក់ទាញ​មួយ​ទៀត​របស់ MOKO The Concept-Plant គឺ​មាន​ស្រាប់​ក្នុង​ឈ្មោះ​តែម្ដង។ ជា​ការ​តុបតែង​រចនា​ជាមួយ concept ប្លែក​ភ្នែក បែប​ទាន់​សម័យ​អម​ដោយ​ដើម​រុក្ខជាតិ និង​ដើម​ផ្កា​តូច​ធំ​យ៉ាង​ទាក់​ភ្នែក។

គ្រាន់តែ​អង្គុយ​ញ៉ាំ​ធម្មតា ក៏​បាន​រូប​ស្អាត​​ទុក​ផុស​អួត​គេ​ដែរ…លក្ខណៈ​ថា រូប​ខ្លះ​មើល​ទៅ​សឹង​តែ​មិន​ដឹង​ថា​នៅ​ក្នុង​ហាង​កាហ្វេ​ផង។ ម្នាក់​ៗ​ដែល​ដើរ​ចូល​ហើយ ដឹង​តែ​មិន​បាច់​រក​មើល​ប្លង់​ថត​រូប​ទេ ព្រោះ​ងាក​ទៅ​ខាងណា ក៏​ទំនង​ដែរ។ 

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ធំ​ៗ ការ​តុបតែង​ក៏​មាន​ការ​ច្នៃ​លម្អ​រឹតតែ​ប្លែក​ថែម​ទៀត ទៅ​តាម​រដូវ​កាល និង​ពិធី​បុណ្យ​នានា។ បើ​ចង់​បាន​រូប​ថត​ស្អាត​ៗ មិន​ថា​រូប​ខ្លួនឯង ឬ​រូប​ម្ហូប​អាហារ និង​ភេសជ្ជៈ​ទេ កុំ​ភ្លេច​ទៅ MOKO The Concept -Plant ដែល​បើក​ដំណើរការ​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ៧:៣០ ព្រឹក ដល់ ៨:០០យប់៕

ទីតាំង ៖ https://goo.gl/maps/GyQUbHnKbwtfgEkj8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី