សម្រាប់​អ្នក​ពុល​ទូក! អាចមក​លេង​កោះ​ស្អាតៗ​ដែល​នៅ​​មិន​សូវ​ឆ្ងាយ​​ពី​គោកទាំងនេះ

ដែន​ដី​និរតី​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ទី​ឋាន​ដ៏​សែន​មនោរម្យ​ដែល​មាន​ឆ្នេរខ្សាច់​សក្បុស ជួរ​ភ្នំ​បន្ត​កន្ទុយ​គ្នា ​ព្រៃឈើ​ដ៏​ស្រស់​បំព្រង និង​ប្រជុំ​កោះ​ដ៏​ស្រស់​ស្អាត​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ ដែល​ទេសចរ​ជាតិ​និង​អន្តជាតិ​មិន​អាច​រំលង​ពី​ដែនដី​ដ៏​ស្រស់​ស្អាត​មួយ​នេះ​បាន​។ កម្ពុជា​មាន​កោះ​ជា​ច្រើន​ទាំង​ធំ​នឹង​តូច​ដែល​សុទ្ធ​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ពិសេស​ដ៏​ល្អ​ឯក។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ស្គាល់​ពី​កោះ​ ៤​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ និង​មាន​ចម្ងាយ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ឡើយ​​​ពី​ដីគោក។

១ កោះ​ស្ដេច ខេត្ត​កោះកុង

កោះ​ស្ដេច​គឺ​កោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង មាន​ចម្ងាយ​ចម្ងាយ​២គីឡូមែត្រ​ពី​ពយ​ជប៉ុន​ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​អូប័រ​ល្បឿន​លឿន​រយៈ​ពេល​ត្រឹម​តែ​ ៣​នាទី​ប៉ុណ្ណោះ​។ នៅ​លើ​កោះ​ស្ដេច​ភ្ញៀវ​ទេសចរណ៍​អាច​ទស្សនា​ពី​របៀប​រស់​នៅ​របស់​ប្រជាជន​ជាង ​៦០០ គ្រួសារ នា​ទី​នោះ​ និង​អាច​ជិះ​ទៅ​ស្ទូច​ត្រី​, មើល​ផ្កា​ថ្ម និង​ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​កោះ​ស្ដេច​គឺ​ជា​កន្លែង​មើល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ដែល​ទេសចរណ៍​គ្រប់​រូប​មិន​គួរ​រំលង។

២ កោះ​សំពោច ឬ​កោះ​រាជបុត្រ ខេត្ត​ព្រះសីហនុ

ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​រាម កោះ​រាជ​បុត្រ​មាន​ចម្ងាយ​ប្រមាណ​ ២០០ ម៉ែត្រ​ពី​ឆ្នេរ​រាម និង មាន​ចម្ងាយ​ប្រហែល ៤០ គីឡូមែត្រពី​រង្វង់​មូល​តោ​ពីរ ​ក្រុង​ព្រះសីហនុ ។ ដើម្បី​ទៅ​ទស្សនា​កូន​កោះ​តូច​ច្រឡឹង​ដែល​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​សាគរ​មួយ​នេះ​ ទេសចរមិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ ឬ​អូប័រ​ល្បឿន​លឿន​អ្វី​ឡើយ ដោយ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​លើ​ស្ពាន​ឈើ​លើ​ផ្ទៃ​សមុទ្រ​ដែល​មាន​ចម្ងាយ​ត្រឹម​តែ ២០០ ម៉ែត្រ​ពី​ឆ្នេរ និង​មាន​បរិមាណ​ប្រមាណ ២០០ ម៉ែត្រ​មួយ​ជុំ​កោះ​សម្រាប់​ភ្ញៀវ​ធ្វើដំណើរ​គយគន់​ទេសភាព និង​សំណឹក​ថ្ម​ដ៏​ស្រស់​ស្អាត​នៃ​កូន​កោះ​មួយ​នេះ។

៣ កោះទន្សាយ​ ខេត្តកែប

កោះទន្សាយ​គឺជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ទាំង​ ១៣​ នៅ​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប ដែល​ជា​ទី​ឋាន​ដ៏​ស្រស់​ស្អាត​មាន​លក្ខណៈ​អំណោយ​ផល​ពី​ធម្មជាតិ​ ដោយ​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ចំនួន​ពីរ។ កោះទន្សាយ​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ក្រុង​កែប និង​មាន​ចម្ងាយ ៤,៥ គីឡូម៉ែត្រ។ សម្រាប់ ការ​ធ្វើ​ដំណើរ​វិញ ​ដើម្បី​ទៅ​ដល់​ទីតាំង​នៃ​រមណីយដ្ឋាន​កោះទន្សាយ ភ្ញៀវ​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ដោយ​ការ​ជិះ​ទូក ឬ​កាណូត​រយៈ ១៥ នាទី​- ៣០​នាទី។ កោះទន្សាយ​មាន​ឆ្នេរ​ខ្សាច់​ពណ៌ស​ដ៏​ស្រស់​ត្រកាល​រួម​ជា​មួយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជម្រាល​សមុទ្រ​រាក់​ៗ​ដែល​អាច​ឲ្យ​ទេសចរណ៍​អាច​ងូត​ទឹក​លេង ស្ទូចត្រី​ និង​ថត​រូប​លេង។

៤ កោះ​ខ្យងខេត្ត​កោះកុង

រូបភាព៖ With Prosmix

កោះ​ខ្យង មាន​ទី​តាំង​ក្នុង​ភូមិ ខ្សាច់​ ក្រហម ឃុំ​ជីខ​ក្រោម​ចម្ងាយ​ជាង ​១០ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។ កោះ​ខ្យង គឺ​ជា​ប្រជុំ​កោះ​តូច​ៗ​ចំនួន​៣ជាប់​ៗគ្នា​ដែល​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​សាគរ​ដ៏​ស្រស់​ស្អាត។ ដើម្បី​ទៅដល់​កោះ​មួយ​នេះ​ភ្ញៀវ​ទេសចរណ៍​​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ចេញ​ពី​ផ្ទះ​ប្រជា​សហគមន៍​ដោយ​ផ្ទាល់ ឬ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តាម​ផ្លូវ​ភក់​អម​ទៅ​ដោយ​ព្រៃ​កោងកាង​ប្រមាណ ១គីឡូមែត្រ។ នៅ​លើ​កោះ​នេះ​មាន​ដើម​ដូង​ខ្ពស់​ទាប​ជា​ច្រើន ដុះ​ដេរ​ដាស​ពាសពេញ​កូន​កោះ​ទាំង​នេះ មាន​ទឹក​សមុទ្រ​ថ្លា​ឈ្វេង អម​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​ទេសចរណ៍​គ្រប់​រូប​បោះតង់​អាំង​សាច់ គយ​គន់​ថ្ងៃ​លិច បំបាត់​ភាព​នឿយ​ណាយ​ក្នុង​ជីវិត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។