បេសកកម្ម ទេសចរណ៍អំណាន នឹងមានវត្តមាននៅតាមបណ្ដាខេត្តក្រុងនៅក្នុងស្រុកខ្មែរ ដោយស្ថាបនិកសាលាដូងក្នុងពេលឆាប់ៗ ជាមួយសៀវភៅ ១ពាន់ក្បាល ដែលដឹកចេញពីកន្លែងមួយទៅកន្លែងមួយដោយរថយន្តចល័តពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត។

សៀវភៅប្រមាណ ១ ពាន់ក្បាល នឹងធ្វើដំណើរចល័តពេញប្រទេសខ្មែរ ដើម្បីទៅជួបបងប្អូន ក៏ដូចជាសិស្សានុសិស្ស អ្នកស្រលាញ់ការអាន តាមរយៈបេសកកម្ម ទេសចរណ៍អំណាន ឬបណ្ណាល័យចល័តសាលាដូង ដែលត្រូវបានរៀបចំដោយស្ថាបនិកសាលាដូង។ តាមរយៈការផ្ដល់បទសម្ភាសមកកាន់ AMS ស្ថាបនិកសាលាដូងលោក អ៊ុក វណ្ណដេ បានឱ្យដឹងថា៖ «បេសកកម្មមួយនេះមានរយៈពេល ២ ឆ្នាំ ដោយចាប់ផ្ដើមពីដើមឆ្នាំ ២០២៥ រហូតដល់ឆ្នាំ ២០២៧។ លោកបានធ្វើការសាកល្បងជាដំបូងនៅក្នុងខែឧសភា ឆ្នាំ២០២៣ ដោយចាប់ផ្ដើមពីខេត្តកែប និងកំពត»។ លោកបានបន្ថែមទៀតថា សម្រាប់បេសកកម្មមួយនេះលោកចង់បង្កើនការអាន និងការគិតឱ្យបានទូលំទូលាយ។ ដោយឡែកសម្រាប់ទីតាំងដែលលោកទៅដល់ និងរាល់សកម្មភាពផ្សេងៗអំពីបេសកកម្មមួយនេះនឹងមានជម្រាបជូននៅក្នុងផេកផ្លូវការរបស់លោកផងដែរ។



ស្ថាបនិកសាលាដូងរូប ឬត្រូវបានគេហៅលោកថាអ្នកចម្បាំងសំរាមរូបនេះ បានរៀបរាប់ទៀតថា ៖ «លោកនឹងរស់នៅក្នុងឡានមួយគ្រឿងនេះ ជាមួយសៀវភៅ១ពាន់ក្បាល ចល័តពេញប្រទេសខ្មែរ ដើម្បីដឹកនាំការអានសៀវភៅគ្រប់ទីកន្លែងដែលលោកបានទៅដល់»លោកក៏បានឆ្លៀតអរគុណនូវទឹកចិត្តបងស្រីម្នាក់ដែលបានផ្ដល់ឡានមួយឱ្យលោកដើម្បីសម្រេចក្ដីស្រមៃរួមមួយនេះផងដែរ៕

























Account
Security
Favourite Content