រំភើបរហូតស្រក់ទឹកភ្នែក សាលី ស្រីមាស នាដការីរបាំព្រះរាជទ្រព្យ ជាតួឯកអប្សារា ដែលមានជំងឺធ្ងន់តម្រូវឲ្យមានការព្យាបាលជាបន្ទាន់ ទទួលបានការរ៉ាប់រងព្យាបាលទាំងស្រុងពី ក្រុមហ៊ុន ជីប មុង។
កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយកញ្ញា សាលី ស្រីមាស នៅឯការិយាល័យផ្ទាល់របស់ក្រុមហ៊ុន ជីប ម៉ុង ដោយមានការចូលរួមពី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

ក្នុងជំនួបដ៏មានន័យនេះ អ្នកឧកញ៉ា លាង ម៉េង មានប្រសាន៍ថា៖ «ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង តែងលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរជាច្រើនកន្លងមក មានផ្នត់គំនិតជ្រោមជ្រែងខ្មែរគ្នាឯង ហើយមានតែខ្មែរដឹងពីទុក្ខធុរៈខ្មែរយើងច្បាស់»។
អ្នកឧកញ៉ាបានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដោយសម្រេចបានសមិទ្ធផលច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។


ក្នុងនោះផងដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការគោរព និងរំភើបយ៉ាងក្រៃលែង ចំពោះទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុងជូនប្អូនស្រី សាលី ស្រីមាស។
គ្រាន់តែទទួលបានដំណឹងល្អមួយនេះតាមទូរស័ព្ទភ្លាម លោកជំទាវអ្នកឧកញ៉ា រំភើបស្ទើរតែស្រក់ទឹកភ្នែក ព្រោះតែត្រេកអជំនួសប្អូនស្រី។ លោកជំទាវអ្នកឧកញ៉ា បានថ្លែងទៅកាន់នាដការីដ៏គួឲ្យកម្សត់ថា៖ «បងស្រីម្នាក់នេះ សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស រកឃើញនូវក្តីសង្ឃឹមថ្មី តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែលនេះ ប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី»។

ក្នុងឱកាសនេះ សាលី ស្រីមាស ក៏បានថ្លែងអំណគុណដល់អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី បន្ដការសម្រាកព្យាបាល និងបំពេញក្ដីស្រមៃ ថែរក្សាការផ្សព្វផ្សាយ ជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស មិនតែប៉ុណ្ណោះក៏បានអរគុណទៅដល់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជួយជ្រោមជ្រែងក្នុងការស្វែងរកជំនួយទាំងទឹកភ្នែក ប្អូនស្រី និងក្រុមគ្រួសារ មិនធ្លាប់គិតទេថានឹងមានថ្ងៃនេះមកដល់៕

























Account
Security
Favourite Content