មកស្គាល់សមាជិកក្រុម Hearts2Hearts ក្រុមខេប៉ុបនារីថ្មី ត្រៀមបញ្ចេញស្នាដៃ នៅថ្ងៃទី២៤ ខាងមុខនេះ

Hearts2Hearts ឬ H2H ជាក្រុមចម្រៀងខេប៉ុបនារីថ្មី ពីផលិតកម្ម SM Entertainment ដែលកំពុងតែត្រៀមបញ្ចេញស្នាដៃទី១ ជាផ្លូវការ ក្រោមចំណងជើងថា «The Chase» នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុននេះ។ ដោយក្រុម​ចម្រៀង​មានសមាជិក ៨នាក់មួយនេះ ជាក្រុមចម្រៀងនារីទី១ ហើយ ដែល SM បានបញ្ចេញក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ ចាប់តាំងពីក្រុមចម្រៀង aespa debut។

អំឡុងពេលរង់ចាំស្ដាប់សំនៀងរបស់សមាជិកក្រុមម្នាក់ៗ ថ្ងៃនេះ AMS សុំមកណែនាំពីជីវប្រវត្តិត្រួសរបស់សមាជិកទាំង ៨រូបជូនប្រិយមិត្តជាមុនសិន៖

CARMEN

https://youtu.be/B7qDj_dWfR8?si=8buXWlOI0bUdthbX

ផ្ដើមដោយសមាជិកដែលមានអាយុច្រើនជាងគេប្រចាំក្រុម Nyoman Ayu Carmenita ដែលទស្សនិកជនទូទៅស្គាល់ថា Carmen បានកើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០៦ ឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

វត្តមានរបស់ Carmen នៅក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង គឺជាវត្តមានបែបប្រវត្តិសាស្ត្រ ព្រោះតារាស្រីវ័យ ១៩ឆ្នាំរូបនេះ គឺជាជនជាតិឥណ្ឌូនេស៊ីទី ១ ដែលបានក្លាយជាតារាខេប៉ុបក្រោមផលិតកម្ម SM។ នៅពេលដែលបង្ហាញសមត្ថភាពជាលើកដំបូង នាងបានជ្រើសរើសច្រៀងបទ Best Part មុននឹងគណៈកម្មការសម្រេចជ្រើសរើសធ្វើជាតារាហ្វឹកហាត់នៅក្នុងឆ្នាំ ២០២២។ ក្រៅពីច្រៀង និងរាំ Carmen ក៏មានសមត្ថភាពក្នុងការលេងព្យាណូផងដែរ។

JIWOO

https://youtu.be/rzI2elkYw74?si=-cB7WcL1AB7Yi8Br

បន្តដោយមេក្រុម H2H, Choi Jiwoo មានដើមកំណើតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០០៦។ មានឈ្មោះហៅក្រៅថា Mychuu តារាស្រីរូបនេះក៏ជាអតីតអ្នករបាំបាឡេមួយរូបដែរ។

Choi Jiwoo ទទួលបានឱកាសបានចូលប្រឡូកជាតារាខេប៉ុបតាំងតែពីរៀនថ្នាក់ទី ៦ ដោយពេលនោះផលិតកម្ម SM បានប្រទះឃើញនាងនៅឯហាងលក់ទំនិញមួយកន្លែងដោយចៃដន្យ។ នៅពេលដែលបង្ហាញសមត្ថភាពរបស់ខ្លួន Choi Jiwoo បានច្រៀងបទ ភ្លេងជាតិរបស់កូរ៉េខាងត្បូង ទៅកាន់គណៈកម្មការ។  

YUHA

https://youtu.be/8G68S3nLtC4?si=CFQHBn6kk0mJG-ym

Yuha ឬមានឈ្មោះពេញថា Yu Ha-ram បានកើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧ ក្នុងខេត្ត Gangwon-do ប្រទេសកូរ៉េខាងត្បូង។ តារាស្រីដែលមានឈ្មោះហៅក្រៅថា First Love Girl រូបនេះ ក៏ជាសមាជិកមួយរូបទៀតដែលចេះលេងព្យាណូផងដែរ។

ដំណើរដើមទងនៃការចូលហ្វឹកហាត់ជាតារាខេប៉ុបរបស់ Yuha បានចាប់ផ្ដើមនៅពេលដែលបុគ្គលិករបស់ SM ម្នាក់ បានប្រទះឃើញនាងនៅពីមុខសាលាតែម្ដង ហើយនៅពេល​បង្ហាញសមត្ថភាព នាងបានជ្រើសរើសច្រៀងបទ Love is an Open Door ពីរឿង Frozen។

STELLA

https://youtu.be/x2z4mQmhttc?si=rXMkhUmriVHJ8BpL

Kim Da-hyun ឬ STELLA ដើមកំណើតជាជនជាតិកូរ៉េកាត់កាណដា និងបានកើតនៅក្នុងប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៧។ មានឈ្មោះហៅក្រៅថា Pink Princess តារាស្រីរូបនេះមានទេពកោសល្យក្នុងវិស័យសិល្បៈតាំង​តែ​ពីក្មេង ដោយនាងអាចលេងឧបករណ៍តន្រ្តីជាច្រើន រួមមានហ្គីតា ហ្គីតាបាស និងស្គរ ហើយថែមទាំងមានតួនាទីជាសមាជិកក្រុម Jazz របស់សាលាទៀតផង។

បន្ថែមពីវិស័យតន្ត្រី STELLA ក៏ចូលចិត្តលេងកីឡាផងដែរ ដោយនាងជាសមាជិកម្នាក់របស់ក្លិបជិះស្គីទឹកកក។ នៅពេលតេស្តសមត្ថភាពដើម្បីប្រកួតចូលជាតារាហ្វឹកហាត់ STELLA បានច្រៀងបទ Like A Dream។

JUUN

https://youtu.be/pBipTHiJkuc?si=GxYgFSdmt3cpSfcv

Juun ឬមានឈ្មោះពេញថា Kim Joo-eun  បានកើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ក្នុងខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូង។ តារាស្រីរូបនេះមានឈ្មោះហៅក្រៅថា Jamkuromi ឬ Sleepy Kurmi និងបានចូលហ្វឹកហាត់នៅក្រោម ​SM អស់ពេលប្រមាណ ៤ឆ្នាំ ក្រោយពីបានបញ្ចេញសមត្ថភាពតាមរយៈចម្រៀងបទ Holo របស់​តារា​ចម្រៀង LEE HI។

A-NA

https://youtu.be/u21lqgYug8U?si=5nzGMwUimt1SqZeH

Noh Yu-na ឬមានឈ្មោះក្នុងវិស័យសិល្បៈថា A-na ជាតារា​កើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៨ ដែលមកពីខេត្ត Gyeonggi-do។ ឈ្មោះថា A-na នេះ មានបង្កប់អត្ថន័យថា I am an A in everything ឬប្រែថា ខ្ញុំគឺជាមនុស្សកម្រិត A នៅគ្រប់ផ្នែកទាំងអស់។

ដូចគ្នានឹង Choi Jiwoo ដែរ Noh Yu-na បានច្រៀងបទ ចម្រៀងជាតិនៅពេលបង្ហាញសមត្ថភាពទៅកាន់គណៈកម្មការ។ បន្ថែមពីងារជាសមាជិក Hearts2Heats កាលពីពេលថ្មីៗនេះ A-na ក៏បានទទួលតំណែងជាពិធីការនីរបស់កម្មវិធី Show! Music Core ផងដែរ។

IAN

https://youtu.be/0Rnz5fqzi5c?si=U2gTGEs6pyA0zX7Q

ធ្លាប់ប្រឡូកការងារក្នុងវិស័យដើរម៉ូដតាំងតែពីក្មេង Ian ឬ Jeong Lee-an បានចូលហ្វឹកហាត់នៅក្នុងផលិត SM បានប្រមាណ ៣ ទៅ៤ឆ្នាំ រួចហើយ ថែមទាំងបានលេចវត្តមាននៅក្នុង​វីដេអូ​គម្រប់​ខួប​ ៣០ ​ឆ្នាំ​របស់ SM Entertainment “The Future” ទៀតផង។ Ian បានកើតនៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ដោយនាងបានច្រៀងបទ Let It Go ពីរឿង Frozen នៅក្នុងវគ្គជម្រុះ។

YE-ON

https://youtu.be/StTORUQTmvM?si=Ksk3jLvZ7hg5rtty

បញ្ចប់ដោយសមាជិកដែលមានវ័យក្មេងជាងគេ Ye-On តារាស្រីដែលមានឈ្មោះពេញថា Kim Na-yeon រូបនេះ បានកើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១០ ក្នុងខេត្ត Gyeongsangnam-do ប្រទេសកូរ៉េខាងត្បូង។ តារាស្រីវ័យត្រឹម ១៤ឆ្នាំរូបនេះ បានចូលធ្វើជាតារាហ្វឹកហាត់តាំងតែពីរៀនថ្នាក់ទី៦ ដោយបានច្រៀងជាង Price Tag នៅក្នុងវគ្គចម្រុះ។ បន្ទាប់ពីចំណាយពេលហ្វឹកហាត់អស់ប្រមាណ ២ឆ្នាំ នៅទីបំផុត Ye-On បានក្លាយជាសមាជិកពៅគេ ប្រចាំក្រុមHearts2Hearts៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *