ទឹកដីសៀមរាបអាចនឹងល្បីល្បាញសម្រាប់តំបន់ទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ដូចជាប្រាសាទបុរាណ សារមន្ទីរ ឬតំបន់ទេសចរណ៍ធម្មជាតិស្រស់ត្រកាលដូចជាឧទ្យានជាតិភ្នំគូលែន។ តែសម្រាប់ប្រិយមិត្តដែលមានគម្រោងទៅលេងខេត្តសៀមរាប ហើយចង់ស្វែងរកកន្លែងកម្សាន្តថ្មីៗដូចជាហាងកាហ្វេស្អាតៗ ថ្ងៃនេះ AMS សូមណែនាំហាងកាហ្វេមួយកន្លែងដែលមានទេសភាពធម្មជាតិស្រស់ស្អាត។

ហាងកាហ្វេនេះមានឈ្មោះថា ចេស្ដាកាហ្វេ ដែលមានទីតាំងនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។ ទើបបើកដំណើរការកាលពីចុងឆ្នាំ២០២៤ ចេស្ដាកាហ្វេ បានទាក់ទាញចិត្តអតិថិជនជាច្រើនតាមរយៈបរិយាកាសស្រស់ស្រាយផ្សារភ្ជាប់នឹងធម្មជាតិ បូករួមទាំងការ តុបតែងលម្អបែបច្នៃប្រឌិតជាច្រើនមានទាំងទឹកជ្រោះសិប្បនិម្មិត និងការបាញ់ផ្សែងចំហាយទឹកដែលផ្ដល់អារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងព្រៃក្រាស់យ៉ាងត្រជាក់ចិត្ត។
ក្រៅពីកាហ្វេ និងភេសជ្ជៈផ្សេងៗ នៅទីនេះមានម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងម្ហូបផ្សេងៗទៀតដែលប្រិយមិត្តទាំងអស់គ្នាអាចជ្រើសរើសបាន។ ដូច្នេះ បើមានដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ អាចទៅសាកល្បងរសជាតិនិងបរិយាកាសនៅទីនោះបានថាតើពិតជាល្អដូចដែលគេនិយាយតៗគ្នាមែនឬអត់។
📍 ទីតាំងចេស្តាកាហ្វេ ក្រុងសៀមរាប៖
https://maps.app.goo.gl/mA7bNXYngvtqQdKw7





រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍

























Account
Security
Favourite Content