៥ ស្នាដៃដ៏ជក់ចិត្តរបស់ Lee Chae Min មុនក្លាយជាព្រះអង្គម្ចាស់ក្នុងរឿង Bon Appétit, Your Majesty

ភាពយន្តថ្ងៃសៅរ៍-អាទិត្យ រឿង Bon Appétit, Your Majesty កំពុងតែទទួលបានការពេញនិយមពីទស្សនិកជនអ្នកគាំទ្រភាពយន្តកូរ៉េ ខណៈពេលដែលតួឯកទាំងពី គឺ YoonA និង Lee Chae Min ក៏ក្លាយជាទីចំណាប់អារម្មណ៍របស់មហាជនមិនតិចដូចគ្នា។

ជាក់ស្ដែង តារាខេប៉ុបប្រែខ្លួនជាតារាសម្ដែង Im YoonA គឺជាតួឯកស្រីមួយរូប ដែលទស្សនិកជនជាទូទៅធ្លាប់បានទស្សនាស្នាដៃរបស់នាងក្នុងគ្រាកន្លងរួចមកហើយ។ យ៉ាងណាមិញ Lee Chae Min គឺជាតារាប្រុសជំនាន់ក្រោយ ដែលទស្សនិកជនមួយចំនួន នៅមិនទាន់បានដឹងពីស្នាដៃចាស់ៗរបស់លោកនៅឡើយទេ។

ដ្បិតជាតារាជំនាន់ថ្មី​ តែ​ Lee Chae Min បានបន្តអភិវឌ្ឍសមត្ថភាពជារឿយៗ ដោយមានភាពយន្តភាគចំនួន ៥ចំណងជើងខាងក្រោមនេះ ជាតួយ៉ាង៖

High Class (2021)

ការសម្តែងយ៉ាងពេញលេញលើកដំបូងរបស់ Lee Chae Min គឺជាការសម្ដែងនៅក្នុងរឿងភាគ High Class ដែលមានសាច់រឿងផ្តោតលើដំណើរជីវិតរបស់នារីវអភិជន វណ្ណៈខ្ពស់ មានត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ តែនៅពីក្រោយភ្នែករបស់មហាជន ជិវិតពិតរបស់ពួកគេ គឺពេញទៅដោយកលល្បិចឬស្យា។

នៅក្នុងរឿងដំបូងនេះ Lee Chae Min បានសម្ដែងជាតួអង្គ Ahn Seung Jo ជាជំនួយការរបស់តួអង្គ Nam Ji-seon ដែលជាអ្នកម្ដាយលេចធ្លោបំផុតក្នុងចំណោមអ្នកម្ដាយទាំងអស់ដែលមានកូនរៀននៅសាលាអន្តរជាតិ HSC។

ដ្បិតគ្រានេះ តារាប្រុសវ័យ ២៥ឆ្នាំ ទទួលបានឱកាសសម្ដែងជាតួអង្គតូចតាចក្ដី តែភាពទាក់ទាញ បានធ្វើឱ្យលោកអាចចាប់ឱកាសក្លាយជាពិធីករអមជាមួយនឹង Wonyoung សមាជិកក្រុម IVE នៅក្នុងកម្មវិធី​ Music Bank ជាកន្លែងដែលលោកបានបង្ហាញសមត្ថភាពច្រៀង និងរាំជាមួយនឹងពិធីការិនីរូបនេះផងដែរ។

Crash Course in Romance (2023)

Lee Chae Min បានឆក់យកបេះដូងអ្នកគាំទ្រនៅក្នុងរឿង Crash Course in Romance ដែលជាភាពយន្ត Feel Good និយាយពីជីវិតរបស់តួអង្គ Nam Haeng-seon ដែលសម្រេចចិត្តយកក្មេងស្រីកំព្រា Nam Hae-yi មកចិញ្ចឹមតែម្នាក់ឯង។ ដោយសារតែការប្រកួតប្រជែងខ្ពស់ កូនស្រីចិញ្ចឹមរូបនេះក៏ត្រូវទៅរៀនគួរពិសេសដើម្បីត្រៀមខ្លួនប្រឡងចូលមហាវិទ្យាល័យ ជាទីកន្លែងដែលនាងបានជួបនឹងតួអង្គ Lee Seon-jae មុននឹងចាប់ផ្ដើមបង្កើនទំនាក់ទំនងទៅជាអារម្មណ៍ស្នេហា។

នៅក្នុងរឿងនេះ Lee Chae Min បានសម្ដែងជា Lee Seon-jae សិស្សសង្ហា ថែមទាំងរៀនពូកែ និងមានសម្បកខាងក្រៅពេញដោយភាពបរិបូរណ៍ តែការពិតគេត្រូវរស់នៅដោយសម្ពោធ និងព្យាយាមបិទបាំងរឿងរ៉ាវរបស់គ្រួសារ។

See You in My 19th Life (2023)

តើហ្នឹងមានរឿងអ្វីកើតឡើង បើសិនជាមនុស្សយើងអាចចាំជាតិបាន គ្រប់ៗជាតិ? ក្រោយពីបានបាត់បង់ជីវិតក្នុងជាតិទី ១៨ យ៉ាងសោកសៅ Ban Ji-eum ដែលត្រឡប់មកកើតក្នុងជាតិទី ១៩ មានគោលបំណងភ្ជាប់ទំនាក់ទំនងជាមួយនឹងបុរសម្នាក់ដែលខ្លួនបានស្គាល់ការពីជាតិមុន។

នៅក្នុងរឿងនេះ Lee Chae Min បានសម្ដែងជាតួអង្គ Kang Min-gi ដែលជាបុរសអាថ៌កំបាំង មិនអាចទាយចិត្តបាន ថាលោកជាមនុស្សល្អ ឬអាក្រក់ និងជាតួអង្គដែលដឹងរឿងរ៉ាវសម្ងាត់ដ៏សំខាន់នៅក្នុងសាច់រឿង។

Hierarchy (2024)

Hierarchy គឺជាភាពយន្តភាគដំបូង ដែល Lee Chae Min ទទួលបានឱកាសសម្ដែងជា​ តួឯកឈ្មោះថា Kang Ha គឺជាសិស្សអាហាររូបករណ៍ ដែលឈានជើងចូលសាលារបស់កូនអ្នកមាន ក្នុងគោលបំណងសងសឹក និងស្វែងរកការពិតពីក្រោយការស្លាប់របស់បងប្រុស។

Hierarchy គឺជាភាពយន្តដែលអនុញ្ញាតឱ្យ Lee Chae Min បានបង្ហាញសមត្ថភាពបានយ៉ាងពេញទី និងជាភាពយន្តមួយដែលទទួលបានប្រជាប្រិយភាពខ្ពស់ចំណាត់ថ្នាក់លេខ ១ ប្រចាំ Netflix នៅបណ្ដាប្រទេសជាច្រើន កំលុងពេលចាក់ផ្សាយ។

Crushology 101 (2025)

Crushology 101 ជាខ្សែភាពយន្តបែបយុវវ័យ និយាយពីតួអង្គ Bunny ដែលខកចិត្តនឹងស្នេហាដំបូង ក្លាយជាដើមហេតុ ធ្វើឱ្យនាងលែងជឿទុកចិត្តនឹងបុរសសង្ហាណាទាំងអស់។ ប៉ុន្តែព្រេងវាសនាបានជាលែងសើចនឹងនាង ព្រោះនៅគ្រានោះ Bunny ត្រូវធ្លាក់ចូលក្នុងនគរប្រុសសង្ហា មិនត្រឹមតែ ១នោះទេទេ តែរហូតដល់ទៅ ៤នាក់។

នៅក្នុងរឿងនេះ Lee Chae Min បានដើរតួជា​ Hwang Jae-yeol សិស្សសង្ហាមានមន្តស្នេហ៍ ដែលអាចដណ្ដើមបេះដូងរបស់មនុស្សគ្រប់គ្នានៅក្នុងមហាវិទ្យាល័យ រួមទាំងទស្សនិកជនដែលបានទស្សនារឿងនេះផងដែរ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Leave a Reply

Your email address will not be published.Required fields are marked *