ទង្វើល្អ! មគ្គទេសក៍ទេសចរខេត្តសៀមរាប ជួយយកអសារភ្ញៀវទេសចរមកលេងតំបន់អង្គរ

​រូបភាព​មួយចំនួន​ក្នុង​តំបន់​អង្គរ​សៀមរាប​ បង្ហាញ​នូវ​​សកម្មភាព​​មគ្គទេសក៍​ដែលបានជួយ​យក​អាសា​ភ្ញៀវ​ទេសចរបរទេស និងភ្ញៀវខ្មែរ ដែលមានបញ្ហាក្នុងអំឡុងពេល​ដែល​មក​កម្សាន្ត​ក្នុង​តំបន់​អង្គរ​។​​

កាលពី​ថ្ងៃ​ទី​ ២៥ ​ខែ​មករា ​ឆ្នាំ ​២០២៤​ នេះ​នៅ​ក្នុង​តំបន់​​អង្គរ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ជា​ជន​ជាតិ​កូរ៉េ​ម្នាក់​មាន​បញ្ហា​ឈឺ​ជើង​ដើរ​មិន​រួច​​ចំណុច​រួត​ទី១​ នៃ​ច្រក​តា​ពេជ្រ។​ដោយ​ឃើញ​ស្ថានភាព​បែប​នេះ​ក្រុម​ការងារ​ភ្នាក់​ងារ​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​គោល​ដៅ​ប្រាសាទ​អង្គរ​វត្ត​ បាន​សហការ​ជាមួយ​ក្រុម​ការងារ​សណ្ដាប់​ធ្នាប់​សម្របសម្រួល​ឱ្យ​រ៉ឺម៉ក​ចូល​មក​ដឹក​ភ្ញៀវ​​​ជា​ជន​ជាតិ​កូរ៉េ​ដែល​មាន​បញ្ហា​ជើង​នោះ​។​ មិន​តែ​ប៉ុណ្ណោះ ក្រុម​ការងារ​ភ្នាក់ងារ​ទេសចរណ៍​ប្រចាំ​គោលដៅ​ប្រាសាទ​តាព្រហ្ម​បាន​ជួយ​សង្គ្រោះ​បឋម​ដល់​ក្មេង​ប្រុស​ជន​ជាតិ​ខ្មែរ​ដែល​ដួល​បណ្ដាល​ឱ្យ​គ្រេច​ដៃ​ នៅ​ត្រង់​ចំណុច​ប្រាសាទ​គក់​ទ្រូង​។

ទាំង​នេះ​ជា​សកម្មភាព ​​និង​ទង្វើ​ដែល​ចេញ​ពី​បេះដូង​ពិត​ៗ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ភ្ញៀវ​ទេសចរ​ មិនថា​អន្តរជាតិ ​ឬ​ជាតិ​នោះ​ឡើយ។ ទង្វើ​និង​សកម្មភាព​ដ៏​ល្អ​នេះ​គួរ​ត្រូវ​បាន​កោតសរសើរ​ ព្រម​ទាំងចែករំលែក​ឱ្យ​ប្រទេស​ជិតខាង​បាន​ដឹង​ពី​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ