ត្រៀមសប្បាយហើយនៅ? នាពេលចុងឆ្នាំក្នុងអំឡុងខែ ១២ នេះ ក្រសួងទេសចរណ៍ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍សប្បាយៗជាច្រើននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងទេសចរណ៍មុននេះបន្តិច។

នាខែធ្នូខាងមុខនេះ ក្រសួងទេសចរណ៍បានត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅតាមបណ្ដាខេត្តក្រុងចំនួន ៥ ដែលមានដូចជា៖ ភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង និងខេត្តបាត់ដំបង ហើយព្រឹត្តិការណ៍សប្បាយៗទាំងនោះត្រូវបានកំណត់ទៅតាមពេលវេលា និងទីតាំងដូចខាងក្រោម៖


ទី១. ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia Construction Productivity Industry Exhibition » at Phnom Penh City នៅថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥។
ទី២. ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia Trade Fair» at Phnom Penh City នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥។
ទី៣. ព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើងភ្នំតាក្រហមក នៅខេត្តពោធិ៍សាត់ «Adventure Tour Event Climbing Ta Krohom Kor Mountain» at Pursat Province នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៤. មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន នៅខេត្យសៀមរាប «Cambodia-China International Tourism Music Festival » at Siemreap Province នៅថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៥. ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត នៅខេត្តសៀមរាប «Angkor Wat International Half Marathon 2025» at Siemreap Province នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៦. កម្មវិធីរត់ប្រណាំងលើផ្លូវរត់យន្តហោះ នៅរាជធានីភ្នំពេញ «Runway for Run» at Phnom Penh City នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៧. ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបុព្វហេតុជាតិ មាតុភូមិ នៅខេត្តកោះកុង «Marathon Events For the cause of the Motherland» at Koh Kong Province នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៨. ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរខេត្តបាត់ដំបង នៅខេត្តបាត់ដំបង «Khmer Food Exhibition Event Battambang Province » at Battambang Province នៅថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២៥។
ទី៩. ព្រឹត្តិការណ៍សាទរកម្ពុជា លើកទី២ នៅរាជធានីភ្នំពេញ «2nd Celebrating Cambodia» at Phnom Penh City នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍ទាំង ៩ ខាងលើនឹងត្រូវរៀបចំនៅតាមបណ្ដាខេត្តក្រុងខាងលើ សង្ឃឹមបងប្អូនប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវបរទេសនឹងចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍សប្បាយៗនៅលើទឹកដីនៃរាជាណាចក្រកម្ពុជា៕
រូបភាព ៖ ក្រសួងទេសចរណ៍


























Account
Security
Favourite Content