ប្រទេសកម្ពុជាគ្រោងផ្ដល់វត្ថុបុរាណធ្វើពីសំរឹទ្ធ ១៥០ រូប ដើម្បីដាក់តាំងបង្ហាញក្នុងសារមន្ទីរចំនួន ៣ នៃប្រទេសចិន នាដើមឆ្នាំ ២០២៦។ នេះបើតាមការជូនដំណឹងលើផេកផ្លូវការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នារសៀលថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលចួបសំណេះសំណាលជាមួយក្រុមហ៊ុន Angkor International Cultural Investment and Development។ ក្នុងកិច្ចជួបពិភាក្សា លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីគម្រោងនៃការផ្ដល់កម្ចីវត្ថុបុរាណដែលធ្វើពីសំរឹទ្ធ ១៥០ រូប ទៅកាន់ប្រទេសចិន ដើម្បីធ្វើការដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរធំៗ ៣ នាចុងឆ្នាំ ២០២៦ ដោយចាប់ផ្ដើមដំបូងពីសារមន្ទីរខេត្តហ័រពៃ។



គួរបញ្ជាក់ថា គម្រោងនៃការផ្ដល់កម្ចីនេះគឺជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិន ដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតបានផ្ដល់ជាអនុសាសន៍បន្ថែមស្នើភាគីចិនមើលថែទាំវត្ថុបុរាណខ្មែរឱ្យបានល្អ ជាពិសេសពិគ្រោះជាមួយអ្នកជំនាញសម្រាប់ខ្លឹមសារនៃការដាក់តាំង។ មួយទៀត ក្រសួងផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើទាក់ទងការផ្សព្វផ្សាយពីវប្បធម៌នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរជីវតាក្វាន់ នាពេលអនាគត៕
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:


























Account
Security
Favourite Content