Hello Burger តូប Burger រៀបចំស្រដៀងក្នុងហ្គេមលក់ Burger

បើ​ធ្លាប់​ឃើញ ឬ​លេង​ហ្គេម​លក់​បឺហ្គឺ​ដូចជា My Burger Shop អី អ្នក​នឹង​ចាប់​អារម្មណ៍ឃើញ​ថា​ការ​រៀបចំ​នៅ​តូបបឺហ្គឺ​ទើប​បើក​ថ្មី​មួយ​លើ​ទឹកដី​ខេត្ត​សៀមរាប គឺ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​បែប​នោះ​ដែរ។

«Hello Burger – ហេឡូ បឺហ្គឺ» មើល​ពី​ចម្ងាយ​ក៏​ទាក់​ភ្នែក​ដែរ ព្រោះ​រទេះ​ឈើ​ត្រូវ​បាន​តុបតែង​ប្លែក​ពី​គេ ទាំង​ពណ៌ និង​ម៉ូត…បែប​ទាន់​សម័យ និង​ស៊ីវិល័យ​មែនទែន។ អតិថិជន​អាច​ធ្វើការ​កុម្ម៉ង់​នៅ​ខាង​មុខ​តូប ដូច​នៅ​ក្នុង​ហ្គេម​អញ្ចឹង ហើយ​អាច​មើល​ឃើញ​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ចម្អិន​ផ្ទាល់​ភ្នែក។ ហេតុនេះ អ្នក​ញ៉ាំ​អាច​ទុក​ចិត្ត និង​មើល​ឃើញ​ថា​អាហារ និង​គ្រឿង​ផ្សំ​ទាំងអស់ គឺ​ប្រកប​ដោយ​អនាម័យ​ខ្ពស់។

រាល់​សាច់​ទាំងអស់​នៅ «Hello Burger – ហេឡូ បឺហ្គឺ» គឺជា​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​គុណភាព​ល្អ ព្រម​ទាំង​ត្រូវ​បាន​កិន និង​លាយ​គ្រឿង​ផ្ទាល់​ដៃ ថ្មី​ស្រស់​រាល់ថ្ងៃ​ហើយ​ត្រូវ​បាន​ចៀន​ដោយ​ប្រើ​ខ្លាញ់​តិច​ៗ​ភ្លាម​ៗ​នៅ​មុខ​អតិថិជន បង្ហើរ​ក្លិន​ឈ្ងុយ អម​ដោយ​រសជាតិ​ឆ្ងាញ់​ក្រៃលែង!

តម្លៃ​បឺហ្គឺ គឺ​សមរម្យ​ណាស់…បឺហ្គឺ​សាច់​គោ សាច់​មាន់ និង​ប្រហិត​ត្រី ត្រឹមតែ ៦ ពាន់​រៀល​ប៉ុណ្ណោះ ហើយ​បឺហ្គឺ​គ្រឿង​សមុទ្រ​វិញ​តម្លៃ ១ ម៉ឺនរៀល។ 

បឺហ្គឺ១ មាន​នំប៉័ង​កម្ដៅ​ឡើង​ស្រួយ ហើយ​លាប​ប៊័រ​ឡើង​ឈ្ងុយ បន្លែ​ថ្មី​ស្រស់ សាច់ ១ ដុំ​ធំ​ល្មម និង​ឈីស ១ បន្ទះ អម​ដោយ​ទឹក​ម៉ាញូណេស​រសជាតិ​ប្រចាំ​ហាង និង​ទឹក​ប៉េងប៉ោះ​ក្នុង​នោះ​រួចស្រេច…បង្កើន​រសជាតិ​រឹតតែ​ពិសេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ