ញ៉ាំ​កាហ្វេ​ ថត​រូប​ និងទិញ​រុក្ខ​ជាតិ​តូច​ៗ​ all in one នៅ Buddy Village-ភូមិបាតឌី

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ហាង​កាហ្វេ​បែប​ធម្មជាតិ ​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ជាមួយ​ធម្មជាតិ​ និង​សត្វ​ ថ្ងៃនេះ AMS សូម​​​ណែនាំ​​ហាង​កាហ្វេ​មួយ​នេះ​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ថតរូប។ ហាង​កាហ្វេ​មួយ​នេះ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​មិត្ត​ភាព​ភ្នំពេញ-ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ។

ហាង​កាហ្វេ Buddy Village-ភូមិ​បាតឌី គឺ​ជា​ឈ្មោះ​មួយ​ដែល​ម្ចាស់​ហាង​យល់​ថា​វា​បាន​ផ្សារ​ភ្ជាប់​ក្ដី​ស្រឡាញ់​ទៅ​និង​ខ្លួន​ឯង សត្វ​ចិញ្ចឹម និង​ដើមឈើ​ជា​ពិសេស​នោះ​គឺ​កូន​រុក្ខជាតិ​តូច​ៗ។ ក្រៅ​អំពី​កាហ្វេ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហាង​កាហ្វេ​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា កន្លែង​អង្គុយ​ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​យ៉ាង​ល្អ​ឯក ​​ទេសភាព​ស្រស់​បំព្រង​ប្លែក​ភ្នែក​ជា​ពិសេស​នោះ​គឺ​កូន​រុក្ខជាតិ​តូច​ៗ​ប្លែកៗ និង​អាច​ថត​រូប​ប្រណិត​ៗ​បាន​ទៀត​ផង។

លោក ឆាន វីរៈ ម្ចាស់ហាង Buddy Village បាន​ឲ្យAMS ដឹង​ថា​រូប​លោក​ផ្ទាល់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ចូលចិត្ត​ធម្មជាតិ និង​សត្វ​ខ្លាំង​ណាស់​អាស្រ័យ​ហេតុនេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ជ្រើស​រើស​យកConcept ហាង​ប្រភេទ​នេះ។

បើ​តាម​ការ​សង្កេត​តាម​រយៈ​បទ​សម្ភាសន៍​ដែល​ម្ចាស់​ហាង​រូប​នេះ​បាន​ផ្ដល់​ឲ្យ​ក្រុម​ការងារAMS គឺ​ប្រៀប​ដូចជា​បាន​ស្ដាប់​អ្នក​ជំនាញ​រុក្ខជាតិ​ដ៏​ពូកែ​ម្នាក់​អ៊ី​ចឹង។ នៅ​ក្នុង​បរិវេណ​ហាង​ពោរពេញ​ទៅ​ដោយ​កូន​រុក្ខជាតិ​តូច​ធំ​ស្រស់​បំព្រង ស្កេះស្កះ​ដែល​ទទួល​កំពុង​តែ​ទទួល​បាន​ការ​ថែទាំ​យ៉ាង​ល្អ​ពី​ម្ចាស់​ហាង​និង​បុគ្គលិក​នៅ​ទី​នោះ។

អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ម្ចាស់​ហាង Buddy Village-ភូមិ​បាតឌី​ បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​ដាំ Small Plants គួរ​ដាំ​ដើម​ឈើ​៣​ប្រភេទ​នេះ៖

១. Colocasia or Alocasia៖ រុក្ខជាតិ​ប្រភេទ​ក្ដាត និង​ត្រាវ(មាន​ច្រើន​ប្រភេទ​ទៅ​តាម​ទម្រង់​នីមួយ​ៗ)

២. Epipremnum៖ ប្រភេទ​រុក្ខជាតិ​វល្លិ​ដែល​អាច​លូត​លាស់​នៅ​តំបន់​ដែល​ត្រូវ​ការ​សំណើម​ខ្ពស់​ហើយ​អាច​ដាំ​ក្នុង​ទឹក​ក៏​បាន​លើ​គោក​ក៏​បាន

៣. Syngonium៖ រុក្ខជាតិ​ដែល​រស់​នៅ​ក្នុង​ទឹក​ក៏​បាន លើ​គោក​ក៏​បាន​ហើយ​បើ​ដាំ​លើ​គោក​គឺ​អាច​លូតលាស់​បាន​ល្អ​ជាង​ដាំ​ក្នុង​ទឹក។

ចំពោះ​មូលហេតុ​លោក ឆាន វីរៈ ក៏​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា៖ « រុក្ខជាតិ​ប្រភេទ​នេះ​គឺ​ពិត​ជា​ងាយ​ស្រួល​ដាំ និង​ថែ​ទាំ​មែន​ទែន។ ពួកវា​គឺ​ធន់​និង​អាកាសធាតុ​មែនទែន ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​គឺ​កម្លាំង​ចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដាំ​ទាំងនោះ គឺ​គាត់​មាន​កម្លាំង​ចិត្ត​ដាំ​រុក្ខជាតិ​ប្រភេទ​ថ្មីៗ​បន្ត​ទៀត​ដោយសារ​តែ​ពួកគាត់​បាន​ឃើញ​រុក្ខជាតិ​គាត់​បាន​ដាំ​ទាំងនេះ​ដុះ​លូតលាស់​បាន​ល្អ»។

ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ដាំ​ដើម​ឈើ​តូចៗ​លោក ឆាន វីរៈ ក៏​មាន​បើក​នៅ​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ដែល​ទាក់ទង​ទៅ​និង​ការ​ថែ​ទាំ និង​ការ​ស្វែង​យល់​អំពី​កូន​រុក្ខជាតិ ហើយ​ក្រៅ​ពី​នេះ​លោក​ក៏​បាន​ផ្ដល់​ជា​សារ​សំខាន់​មួយ​ទៅ​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​លក់​កូន​រុក្ខជាតិ​ទាំង​ឡាយ​ថា​គួរ​តែ​កុំ​យក​លុយ​ទៅ​វិនិយោគ​លើ​អាជីព​នេះ​ទាំង​ស្រុង និង​គួរ​តែ​ចាត់​ទុក​អាជីព​នេះ​ជា​អាជីព​ទីពីរ​របស់​ខ្លួន​ប្រសើរ​ជាង ហេតុផល​នោះ​គឺ​រុក្ខជាតិ​តូច​ៗ​ប្រភេទ​នេះ​គឺ​ត្រូវ​ការ​ពេល​វេលា ការ​ថែទាំ ការ​អត់ធ្មត់ និង​ការ​ស្រឡាញ់​ដោយ​ប្រើ​បេះដូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន