លោក Dominic Williams គឺជាឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា ដែលជានិច្ចកាល គេសង្កេតឃើញថា លោកតែងតែបង្ហាញសកម្មភាព យ៉ាងសស្រាក់សស្រាំ ជាមួយនឹងការផ្សព្វផ្សាយ វប្បធម៌ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ សកម្មភាពទាំងអស់នេះ បានបង្ហាញឱ្យឃើញថាឯកអគ្គរាជទូតអង់គ្លេសរូបនេះ ពិតជាស្រឡាញ់ប្រទេសកម្ពុជាពិតៗមិនថា ប្រជាជន សិល្បៈ វប្បធម៌ ម្ហូបអាហារ នោះទេ។


អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ លោក Dominic Williams បានផលិតមាតិកាវីដេអូមួយក្នុងគោលបំណងផ្សព្វផ្សាយម្ហូបខ្មែរ ទៅកាន់ពិភពលោក និងម្យ៉ាងទៀត លោកចង់ដឹងពីរបៀបក្នុងការធ្វើម្ហូបខ្មែរផងនោះ លោកក៏បានចេញរថយន្តរបស់ស្ថានទូត ធ្វើដំណើរទៅកាន់ផ្សារធំថ្មី ដើម្បីទិញ ត្រី បន្លែ ធ្វើទឹកគ្រឿង។ ទឹកគ្រឿង គឺជាម្ហូបខ្មែដ៏ពេញនិយមរបស់ប្រជាជនកម្ពុជា មានរសជាតិឈ្ងុយឆ្ងាញ់ ពិសេសនៅតាមស្រុកស្រែជនបទ សំបូរបន្លែស្រស់ៗ គឺត្រូវគ្នាខ្លាំងជាមួយនឹងការផ្ទាប់ញ៉ាំជាមួយទឹកគ្រឿង។ តាមរយៈវីដេអូនោះ លោក Dominic Williams បានរៀនធ្វើម្ហូបដោយផ្ទាល់ជាមួយនឹងចុងភៅខ្មែរ ពីរបៀបនៅក្នុងការធ្វើទឹកគ្រឿង និងថែមទាំងបានភ្លក្ស់ទៀតផង។


សកម្មភាពរបស់ឯកអគ្គរាជទូតអង់គ្លេស ត្រូវបានប្រជាជនកម្ពុជា នាំគ្នាចូលទៅបញ្ចេញមតិអរគុណព្រោងព្រាត ដែលលោកតែងតែផ្សព្វផ្សាយពីប្រទេសកម្ពុជាគ្រប់រូបភាព។ នេះសបញ្ជាក់ឱ្យឃើញថា លោកចង់ឱ្យពិភពលោកស្គាល់ពីប្រទេសកម្ពុជា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងចក្រភពអង់គ្លេស និងប្រទេសកម្ពុជា៕
ទស្សនាវីដេអូតាមរយៈតំណនេះ៖ https://www.facebook.com/DomWUK/videos/329207576663398

























Account
Security
Favourite Content