តំបន់​មើល​ថ្ងៃលិច​បាន​ស្អាត​បំផុត ៣ ​កន្លែង​នៅ​ក្នុង​ខត្ត​សៀមរាប

នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដែល​កំពុង​បំពេញ​តួនាទី​យ៉ាង​មមាញឹក​នៅ​ក្នុង​ការ​ជួយ​បន្ធូរ​អារម្មណ៍​ស្ត្រេស អារម្មណ៍​តាន​តឹង​ ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​សម្រាក​នានា។ ដោយ​ឡែក​ខេត្ត​សៀមរាប​ គឺ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ខ្លាំង​ និង​មាន​តំបន់​ទេសចរណ៍​ជាច្រើន​ប្រភេទ​សម្រាប់​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី ដែលក្នុង​នោះ​គេ​សង្កេត​ឃើញ​តំបន់​ទេសចរណ៍​ចំនួន ​៣​កន្លែង​ដែល​អាច​ឲ្យ​អ្នក​ទេសចរបាន​មើល​ថ្ងៃ​លិច​យ៉ាង​ស្រស់​ស្អាតដូចខាងក្រោម៖

១. ភ្នំ​ក្រោម

​មាន​មនុស្ស​ជាច្រើន​បាន​ដឹង​រួច​មក​ហើយ​ថា ​ភ្នំ​ក្រោម​ គឺ​ជា​ភ្នំ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​បឹង​ទន្លេ​សាប។ ​ដើម្បី​ទៅ​ដល់​ទី​នេះ​ទេសចរ​ទាំងឡាយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ ៣ ទៅ ៥គីឡូម៉ែត្ រ​នៅ​តាម​បណ្ដោយ​ដង​ផ្លូវ​លំ​មួយ​ ​អម​ទៅ​ដោយ​វាល​ស្រែ​ខៀវ​ស្រងាត់​ និង​អាច​មើល​ឃើញ​អំពី​ជីវភាព​ប្រជាជន​រស់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ក្រោម និងបឹង​ទន្លេ​សាប។ ភ្នំ​ក្រោម​មិន​ត្រឹម​តែ​ជា​ភ្នំ​មួយ​ដែល​មាន​កម្ពស់​ខ្ពស់ និង​អាច​មើល​ឃើញ​ទេសភាព​ជុំវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភ្នំ​ក្រោម​ក៏​ជា​កន្លែង​លំហែកាយ​មើល​ថ្ងៃ​លិច​មួយ​ ដែល​អ្នក​ទេសចរ​មិន​គួរ​មើល​រំលង​។ បើ​តាម​ការ​បក​ស្រាយ​របស់​លោក ធឿន វុឌ្ឍី មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ ភ្នំ​ក្រោម គឺ​ជា​ទីស្ថាន​លំហែ​កាយ​ដ៏​មនោរម្យ​មួយ​ដែល​អាច​ឲ្យ​ទេសចរ​បាន​ទស្សនា​ថ្ងៃលិច​ អមដោយ​ពន្លឺ​ពណ៌​មាសត្រចះត្រចង់ ​ចាំង​ចូល​ក្នុង​ទន្លេ​សាប និង​ចាំង​ចូល​ក្នុង​ភូមិ​លិចទឹក​មួយ​ក្បែរ​ទន្លេ​សាប​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ដែល​នៅ​លើ​ទី​ខ្ពស់​អាច​គយគន់​ទេសភាព​នេះ​មិន​នឿយ​ណាយ។

រូបភាពថ្ងៃលិចនៅភ្នំក្រោម៖

Photos by ដំណើររុករក

២.​ ភ្នំ​បាខែង

ជា​រៀងរាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន ​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ជា​ក្រុម​ៗ ឬ​ដើរ​ជា​ជួរ​ៗ​ត្រៀបត្រា​ព្យាយាម​ពុះពារ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​បាខែង ​ដើម្បី​បាន​ទស្សនាទិដ្ឋភាព​ថ្ងៃ​លិច​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​កំពូល​ភ្នំ​មួយ​នេះ។ ដូច្នេះ​ហើយ​អ្នក​ទេសចរ​រូប​ណា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កំពូល​ភ្នំ​ទាន់​ពេល​វេលា​ដែល​ព្រះអាទិត្យ​រៀប​អស់​អស្ដង្គត នោះ​គឺ​ជា​រឿង​ដ៏​អ​ស្ចារ្យ​មួយ ប៉ុន្តែ​ជា​ទូទៅ​មិន​ងាយ​មាន​អ្នក​ទេសចរ​រូប​ណា​ដែល​ធ្លាប់​អាក់​ខាន​មិន​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ក្រោយ​ថ្ងៃ​លិច​ឡើយ ព្រោះ​ជា​រឿយ​ៗ​ពួកគេ​បាន​រៀបចំ​ផែនការ​យ៉ាង​ច្បាស់​លាស់ ​ដើម្បី​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នា​មុន​ពេល​ថ្ងៃ​លិច។ ទាំង​នេះ គឺ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​ ដែល​អ្នក​ទេសចរ​ថ្មីៗ​គួរ​ត្រៀម​ទុក​ជា​មុន​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​លើ​កំពូល​ភ្នំ​បាខែង ​ដើម្បី​មើល​ព្រះ​អាទិត្យ​លិច។ ក្រៅ​តែ​អំពី​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត ភ្នំ​ដែល​មាន​ប្រវត្តិសាស្ត្រ​ប្រទាក់​ក្រឡា​គ្នា​នេះ ក៏​មាន​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​ដែល​បាន​បន្សល់​ទុក​ដោយ​បុព្វបុរស​ដូនតា​ខ្មែរ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

រូបភាពថ្ងៃលិចនៅប្រាសាទភ្នំបាខែង៖

Photos by អាជ្ញាធរជាតិអប្សរា Apsara National Authority 

៣. ប្រាសាទ​ជ្រុង

 ប្រាសាទ​ជ្រុង ជា​ប្រាសាទ​តូច​មួយ ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាងក្រៅ​នៃ​ប្រាសាទ​បាយ័ន នៅ​ត្រង់​ចំណុច​កាច់ជ្រុង​នៃ​ទន្លេ​អុំ​។ ប្រាសាទ​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ហើយ​ស្ថិត​នៅ​ក្នុង​សភាព​ទ្រុឌទ្រោម​នេះ ក៏​ជា​កន្លែង​ដែល​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ផង​ដែរ​។ ដូច្នេះ​ហើយ​ក្រៅ​ពី​ប្រាសាទ​ភ្នំ​បាខែង និង​កន្លែង​ផ្សេង​ៗ​ទៀត ភ្ញៀវ​ទេសចរ ​ក៏​អាច​មក​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រៀ​ប​លិច និង​ផ្ដិត​យក​រូបភាព​ស្អាតៗ​នៅ​«​ប្រាសាទ​ជ្រុង​»​បាន​ផង​ដែរ​។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​នេះ អ្នក​ទេសចរ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ២០ ទៅ​កន្លះ​ម៉ោង ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ក្លោង​ទ្វារ​ប្រាសាទ​អង្គរ​ធំ រួច​ដើរ​តាម​ជ្រុង​នៃ​ប្រាសាទ​ដែល​អម​ដោយ​គូ​ទឹក​ប្រមាណ ​១​គីឡូម៉ែត្រ​ទើប​ដល់​តំបន់​ដ៏​ស្រស់​ស្អាត​មួយ​នេះ។ ក្រៅ​ពី​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​អ្នក​ទេសចរ​ ក៏​អាច​ជិះ​កង់​លំហែ​កាយ តាម​រយៈ​ចម្ងាយ​ផ្លូវ​តែ​មួយ​បាន​ដូច​គ្នា និង​អាច​ឆាប់​ទៅ​ដល់​គោលដៅ​បាន​លឿន​ជាង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង៕

រូបភាពថ្ងៃលិចនៅប្រាសាទជ្រុង៖

Photos by អាជ្ញាធរជាតិអប្សរា Apsara National Authority 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក