ត្រៀមៗខេត្តបាត់ដំបងរៀបចំកម្មវិធីប៊ូហ្វេទុរេន កណ្ដាលក្រុងរយៈពេល ៣ ថ្ងៃជាប់គ្នា ដើម្បីអបអរព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ដោយអ្នកចូលរួមអាចពិសាទុរេនដោយសេរីឥតដែនកំណត់ និងត្រូវចុះឈ្មោះជាមុន។


នាឆ្នាំនេះខេត្តបាត់ដំបងបង្កើតកម្មវិធីប៊ូហ្វេ ទុរេន ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ចាប់ពីថ្ងៃទី ២៧ ២៨ និង ២៩ ខែ មិថុនា ឆ្នាំ ២០២៥។ ការរៀបចំកម្មវិធីនេះឡើង ដើម្បីដើម្បីប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនក្នុងស្រុកសំឡូតផ្ទាល់ ១០០ ភាគរយ។
ក្រៅពីទុរេន អ្នកចូលរួមក៏អាចទទួលទានផ្លែឈើជាច្រើនមុខបន្ថែមទៀតដោយផ្លែឈើទាំងនោះគឺត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងល្អិតល្អន់ពីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបងផងដែរ។
ដោយឡែក សម្រាប់អ្នកចូលរួមតម្រូវចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ ឬ QR ដែលបានដាក់ជូននៅលើលិខិតផ្សព្វផ្សាយ។ បងប្អូនអាចពិសាទុរេននិងផ្លែឈើជាច្រើនប្រភេទដោយឥតកំណត់ក្នុងរយៈពេល ៨០ នាទី ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណទល់មុខសាលាខេត្តបាត់ដំបង ក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។
តម្លៃចូលរួមសម្រាប់មនុស្សធំ ៥០ ០០០រៀល រីឯកុមារកម្ពស់ក្រោម ១.២ ម៉ែត្រ តម្លៃ ៣០ ០០០រៀល។ នៅក្នុងកម្មវិធីប៊ូហ្វេទុរេននេះដែរបងប្អូនអាចពិសាទឹកបរិសុទ្ធដោយឥតគិតថ្លៃ មានតន្រ្តីខ្មែរកំដរស្ថិតក្នុងទីតាំងមានផាសុកភាព។ សូមបងប្អូនរួសរាន់ឡើងព្រោះថាចំនួនមានកំណត់៕
រូបភាព ៖ ក្រសួងទេសចរណ៍


























Account
Security
Favourite Content