បើគេនិយាយពីប្រាសាទបន្ទាយស្រី នោះគេនឹងនឹកឃើញនូវក្បូរក្បាច់ចម្លាក់ដ៏អស្ចារ្យដែលផុសចេញពីផ្ទាំងថ្មពណ៌ផ្កាឈូកដ៏កម្រ ដែលទស្សនីយភាពមួយនេះតែងធ្វើឱ្យទេសចរលាន់មាត់សរសើរមិនដាច់ និងតែងចង់មកទស្សនាម្ដងហើយម្ដងទៀត។

ប្រាសាទបន្ទាយស្រី គឺជាប្រាសាទដ៏ទាក់ទាញមួយក្នុងចំណោមប្រាសាទបុរាណជាច្រើនដែលស្ថិតនៅលើដែនដីនៃខេត្តសៀមរាប។ ប្រាសាទបុរាណមួយនេះត្រូវបានអ្នកទេសចរជាតិនិងអន្តរជាតិស្ងើចសរសើរពីភាពដ៏ប្រណីតនៃក្បូរក្បាច់ចម្លាក់ដែលលេចឡើងនៅតាមជញ្ជាំងប្រាសាទដែលសាងសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូក ជាមួយក្បូរក្បាច់ចម្លាក់ យ៉ាងរស់រវើកដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។
តាមសិលាចារឹកលេខ K-៨៤២ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ពណ៌ផ្កាឈូក និង ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។
ប្រាសាទបន្ទាយស្រី មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយប្រមាណ ៣៩ គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចម្ងាយ ៣២ គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលែន៕







រូបភាព ផ្ដល់ជូនដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា / កឹម សុវណ្ណា


























Account
Security
Favourite Content