សួនរុក្ខជាតិអង្គរ បានក្លាយជាគោលដៅពេញនិយមមួយទៀតក្នុងខេត្តសៀមរាប និងបានទាក់ចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅលេងកម្សាន្តមិនដាច់មិនថាថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកនាពេលចុងសប្ដាហ៍។

បើយោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថារយៈពេល ៣ ឆ្នាំមកនេះ សួនរុក្ខជាតិអង្គរ ទទួលបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណជា ៦០ ម៉ឺននាក់ គិតចាប់ពីថ្ងៃបើកសម្ពោធឱ្យដំណើរការនាថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២។ តើសួនរុក្ខជាតិអង្គរមួយនេះមានចំណុចទាក់ទាញ និងពិសេសយ៉ាងណាខ្លះ?
សួនរុក្ខជាតិអង្គរ ជាសួនធម្មជាតិដែលលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងខេត្តសៀមរាប។ សួនរុក្ខជាតិមួយនេះបានបើកឱ្យដំណើរការតាំងពីឆ្នាំ ២០២២ និងបន្តមកដល់សព្វថ្ងៃដោយអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ។ សួនចម្រុះពណ៌បៃតងនេះដែរបានផ្ដល់ការកម្សាន្តបែបធម្មជាតិ ក៏ដូចជាចំណេះដឹងលើផ្នែកជីវចម្រុះផងដែរ។ នៅក្នុងសួនរុក្ខជាតិអង្គរបន្ថែមលើការផ្ដល់ចំណេះដឹង ក៏អាចឱ្យទេសចរកម្សាន្តបានជាមួយសត្វច្រើនប្រភេទ ផ្កាចម្រុះពណ៌ទៅតាមប្រភេទនិមួយៗ ព្រមទាំងមានកន្លែងសម្រាកនិងទទួលទានអាហារផងដែរ។












បន្ថែមពីនេះ សួនរុក្ខជាតិអង្គរ ក៏មានបង្កប់ឃ្លាំងចំណេះដឹងដែលត្រូវបានអ្នកធ្លាប់បានទៅលេងស្គាល់ថាជាបណ្ណាល័យដែលមានផ្ទុកសៀវភៅជាច្រើនក្បាលនៅទីនោះផងដែរ។ សួនផ្ការុក្ខជាតិអង្គរ បើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃពីថ្ងៃច័ន្ទ ដល់ អាទិត្យ (លើកលែងថ្ងៃអង្គារ) ពីម៉ោង ៨ព្រឹក ដល់៦ល្ងាច។ សម្រាប់ទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
រូបភាព ៖ សួនរុក្ខជាតិអង្គរ

























Account
Security
Favourite Content