កម្របានឃើញ! វត្តបុរាណមួយក្នុងខេត្តបាត់ដំបងលម្អពិតាន និងសសរដោយចម្លាក់ឈើបិទមាស

បើ​រម្លឹក​ពី​សំណង់​សិល្បៈ​បែប​សាសនា​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​គេ​ប្រាកដ​ជា​នឹក​ឃើញ​ដល់​វត្ត​បុរាណ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ បាត់ដំបង ជា​ខេត្ត​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សំណង់ ​និង​អគារ​បុរាណ​ជា​ច្រើន​កន្លែង ក្នុង​នោះ​មាន​វត្ត​បុរាណ​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ថា វត្ត​គរ។

វត្ត​គរ ជា​វត្ត​បុរាណ​ដែល​​កសាង​ឡើង​ដោយ​ដោយ​ឧបាសក តូច និង​ឧ​បាសិកា យិប ក្នុង​អំឡុង​ទសវត្ស​រ៍ឆ្នាំ ១៩១០ (ឯកសារ​ខ្លះ​ក្នុង​ព.ស ២៤៥៧ គ.ស ១៩១៤)។ មែន​ទែន​ទៅ មុន​សម័យ​កសាង​អារាម​មួយ​នេះ ដី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​យាយ​ផែ ដោយ​ហេតុ​ពុទ្ធបរិស័ទ​ចង់​បង្កើត​ឱ្យ​មាន​វត្ត ក៏​បាន​មូល​គ្នា​ផ្ដួចផ្ដើម​ដោយ​មាន​ឧបត្ថម្ភ​ពី​ឧបាសក តូច និង​ឧ​បាសិកា យិប លើ​ផ្ទៃ​ដី​របស់​យាយ​ផែ ដែល​ពោរពេញ​ទៅ​ដោយ​គំនរ​ថ្ម និង​ឥដ្ឋ។ នា​ពេល​នោះ ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​ជញ្ជូន គាស់ រំលាយ​គំនរ​ថ្ម​ឱ្យ​បាន​រាប​ស្មើ ដើម្បី​កសាង​វត្ត ហើយ​ក៏​បាន​ដាក់​ឈ្មោះ​ថា វត្ត​គរ (បាន​មក​ពី​ពាក្យ​គំនរ​ថ្ម និង​ឥដ្ឋ សរសេរ​ជា​ឈ្មោះ​គរ មាន​ព្យញ្ជនៈ រ ខាង​ចុង) រហូត​មក។ នេះ​បើ​យោង​តាម​ផេក​របស់​មន្ទីរ​ទេសចរណ៍ខេត្តបាត់ដំបង។

ក្នុង​អារាម​បុរាណ​មួយ​នេះ​មាន ចម្លាក់​ឈើ​បិទ​មាសនៅ​ក្នុង​ព្រះ​វិហារ ដែល​ជា​សិល្បៈ​កម្រ​ក្នុង​ប្រទេស​កម្ពុជា។ ស្នាដៃ​ហត្ថកម្ម​នៃ​ចម្លាក់​ឈើ​បិទ​មាស ត្រូវ​បាន​គេ​ឃើញ​តុបតែង​លម្អ​ពាសពេញ​សសរ និង​ពិតាន ក្នុង​ទម្រង់​សំបក​ទំពាំង​នៅ​ជើង​សសរ និង​បន្ត​ចាប់​ជា​ចង្វាយ​ភ្ញី​ភ្លើង​វ័ណ្ឌ​ឡើង​ទៅ​លើ​ទល់ ​និង​ពិតាន ដូច​ភ្ញី​ទេស​យ៉ាង​ប្រទាក់​ក្រឡា។ រី​ឯ​លក្ខណៈ​ពិសេស​នៃ​សសរ​វិហារ​មាន ៣ ប្រភេទ​ខុស​គ្នា គឺ​ប្រភេទ​សសរ​មូល​ជា សសរ​បាចសាច, ប្រភេទ​សសរ ៤ ជ្រុង (សសរ​សារពើ​សូត្រ) ជា​សសរ​របៀង និង​ប្រភេទ​សសរ ៨ ជ្រុង ជា​សសរ​ខាង​ក្នុង​វិហារ​ ហើយ​ហោ​ជាង​ព្រះ​វិហារ​ជា​ហោ​ជាង​ឈើ​ដែល​មាន​បិទ​កញ្ចក់​សំណ និង​ជញ្ជាំង​ព្រះ​វិហារ​មាន​គំនូរ​បុរាណ​ខ្មែរ ដែល​គូរ​ក្នុង​ឆ្នាំ ១៩៤៧ និង​ឆ្នាំ ១៩៥៤។

បច្ចុប្បន្ន​ វត្ត​គរ ត្រូវ​បាន​ជួសជុល ដោយ​រក្សា​ទម្រង់​ដើម និង​ជា​ផលិតផល​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ក្នុង​ក្រុង​បាត់ដំបង អម​ជាមួយ​ផ្ទះ​បុរាណ​ជា​ច្រើន​ក្នុង​ភូមិ​វត្ត​គរ។ គួរ​ឱ្យ​ដឹង​ថា វត្ត​គរ មាន​ទីតាំង​ស្ថិត​នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រ៉បមាត់ស្ទឹងសង្កែ តាមបណ្ដោយផ្លូវថ្នល់ឆ្ពោះទីប្រាសាទបាណន់៕

រូបភាព ផ្ដល់ដោយ ទាយាទអង្គរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *