ចូលវ័យ ៥០ ឆ្នាំ Charmaine Sheh សុំរស់សោយសុខលើគំនរទ្រព្យសម្បត្តិ ជាជាងខ្វល់ខ្វាយរឿងគូស្រករ

នៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយនៅលើសារព័ត៌មាន Sina កាលពីថ្ងៃទី ៤ ខែធ្នូ តារាសម្តែងហុងកុង Charmaine Sheh បានបើកចំហអំពីទស្សនផ្ទាល់ខ្លួនជាច្រើនពាក់ព័ន្ធរឿងគ្រួសារ និងជម្រើសជីវិតរបស់នាង បន្ទាប់ពីចំណាយពេលជាច្រើនទសវត្សរ៍ក្នុងវិស័យសិល្បៈ។

ចាប់ផ្ដើមដំបូង Charmaine Sheh បានឆ្លុះបញ្ចាំងពីការស្លាប់របស់តារាសម្តែងជើងចាស់ Hui Siu-Hung និងតារាហុងកុងជាច្រើននាក់ទៀតដែលបានជំរុញឱ្យនាងគិតកាន់តែស៊ីជម្រៅអំពីភាពផុយស្រួយនៃជីវិត។ នាងបានពិពណ៌នាអំពីដំណើរកើត ចាស់ ឈឺ ស្លាប់ថាជា “ដំណាក់កាលជៀសមិនរួចដែលមនុស្សគ្រប់គ្នាត្រូវតែប្រឈមមុខ” ដោយបន្ថែមថាដោយសារហេតុផលនេះ នាងបានរៀបចំពាក្យបណ្ដាំមរតករួចរាល់ហើយ។

តួឯកស្រីរឿង “ជម្លោះខាងក្រោយរាជវាំង” រូបនេះបានពន្យល់ថា បន្ទាប់ពីធ្វើការមិនខ្លាចនឿយហត់ក្នុងវិស័យសិល្បៈដើម្បីសន្សំប្រាក់ នាងសង្ឃឹមថា ប្រសិនបើមានអ្វីមួយកើតឡើងចំពោះនាង ប្រាក់ចំណូលពេញមួយជីវិតរបស់នាងនឹងមិនត្រូវបានខ្ជះខ្ជាយឡើយ ហើយទ្រព្យសម្បត្តិរបស់នាងអាចត្រូវបានចែកចាយតាមបំណងប្រាថ្នារបស់នាង។

តារាសម្តែងរូបនេះក៏បាននិយាយដោយស្មោះត្រង់អំពីការបោះបង់ក្ដីស្រមៃក្លាយជាម្តាយផងដែរ ដោយនាងជឿថាការចិញ្ចឹមកូនគឺ “ហត់នឿយជាងការថតកុន” ហើយនាងក៏មិនចង់ដាក់ខ្លួនឯងនៅក្រោមសម្ពាធបែបនោះនៅដំណាក់កាលនេះក្នុងជីវិតនោះទេ។

ឆ្លើយតបទៅនឹងមតិយោបល់ដែលថាជីវិតរបស់នាងហាក់ដូចជាជោគជ័យ ប៉ុន្តែខ្វះភាពរ៉ូមែនទិក Charmaine Sheh បានផ្តល់ទស្សនៈដ៏ស៊ីជម្រៅថា ជីវិតមនុស្សមិនមែនទាល់តែមានរូបថតគ្រួសារទើបហៅថាជោគជ័យនោះទេ ។ ផ្ទុយទៅវិញ មនុស្សម្នាក់ៗគួរតែអាចជ្រើសរើសទេសភាពដែលពួកគេស្រឡាញ់ និងដំណើរជីវិតទៅតាមនិយមន័យ និងភាពពេញចិត្តរបស់ពួកគេ។

បច្ចុប្បន្ន ទំនាក់ទំនងជាមួយម្តាយនៅតែជាចំណុចសំខាន់នៃជីវិតរបស់នាង ដោយ Charmaine  Sheh បាននិយាយថា នាងព្យាយាមចំណាយពេលច្រើនជាមួយម្តាយតាមដែលអាចធ្វើទៅបាន។

សម្រាប់ការងារសិល្បៈ ថ្មីៗនេះ Charmaine Sheh កំពុងមមាញឹកថតរដូវកាលទីពីរសម្រាប់រឿងភាគ “រាជិនីសារព័ត៌មាន” (The QUEEN of News) ស្របពេលអាជីពរបស់នាងនៅតែសកម្ម និងទទួលបានជោគជ័យខ្ពស់គ្រប់ទីផ្សារ ទាំងចិនដីគោក ហុងកុង និងម៉ាឡេស៊ី។

កើតនៅឆ្នាំ ១៩៧៥ Charmaine Sheh បានសិក្សាផ្នែកគ្រប់គ្រងសណ្ឋាគារនៅប្រទេសស្វីស មុនពេលចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុង តាមការលើកទឹកចិត្តពីម្តាយ។ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខពីរក្នុងការប្រកួតកាលពីឆ្នាំ ១៩៩៧ នាងក៏បានចុះកិច្ចសន្យាជាមួយ TVB និងទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគល្បីៗជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យ នាងបានឆ្លងកាត់កុមារភាពដ៏លំបាក។ នៅពេលដែល Charmaine Sheh មានអាយុប្រាំឆ្នាំ ឪពុករបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកឱ្យម្តាយរបស់នាងនៅចិញ្ចឹមកូនបីនាក់តែម្នាក់ឯង។ តារាស្រីរូបនេះតែងតែបង្ហាញពីការដឹងគុណចំពោះម្ដាយ ដោយនិយាយថាអ្វីគ្រប់យ៉ាងដែលនាងធ្វើគឺដើម្បីតបស្នងការលះបង់របស់ម្តាយនាង។

នៅវ័យ ៥០ ឆ្នាំ Charmaine Sheh នៅតែមិនទាន់រៀបការ គ្មានកូន និងរស់នៅដោយឯករាជ្យនៅក្នុងវីឡាតម្លៃ ៣០ លានដុល្លារហុងកុង (៣.៨ លានដុល្លារអាមេរិក)។ ក្រៅពីនេះ នាងក៏មានអចលនទ្រព្យជួលជិតដប់កន្លែងផងដែរ។ បន្ទាប់ពីជួបប្រទះទំនាក់ទំនងបរាជ័យបីលើក នាងបានប្រកាន់យកទស្សនមិនបង្ខំខ្លួនឯងចំពោះរឿងស្នេហា ពោលគឺប្រសិនបើស្នេហាមកដល់ នាងនឹងទទួលយក បើសិនជាអត់ទេ នាងនឹងបន្តផ្តោតលើការងារ និងរស់នៅប្រកបដោយក្ដីសុខ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published.Required fields are marked *