បង្ហាញរូបរាងផ្លូវការមិនទាន់បានមួយថ្ងៃផង ម៉ូដែលចុងក្រោយបង្អស់នៃត្រកូល Z របស់ SAMSUNG បានមកដល់កៀកដៃអតិថិជនកម្ពុជាបាត់ទៅហើយ

ក្រុមហ៊ុន SAMSUNG បានប្រកាសបង្ហាញរូបរាងស៊េរីថ្មីចុងក្រោយបង្អស់ គឺកំពូលទូរសព្ទឆ្លាតវៃ Galaxy Z Fold​ 7 និង Z Flip 7 នៅឯទីក្រុងញ៉ូវយ៉កកាលពីពេលថ្មីៗនេះ បានឆក់យកចំណាប់អារម្មណ៍ខ្លាំងពីអតិថិជន ជុំវិញពិភពលោក ព្រោះតែវាមានភាពទាក់ទាញខ្លាំងមិនថាតែរូបរាងដ៏ប្រណីត និងបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់នូវលើម៉ូឌែលថ្មីចុងក្រោយនេះ។

អ្វីដែលគួរឱ្យរំភើបនោះ ប្រកាសមិនទាន់បានមួយថ្ងៃផង ត្រកូល Galaxy Z Fold​ 7 | Z Flip 7 បានមកដល់កៀកដៃអតិថិជនកម្ពុជាបាត់ទៅហើយ។ ដូចនេះអតិថិជន និងអ្នកគាំទ្ររបស់ SAMSUNG នៅកម្ពុជានឹងបានសាកល្បងប្រើប្រាស់ ទទួលយកបទពិសោធដ៏អស្ចារ្យតាមរយៈមុខងារទំនើបៗរបស់ត្រកូល Galaxy Z Fold​ 7 | Z Flip 7 ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេលើផលិតផលអេឡិចត្រូនិច SAMSUNG បានបន្ថែមបទពិសោធន៍ថ្មីប្លែកជាច្រើន ទៅលើ Galaxy Z Fold​ 7 | Z Flip 7 ។ ក្នុងនោះម៉ូឌែលចុងក្រោយនេះនឹងមកជាមួយរូបរាងថ្មីស៊ីវិល័យជាងមុន ក៏ដូចជាមុខងារ AI ជំនាន់ចុងក្រោយ សក្ដិសមជាមួយមនុស្សសម័យថ្មី ដែលតម្រូវការចាំបាច់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងបំពេញការងារ ប្រតិបត្តិការជំនួញ ឬអាជីវកម្មធំៗ ក៏ដូចជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

ចំណុចពិសេសៗដែលមាននៅលើត្រកូល Galaxy Z Fold​ 7 | Z Flip 7 រួមមាន៖ សម្រាប់ Galaxy Z Fold 7 រួមមាន៖ រូបរាងស្តើងជាងមុន ដោយកម្រាស់ពេលបើកត្រឹមតែ 4.2mm និង 8.9mm នៅពេលបត់ មានលក្ខណៈស្រាលជាងមុន ទំហំអេក្រង់ធំជាងមុនដែលអាចប្រើប្រាស់ ៣ កម្មវិធីក្នុងពេលតែមួយ។

ដោយឡែកសម្រាប់ Galaxy Z Flip 7 មាន Cover Screen លាតពេញជាងមុន កម្រាស់ស្តើង ស្រាលជាងមុនត្រឹមតែ 188g មានមុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ Galaxy Z Fold 7 | Z Flip 7 សុទ្ធតែមានប្រព័ន្ធដំណើរការខ្លាំង ដំណើរការដោយ OneUI 8 អាច Upgrade រហូតដល់ 7 ជំនាន់ ការពារការជ្រាបទឹក និងធូលីកម្រិតខ្ពស់ និងមានកម្លាំងថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ។

កាន់តែពិសេសនោះ រាល់ការកម្ម៉ង់​ Galaxy Z Fold 7 ឬ Galaxy Z Flip 7 ចាប់ពីថ្ងៃទី ១០ រហូតដល់ ៣១ កក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន SAMSUNG នឹងធ្វើការថែមជូនកាដូពិសេសជាច្រើន និងមិននឹកស្មានដល់ ​ដែលអតិថិជនទាំងអស់អាចធ្វើការជាវទិញនៅគ្រប់ហាងទូរសព្ទ Samsung នៅទូទាំងប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *