ចុងសប្ដាហ៍មិនដឹងទៅណា អាចមកលេងទីនេះបានបរិយាកាសប្លែកភ្នែកជាមួយសួនផ្កាពណ៌លឿងបែបធម្មជាតិអមជាមួយទិដ្ឋភាពជុំវិញយ៉ាងស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍។

សួនផ្កាស្នោបែបធម្មជាតិដែលមានចម្ងាយមិនឆ្ងាយពីក្រុងកំពុងតែបង្អួតសម្រស់ដ៏ស្រស់ត្រកាលរបស់ខ្លួនទាក់ភ្នែកអ្នកដំណើរឆ្លងកាត់ម្ដុំៗនោះ។ ត្រូវបានគេហៅថា «សួនផ្កាស្នោអ្នកព្រែកតាសេក» ដែលជាសួនផ្កាថ្មីមួយកំពុងទាក់ចិត្តបណ្ដាអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមឱ្យជ្រួលជ្រើមប្រមូលគ្នីគ្នាទៅលេង និងផ្ដិតយករូបភាពស្អាតៗពីទីកន្លែងមួយនោះ។
មិនត្រឹមជាកន្លែងអាចថតរូបលេងយ៉ាងស្រស់ស្អាតប៉ុណ្ណឹងទេ សួនផ្កាមួយនេះក៏ត្រូវបានចាត់ទុកជាកន្លែងដែលអាចស្រូបខ្យល់អាកាសបរិសុទ្ធ នាថ្ងៃចុងសប្ដាហ៍ជាមួយគ្រួសារ និងមិត្តភ័ក្ដិផងដែរ។ វាជាទីកន្លែងដែលអាចផ្ដល់ការកម្សាន្តអារម្មណ៍បែបធម្មជាតិ និងអាចផ្ដិតទិដ្ឋភាពផ្ទាល់ៗនៃពហុកីឡដ្ឋានមរតកតេជោ ផងដែរ។







គួរឱ្យដឹងដែរថា «សួនផ្កាស្នោអ្នកព្រែកតាសេក» មួយនេះស្ថិតនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ៕
ប្រភពរូបភាព ៖ Gazette ប្រជាជន


























Account
Security
Favourite Content