KBS ប្រកាសមិនចាក់ផ្សាយបទថ្មីរបស់ Jennie និង Jaehyun ដោយទំនុកច្រៀងមិនស័ក្តិសម្រាប់ទូរទស្សន៍

KBS បានចេញសេចក្ដីប្រកាសក្នុងការហាមឃាត់ចាក់ផ្សាយបទ Mantra របស់ Jennie និង Unconditional របស់ Jaehyun ក្រោមហេតុផលទំនុកច្រៀងនៃបទនេះល្មើសនឹងមាត្រា ៤៦ នៃ​បទប្បញ្ញត្តិ​ពិនិត្យ​ការ​ផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលានេះ។

មាត្រា ៤៦នេះបានចែងពីការហាមឃាត់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនៃយីហោណាមួយនៅក្នុងបទចម្រៀង។ ជាក់ស្ដែងទំនុកច្រៀងនៅក្នុងបទ Mantra បានបញ្ចូលនូវឈ្មោះយីហោធំៗចំនួន ២គឺ យីហោប៊ឺហ្គឺ In-N-Out ក្នុងឃ្លា “Cause we had to do an In-N-Out Drive-by” និង ម៉ាកឡានទំនើប Land Rover Defender ក្នុងឃ្លា “Pretty girls packed in a Defender”។

បន្ថែមពីបទ Mantra KBS ក៏បានហាមឃាត់បទថ្មីមិនទាន់ចេញ Unconditional របស់ Jaehyun សមាជិក NCT ក្រោមហេតុផលតែមួយផងដែរ។ ដោយឡែកព័ត៌មានលម្អិតថាមានយីហោណាខ្លះបានបញ្ចូលនៅក្នុងបទមួយនេះនៅមិនទាន់ផ្សព្វផ្សាយនៅឡើយទេ។ មូលហេតុមកពីបទនេះនៅមិនទាន់ចេញផ្សាយនៅឡើយ ជាមួយនឹងគម្រោង ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលានេះ នៅវេលាម៉ោង ៦ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េ។

Screenshot

បើទោះបីជាមានការហាមឃាត់បែបនេះក្ដី ក្នុងករណីដែលសិល្បករ និងផលិតកម្មនៅតែចង់ចាក់ផ្សាយបទរបស់ខ្លួន ពួកគេអាចកែប្រែទំនុកច្រៀងត្រង់ចំណុចដែលមានបញ្ហានោះសាជាថ្មី នោះក្រុមការងាររបស់ KBS និងធ្វើការពិនិត្យម្ដងទៀត។ ទាក់ទងនឹងរឿងនេះ ផលិតកម្ម OA Entertainment ដែលជាទ្រនំរបស់ Jennie បានឆ្លើយតបថា៖ ពួកយើងគ្មានគម្រោងក្នុងការកែសម្រួលទំនុកច្រៀងទេ”។

ថ្វីបើមិនបានចាក់ផ្សាយក៏ពិតមែន តែបទចម្រៀងដែលផ្សព្វផ្សាយឱ្យមនុស្សម្នាក់ៗមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងរបស់ Jennie នៅតែទទួលបានជោគជ័យនៅលើ Spotify ក៏ដូចជាឈរឈ្មោះលើតារាងធំៗទាំង ៣របស់ Billboard ទៀតផង។ តួយ៉ាងបទនេះ បានទទួលចំណាត់ថ្នាក់លេខ ២នៅលើ  Billboard Global Excl. U.S., លេខ ៩៨នៅលើ Billboard Hot 100 និង លេខ ៣ នៅលើ Billboard Global 200។

គួរបញ្ជាក់ផងដែរថា នេះជារឿងធម្មតានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះមុននឹងចេញផ្សាយនៅលើបណ្ដាញនីមួយៗក្រុមការងារដែលពាក់ព័ន្ធនឹងត្រូវពិនិត្យមើល និងធ្វើការចាប់ពិរុទ្ធ (Censorship) ទៅតាមស្ថានភាពជាក់ស្ដែង និងច្បាប់នៃប្រទេសនោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *