អ្នកគាំទ្រ កុំភ្លេចទៅចូលរួមជូនដំណើរ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ ប្រាសាទ ដាវីន ឡើងយន្តហោះ

បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​ប្រជែង​លើ​វេទិកា Miss Universe 2024 នា​ពេល​ខាង​មុខ​នេះ។ Miss Universe Cambodia 2024 នឹង​ត្រូវ​ឡើង​យន្តហោះ​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ក៏​សង្ឃឹម​ថា អ្នក​គាំទ្រ​នឹង​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាង។

អ្នកនាង នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​ថ្ងៃ ២៧ ខែ​តុលា ឆ្នាំ ២០២៤ ម៉ោង ៤ រសៀល នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ហើយ​ស្ត្រី​ខ្មែរ​ដែល​បាន​បំបែក​កំណត់ត្រា​ជា Miss Universe Cambodia ដំបូង​មាន​ស្វាមី និង​កូន រូប​នេះ​សំណូមពរ​ឲ្យ​អ្នក​គាំទ្រ​ទៅ​ជូន​ដំណើរ ក៏​ដូចជា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាង មុន​ចាកចេញ​ពី​មាតុភូមិ។

ប្រាសាទ ដាវីន ក៏​បាន​បង្ហើប​ពី​តម្រុយ​នៃ​ឈុត​តំណាង​ជាតិ ដែល​អ្នកនាង​ត្រៀម​យក​ទៅ​ចូលរួម​ប្រកួត​នៅ​កម្មវិធី Miss Universe 2024 នៅ​ប្រទេស​ម៉ិកស៊ីកូ​នា​ពេល​ខាង​មុខ​ថែម​ទៀត​ផង។ បើ​តាម​ការ​បង្ហើប​ខ្លះ​ៗ​បាន​បញ្ចេញ​ថា National Costume របស់ Miss Universe Cambodia 2024 ធានា​ថា​ប្លែក អ្នក​គាំទ្រ​មិន​សូវ​ជា​បាន​ឃើញ​ពី​មុន​មក​ឡើយ។

តាំងពី​គ្រង​មកុដ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ ភ្លាម ដាវីន បាន​បំពេញ​ការងារ​ទាក់ទង​នឹង​កម្មវិធីសប្បុរសធម៌ជាច្រើន ហើយ​ក៏​បាន​ហ្វឹកហ្វាត់​បន្ថែម​ទាំង​ការ​ដើរ ការ​ឆ្លើយ​សំណួរ និង​រូបរាង​បន្ថែម​ឲ្យកាន់តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង និងស្វាហាប់​ ដើម្បី​ត្រៀម​ឡើង​ឆាក Miss Universe 2024។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា កម្មវិធី Miss Universe 2024 លើក​ទី​៧៣ នេះ​នឹង​រៀបចំ​ធ្វើ​នៅ Arena CDMXទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ីកូ។ ចំណែក​ការប្រកួត Preliminary និង National Costume នឹង​កើតឡើង​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ខណៈ​យប់​ផ្ដាច់ព្រ័ត្រ​នឹង​កើត​ឡើង​នៅ​ថ្ងៃ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែល​មាន​បេក្ខជន​ចំនួន ១៣០ នាក់​មក​ពី​ប្រទេស​ផ្សេង​គ្នា​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​បវរកញ្ញា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *