Yulhee អតីតភរិយាតារាចម្រៀង Choi Min Hwan ទម្លាយទុក្ខព្រួយធំបំផុត ក្រោយលែងលះ

នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី ‘Now, I’m Alone’ Yulhee សមាជិកក្រុមចម្រៀងនារី LABOUM និងជាអតីតភរិយារបស់តារាចម្រៀងប្រុស Choi Min Hwan សមាជិកក្រុម F.T. Island ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសដោយបានចែករំលែកនូវរឿងរ៉ាវជាច្រើនក្នុងជីវិតរួមទាំងជីវិតអាពាហ៍ពិពាហ៍ផងដែរ។

ក្នុងនោះ Yulhee បានឱ្យដឹងថានាងពិតជាទទួលបានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល និងគ្រួសារដ៏ល្អមួយ។ ប៉ុន្តែនៅពេលដែលនាងបានស្គាល់ពាក្យថាលែងលះជាលើកដំបូងក្នុងជីវិត នាងបានព្យាយាមយកឈ្នះលើរឿងមួយនេះបានដោយសម្អាងថាអ្នកទាំងពីរនៅមានចិត្តស្រឡាញ់គ្នា ជាពិសេសនាងបានគិតដល់កូនតែម្ដង។

ប៉ុន្តែនៅពេលដែលដឹងខ្លួនថាមិនអាចយកឈ្នះទៅលើរឿងនេះបានទើបបានធ្វើឱ្យគម្លាតអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់នាងបានផ្លាស់ប្ដូរការគិតថារឿងលែងលះគឺជាជម្រើសដ៏ត្រឹមត្រូវ។ ស្របពេលនោះ Yulhee បានលើកអំពីហេតុផល​ធ្វើឲ្យនាងសម្រេចចិត្តបោះបង់ការព្យាយាមមួយនេះ ដោយទទួលស្គាល់ថាថាទំនាក់ទំនងអ្នកទាំងពីរមិនអាចប្រែជាល្អឡើយ ដូច្នេះហើយទើបនាងចង់រស់នៅក្នុងជីវិតដែលប្រសើរជាងនេះ។

យោងតាមសារព័ត៌មាន Sport Chosun ទាក់ទិននឹងរឿងលែងលះនេះ Yulhee ក៏បានបន្ថែមការពិតពីអតីតស្វាមី លោក Choi Min Hwan ជាអ្នកចាប់ផ្ដើមលើករឿងនេះមកនិយាយមុន។ សម្រាប់នាងផ្ទាល់ទុក្ខកង្វល់ដ៏ធំបំផុតគឺកូនៗ​ដោយនាងមិនបានព្រួយបារម្ភនោះទេ តើនាងអាចចិញ្ចឹម​បាន ឬយ៉ាងណា ប៉ុន្តែអ្វីដែលជាសំខាន់បំផុតគឺផ្លូវចិត្តរបស់ក្មេងៗតែម្ដង។ នាងពិតជាបារម្ភថាពួកគេអាចនឹងទទួលរងរបួសផ្លូវចិត្ត ក្រោយឪពុកម្ដាយសម្រេចចិត្តចែកផ្លូវបែបនេះ។ ទន្ទឹមនឹងនោះ នាងបានសារភាពថាក្រៅពីការលែងលះ គឺមិនមានជម្រើសណាមួយដែលល្អជាងនេះនោះទេ ជាពិសេសនាងព្រួយបារម្ភខ្លាំងថាកូននឹងទទួលបានសម្ពាធកាន់តែខ្លាំង ប្រសិនបើនៅតែរឹងទទឹងមិនព្រមទទួលស្គាល់ការពិត។

បើទោះបីជាអ្នកទាំងពីរបានបែកគ្នាក៏ពិតមែន ក៏ Yulhee បានពង្រឹងឆន្ទៈរបស់ខ្លួន ដើម្បីក្លាយជាម្ដាយល្អ និងមិនធ្វើឱ្យកូនរបស់នាងត្រូវខ្មាសគេនោះឡើយ។ គួរបញ្ជាក់ផងដែរ តារាចម្រៀងស្រី Yulhee និងតារាចម្រៀងប្រុស Choi Min Hwan បានប្រកាសដំណឹងនៃអាពាហ៍ពិពាហ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទទួលបានកូនប្រុសស្រីចំនួន ៣ ​នាក់។ ជាអកុសលចំណងស្នេហ៍អ្នកទាំងពីរមានត្រឹមតែរយៈពេល ៥ ឆ្នាំដោយបានប្រកាសដំណឹងចែកផ្លូវគ្នានៅខែធ្នូ ឆ្នាំ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *