«កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា» បានធ្វើឡើងជាលើកទី១ នៅក្នុងកម្មវិធី Xtreme Cambodia Kun Khmer នៅឯស្ថានីយ៍ទូរទស្សន៍ហង្សមាសព្រែកឯក កាលពីពេលថ្មីៗកន្លងទៅនេះបានរកឃើញស្វាមីភរិយាថ្មីថ្មោងជាច្រើនគូបានឈ្នះរង្វាន់ពិសេសៗជាច្រើន។ ជាពិសេសនោះគឺរង្វាន់ធំរថយន្ត Ford Ranger ដែលផ្ដល់កិត្តិយសធ្វើការចាប់ឆ្នោតដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។


ដើម្បីជាការអបអរសាទរ ក៏ដូចជាការថ្លែងអំណរគុណដល់គូស្វាមីភរិយាថ្មី ដែលជ្រើសរើសយក ស្រាបៀរ កម្ពុជា ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានរៀបចំកាដូពិសេសមួយគឺ “កម្មវិធីចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរ កម្ពុជា» ដែលផ្តល់ជូនរង្វាន់សរុបមានដូចជា៖ រថយន្ត Ford Ranger ចំនួន ៦ រង្វាន់, ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់, និង រង្វាន់ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៣០០ រង្វាន់។

អ្វីដែលគួររំភើបក្រៃលែងនោះ អ្នកដែលបានឈ្នះរង្វាន់ធំលើកទី១ នៃកម្មវិធីចាប់រង្វាន់ខាងលើនេះ គឺបានទៅលើគូស្វាមីភរិយាថ្មីថ្មោង ដែលមានស្វាមីឈ្មោះ ជា សុម៉ាត្រា និងភរិយាឈ្មោះ ឆៃយ៉ា កក្កដា អ្នកទាំងពីររស់នៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ នេះបានដូចពាក្យចាស់និយាយថាសំណាងពិតជាមើលមិនឃើញមែន រៀបការហើយភ្លាមបានរថយន្តជាកាដូចំណងដៃយ៉ាងពិសេសពីស្រាបៀរកម្ពុជា។

នាឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ផលិតផល «Made in Cambodia» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពិសេស គូស្វាមីភរិយាថ្មីជាច្រើនគូ ដែលបានជ្រើសរើសផលិតផលស្នាដៃកូនខ្មែរ ពី ខ្មែរប៊ែវើរីជីស យកទៅជួបជុំក្នុងពិធី រៀបអាពាហ៍ពិពាហ៍។ ដើម្បីជាការអបអរសាទរដល់បរិយាកាសពោរពេញដោយសុភមង្គលក្នុ ឆ្នាំថ្មីនេះ ក្រុមហ៊ុន នឹងធ្វើការផ្សងសំណាង ចាប់ឆ្នោតផ្តល់រង្វាន់ ជាអាំងប៉ាវជូនលាភជ័យដល់គូស្វាមីភរិយា នាំសំណាង សុភមង្គល ចូលក្នុងគេហដ្ឋានវិញ។

ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីដ៏ពិសេសនោះ សម្រាប់គូស្វាមីភរិយាទាំងអស់ គ្រាន់តែធ្វើការជាវ ស្រាបៀរ កម្ពុជា គ្រប់ប្រភេទ មិនថាជាដប ឬ កំប៉ុង ចាប់ពី ២៥ កេសឡើងទៅ នឹងទទួលបានសន្លឹក ឆ្នោតផ្សងសំណាង ១ សន្លឹក។ ការចាប់រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍នេះ នឹងប្រព្រឹត្តឡើងជារៀងរាល់ខែ។ យ៉ាងណាមិញកម្មវិធីនេះសម្រាប់តែគូស្វាមីភរិយាថ្មី ដែលបានជាវស្រាបៀរ កម្ពុជា យកទៅប្រើប្រាស់ក្នុងពិធីមង្គលការតែប៉ុណ្ណោះ។

សម្រាប់អ្នកឈ្នះរង្វាន់ តម្រូវឲ្យមានឯកសារគ្រប់គ្រាន់ ដើម្បីបើករង្វាន់ពីក្រុមហ៊ុន ដែលឯកសារទាំងនោះមានដូចជា៖ លិខិតបញ្ជាក់ អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណកូនកំលោះ និងកូនក្រមុំ រូបថតការ ធៀបការ និងកន្ទុយសន្លឹកឆ្នោតដែលត្រូវរង្វាន់។
ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំបង្អស់ក្នុងស្រុក អាចផលិតបានស្រាបៀរគ្រប់ប្រភេទរួមមាន CAMBODIA PREMUIM, CAMBODIA LITE, CAMBODIA SUPREME, និងប្រភេទស្រាបៀរពិសេសផលិតថ្មីៗដោយស្នាដៃអ្នកជំនាញកូនខ្មែរ CAMBODIA MASTERCRAF BEER៕
























Account
Security
Favourite Content