ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​ Private រវាងមនុស្ស​ពីរ​នាក់​។​

បទ​ចម្រៀង​​ស្នេហា​ឈឺ​ចាប់​របស់​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង Cambodia Idol រដូវ​កាល​ទី​៥​ បាន​កំពុង​គាស់​កកាយ​ការ​ឈឺ​ចាប់​របស់​​ហ្វេន​មិន​តិច​នាក់​ ព្រោះបទ​ចម្រៀង​កម្សត់មួយ​នេះ ហាក់​ស៊ី​​​សាច់​រឿងពិត​របស់​អ្នក​ស្ដាប់​​​។ បទ «Private ពីរនាក់ តែឈឺម្នាក់ឯង» កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ​និង​ទទួល​ការ​គាំទ្រ​ខ្លាំង ​ដោយ​សារ​​តែនោះ​ជា​បទ​ដំបូង​​របស់​ គី​ សាវីន ​មិន​តែ​ប៉ុណ្ណោះ​បទ​ចម្រៀង​ម្ចាស់ពានវ័យ ២៣ ឆ្នាំ ​បាន​បង្កប់​ការ​ឈឺ​ចាប់​​នៅ​ពី​ក្រោយ​ការ​ចាកចេញ​របស់​មនុស្ស​ដែល​យើង​ស្រលាញ់​ ខណៈ​នេះ​ត្រឹម​ជា​ស្នេហា Private ​ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​។

​តាម​រយៈ​បទ​ចម្រៀង ​«Private ពីរនាក់ តែឈឺម្នាក់ឯង» មាន​ការ​​គាំទ្រខ្លាំង ព្រោះ​ សា​វីន មាន​​ទឹក​ដម​សំឡេង​ថ្នម ​ក្រអួន​ក្រអៅ​ ពីរោះ​ ដាក់​អារម្មណ៍​បាន​ល្អ ស្ដាប់​ទៅដូចជា​ការ​ឈឺចាប់​ពិតៗ។ អ្នក​គាំទ្រ​បាន​សរសើរ​ថា ព្រោះ​តែ​មាន​សំឡេង​ពីរោះ និង​មានតិចនិក​ផ្សេង​ៗ ជួយឲ្យ​បទ​ចម្រៀងអន្លង់អន្លោច​ ស័ក្តិសមជា​ម្ចាស់ពាន Cambodia Idol ប្រាកដមែន។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ គី​ សាវីន​ ជា​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​មាន​ដុង​សិល្បៈ​អាច​ច្រៀង​បាន​ទាំង​បទ​បុរាណ​ និង​សម័យ។​ តាម​រយៈ​បទ​ចម្រៀង​​ដែល​លោក​ធ្លាប់​បាន​ច្រៀង​កន្លង​មក​ពិត​ជា​ពីរោះ​រណ្ដំ​ចិត្ត​៕

ប្រភពរូបភាព ៖ FB គី សាវីន 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *