គួរឱ្យសរសើរ! យុវជនខ្មែរ ៥០០ នាក់ស្លៀកសារុង និងខោចែវ រាំចង្វាក់ប្រពៃណីខ្មែរនៅសង្ក្រាន្តវត្តបាកាន

ប្រមូល​ផ្ដុំ​យុវជន​​ស្រី​ប្រុស​ប្រមាណ ​​៥០០​ នាក់​​មក​ពី​ឃុំ​ផ្សេង​គ្នា​ ក្នុង​ស្រុក​បាកាន ​ចូល​រួម​រាំ​ចង្វាក់​តាលុង ​និង​ម៉ាឌី​ហ្សុន​​នៅ​សង្ក្រាន្ត​បាកាន​ ក្នុង​វត្ត​បាកាន ​ខេត្ត​ពោធិ៍សាត់​ ដើម្បី​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ កាលពីពេលកន្លងទៅ។

ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​តាម​បណ្ដា​ខេត្ត​នានា​ ត្រូវ​បាន​ចូល​រួម​យ៉ាង​ផុស​ផុល​ពី​សំណាក់​ពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូចជា​ទេសចរ​​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​។​​​ ដោយ​ឡែក ​សង្ក្រាន្ត​បាកាន ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ វត្ត​បាកាន​​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ បាន​បង្កើត​​​ទស្សនីយភាព​​បែប​ខ្មែរ​គួរ​ឱ្យ​សរសើរ ​​​ដោយ​​ក្រុម​យុវជន​ ប្រមាណ​​ជា ​៥០០ ​នាក់ មកពីឃុំផ្សេងៗគ្នា​ ៩ ​​បាន​ចូល​រួម​រាំ​ចង្វាក់​តាលុង​ដែល​ជា​ចង្វាក់​ប្រពៃណី​​ និង​មាន​ការ​ប្រកួត​រាំ​ចង្វាក់​ម៉ាឌីហ្យន​ដោយ​មាន​ការ​​ទូល​ក្អម​ពី​លើ​ក្បាល​ផង​ដែរ​។​

មិន​ត្រឹម​តែ​មាន​ការ​ចូល​រួម​រាំ​ចង្វាក់​ប្រពៃ​ណី​ខ្មែរ ​នារីៗ​​ស្លៀក​សារុង​ចុក​ រី​ឯ​បុរស​ស្លៀក​ខោ​ចែវ ជាមួយ​អាវយឺត​ពណ៌​ស​យ៉ាង​សម​សួន​​។​​ នេះ​ជា​ទិដ្ឋភាព​ដែល​គួរ​ទទួលបាន​ការ​កោត​សរសើរ​ និង​ចែក​រំលែក​​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ខ្មែ​រ។​

គួរ​បញ្ជាក់​ដែរ​ថា​ សង្ក្រាន្តបាកាន ប្រារព្ធ​រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ​ ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​ ២០២៤ នៅក្នុងកម្មវិធីក៏បានរៀបចំ​ការ​រាំ​​ចង្វាក់​ប្រពៃណី​ជាតិ​ខ្មែរ​ ក៏​មាន​ការ​រាំ​របាំ​ប្រពៃណី​ខ្មែរ​ ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ​និង​កម្មវិធី​បែប​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត រួម​ជាមួយ​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​៕

វីដេអូទាំងស្រុង យុវជន៥០០នាក់ រាំចង្វាក់តាលុង ក្នុងកម្មវិធីសង្ក្រាន្តបាកាន ២០២៤ នៅវត្តបាកាន https://www.facebook.com/ilovebakan/videos/935870488024138

ប្រភពរូបភាព៖ I Love Bakan – BK 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។