មកដឹងពីប្រវត្តិត្រួសៗអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី លោក​ ឈួង យីវឆូយ

ជាការផ្លាស់ប្តូរថ្មីមួយទៀតសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ពិសេសកម្មវិធី Miss Universe Cambodia ព្រោះ​កម្មវិធី​បានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីហើយ គឺលោក ឈួង យីវឆូយ (Chhoy D. Archi) ដែលលោកទើបទទួលបានសិទ្ធិគ្រប់គ្រងកម្មវិធី​ Miss Universe Cambodia 2024 យ៉ាងពេញលេញ កាលពីថ្ងៃ៩ ខែមេសា ឆ្នាំ ២០២៤ ដោយមានការប្រគល់អាជ្ញាប័ណ្ណពីតំណាងស្ថាបន័អន្តរជាតិដោយផ្ទាល់តែម្តង។

អ្នកគ្រប់គ្រងមុខថ្មីរបស់កម្មវិធី Miss Universe Cambodia កំពុងក្លាយជាទីចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកស្នេហាវិស័យបវរកញ្ញា ព្រោះស្ងាត់ៗលោកស្រាប់តែក្តោបក្តាប់តំណែងអ្នកគ្រប់គ្រងថ្មី MUC 2024 ថែមទាំងបានបង្ហាញការប្តេជ្ញាចិត្តចំពោះការជ្រើសរើសបេក្ខភាពតំណាងកម្ពុជា ឱ្យបានល្អគាប់ចិត្តទៀតផង។

មនុស្សភាគច្រើនក្នុងឧស្សហកម្មកម្សាន្តបានស្គាល់ និងដឹងឮពីប្រវត្តិស្នាដៃបុគ្គលឆ្នើមរូបនេះហើយ ប៉ុន្តែអ្នកខ្លះទៀត រួមតាំងអ្នកស្នេហាវិស័យបវរកញ្ញាមួយចំនួនពុំសូវស្គាល់ពីប្រវត្តិការងាររបស់ National Director ថ្មី​ Miss Universe Cambodia 2024 ​ឡើយ។ ដូច្នេះ AMS Infotainment សូមលើកយកប្រវត្តិត្រួសៗរបស់ ឈួង យីវឆូយ អ្នកគ្រប់គ្រងថ្មី Miss Universe Cambodia 2024 មកជម្រាបប្រាប់ឱ្យទស្សនិកជនបានដឹង។

អ្នកគ្រប់គ្រងថ្មីដែលទើបទទួលអាជ្ញាប័ណ្ណ Miss Universe Cambodia 2024 ក្តៅៗ មានឈ្មោះថា ឈួង យីវឆូយ ហៅ ឆូយ អាយុ ៣៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ ក្នុង​បទសម្ភាសន៍ក្រោយទទួលសិទ្ធិគ្រប់គ្រង MUC 2024 លោក ឆូយ បានឱ្យដឹងថា មែនទែនទៅលោកមិនបានរៀនចប់ផ្នែកផលិតកម្ម (production) អ្វីទេ តែលោកជានិស្សិតបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីឆ្នាំ ២០០៩។ 

លោកមានឱកាសហក់ចូលវិស័យផលិតកម្ម និងប្រព័ន្ធផ្សព្វផ្សាយ (media) នៅឆ្នាំ ២០១៤ ជាមួយគម្រោង Cambodia Next Top Model ដែលបានទិញសិទ្ធិកម្មវិធីមកពីសហរដ្ឋអាមេរិក។ ពីពេលនោះមក លោកក៏មានឱកាសបានចូលរួមក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ (media) និងផលិតកម្ម (production) ដូចជា ការផលិតភាពយន្តខ្លី (short film), TV show និង TVC ផ្សេងៗជាដើម។ លុះឆ្នាំ ២០១៧ លោក ឆូយ បានចូលបម្រើការក្នុងស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ក្នុងតំណែងជាផលិតករ និងអ្នកដឹកនាំ។ បច្ចុប្បន្ននេះ អ្នកគ្រប់គ្រងថ្មី MUC 2024 រូបនេះ ក៏ជាប្រធានផ្នែកផលិតកម្ម (head production) នៅអង្គការមួយ​ផង​ដែរ។

ប្រវត្តិការងារត្រួសៗរបស់ លោក ឆូយ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកពុំធ្លាប់បានដឹង តែសម្រាប់លោកប្រវត្តិការងារច្រើនឆ្នាំមកនេះ នៅពុំទាន់ពេញលេញនៅឡើយទេ ដោយត្រូវការចំណាយពេលវេលារៀនសូត្រជាមួយការងារជាហូរហែរ​ សូម្បីតែអ្វីដែលកំពុងធ្វើពេលនេះក៏លោកកំពុងរៀនសូត្រជាមួយវាដូច​គ្នា​ផងដែរ។ 

ក្នុងកិច្ចសម្ភាសន៍​លោក ឆូយ បានឱ្យដឹងផងដែរថា លោកចាប់អារម្មណ៍វិស័យប្រកួតប្រជែងសម្រស់ (beauty pageant) ច្រើនឆ្នាំមកហើយ ដោយមិនមែនគ្រាន់តែតាម​ដាន​លើអ្នកជាប់ ឬធ្លាប់ប៉ុណ្ណោះទេ តែលោកតាមដានយ៉ាងលម្អិតពីការវិវត្តន៍ ការប្រែប្រួល និងភាពចំណេញដល់សង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំ។ មួយវិញទៀត វាជាអ្វីក្តីស្រមៃដែលលោកតែងតែចង់ក្លាយផ្នែកមួយនៃវិស័យនេះ។

លោកយល់ថា ពេលនេះជាឱកាសល្អស័ក្តិសម សម្រាប់ការចូលរួមវិស័យប្រកួតប្រជែងសម្រស់ ព្រោះបច្ចុប្បន្នវិស័យនេះកំពុងមានភាពរីកចម្រើន និងមានការចាប់អារម្មណ៍ច្រើន​មែនទែន ដូច្នេះទើបចង់ឆ្លៀតឱកាសនេះចូលរួមអភិវឌ្ឍន៍វិស័យនេះឱ្យត្រូវពេលវេលាកំពុងអំណោយផល។

ជាផែនការ គឺលោកតាំងចិត្តធ្វើបែបណាឱ្យកម្មវិធី Miss Universe Cambodia 2024 ដំណើរការទៅដោយរលូន មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន និងរំពឹងថា ​កម្ពុជាអាចចូលរួមស្មើមុខស្មើមាត់ជាមួយប្រទេសផ្សេងៗលើពិភពលោកក្នុងការប្រកួត Miss Universe ហើយក៏សង្ឃឹមថា ឆ្នាំនេះ ឬឆ្នាំណាមួយ បវរកញ្ញាកម្ពុជាអាចក្លាយជាបេក្ខភាពម្នាក់ដែលអាចទទួល​បាន​​ចំណាត់ថា្នក់ (placement) ក្នុងការប្រកួត Miss Universe។

មកទល់ពេលនេះ លោក យីវឆូយ នៅមិនទាន់ប្រាកដថា នឹងរៀបចំឱ្យមានការប្រកួតថ្នាក់ជាតិ ឬក៏ធ្វើការជ្រើសតាំង (hand pick) Miss Universe Cambodia 2024 តែម្តង​នោះឬ​យ៉ាងណា​នោះ​ទេ ព្រោះគ្រប់យ៉ាងកំពុងស្ថិតក្នុងការពិចារណានៅឡើយ ដើម្បីជ្រើសវិធីសាស្រ្តណា​ងាយស្រួលសម្រាប់ទាំងអស់គ្នា ហើយក៏អាចប្រម៉ូតផ្សព្វផ្សាយពី Miss Universe Cambodia 2024។ 

សម្រាប់ការ update ផ្សេងៗជុំវិញ Miss Universe Cambodia 2024 លោកអ្នកអាចធ្វើការតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia  ដោយស្ថាប័ននឹងធ្វើការ update ដំណឹងផ្សេងៗនៅលើនោះជាប្រចាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន