ព្រឹត្តិការណ៍ សមរាត្រី ៣ថ្ងៃ នៅសៀមរាបទាក់ទាញទេសចរជាង៨ ម៉ឺននាក់

ព្រឹត្តិការណ៍ សមរាត្រី នៅ​ក្នុង​ខេត្ត​សៀមរាប នា​ដើម​ឆ្នាំ​២០២៥ ទទួល​បាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​អន្តរជាតិ​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លុប​រហូត​ដល់ ៨ ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​រដ្ឋបាល​ខេត្ត​សៀមរាប។

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​ខេត្ត​សៀមរាប​នា​រសៀល​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០២៥ តួ​លេខ​សរុប​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ​និង​អន្តរជាតិ​ដែល​បាន​មក​ទស្សនា សមរាត្រី ​​ដើម​ឆ្នាំ​២០២៥ មាន​ប្រមាណ​ជា ៨០ ៤៦៣ នាក់។ ក្នុង​នោះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​មាន​​ ៧១​ ២២០នាក់ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៩​ ២៣៣ ​នាក់។ តួ​លេខ​ដ៏​ច្រើន​នេះ​ជា​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​ និង​ផ្ដិត​យក​ទិដ្ឋភាព​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត​ក្នុង​ព្រឹត្តិការណ៍ សមរាត្រី រដូវប្រាំង ប្រាំង ដែល​កើត​មាន​នៅ​ចន្លោះ​ថ្ងៃ​ទី​ ២១ ដល់ ២៣​ ខែ​មីនា​ នា​ដើម​ឆ្នាំ​២០២៥។ គួរ​រម្លឹក​ឱ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍ សមរាត្រី នៅ​ក្នុង​ខេត្ត​សៀមរាប កើត​ឡើង​តែ ​២​ ដង​ប៉ុណ្ណោះ​ក្នុង ​១​ឆ្នាំ​គឺ​នៅ​ក្នុង​ខែ​មីនា ​ដែល​គេ​ហៅ​ថា សមរាត្រី រដូវប្រាំង និង​ក្នុង​ខែ​ កញ្ញា​ គឺ សមរាត្រី រដូវវស្សា។

បាតុភូត​ដ៏​កម្រ​មួយ​នេះ​ត្រូវ​បាន​អ្នក​ទេសចរ​ជាតិ-​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​ផ្ទាល់​ពោល​សរសើរ​ព្រោងព្រាត មិន​តែ​ប៉ុណ្ណោះ ត្រូវ​បានស្ថាប័នល្បីឈ្មោះ National Geographic Asia ដែល​មាន​អ្នក​តាមដាន​ដល់​ទៅ​ ៦៣​លាន​នាក់​យក​ទៅ​ចុះ​ផ្សាយ​នៅ​លើ​ផេក​ផ្លូវ​ការ​​របស់​ពួក​គេ​ផង​ដែរ។ គួរ​រម្លឹក​ឱ្យ​ដឹង​ដែរ​ថា កាល​ដើម​ឆ្នាំ ២០២៤ គេហទំព័រ Mornings.co.uk បាន​ចុះ​ផ្សាយ​ថា ប្រាសាទ​អង្គរវត្ត​កម្ពុជា​ជា​កន្លែង​មើល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ស្អាត​បំផុត​ក្នុង​ចំណោម​ ៧២ ​ប្រទេស​ជុំ​វិញ​ពិភពលោក៕

ប្រភពរូបភាព ៖ Video ទេសចរណ៍-Tourism



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *