យុវវ័យអូស្ត្រាលី ៧ រូប ដែលក្លាយខ្លួនជាតារាកំពូលក្នុងវិស័យខេប៉ុប

ត្បិតមានអ្នកខ្លះបានកើត និងធំធាត់នៅឯប្រទេសផ្សេងក៏ពិតមែន តែតារាខេប៉ុបមិនតិចនាក់ទេដែលបានសម្រេចចិត្តផ្លាស់ប្ដូរទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីអាចចាប់យកឱកាសជាតារាចម្រៀងនៅក្នុងប្រទេសមួយនេះ។ជាក់ស្ដែង តារាចម្រៀង ៧រូបនេះ ធ្លាប់រស់នៅក្នុងប្រទេសអូស្ត្រាលីមុននឹងឈានជើងចូលក្នុងវិស័យ K-pop។​

ត្បិតមានឪពុកម្ដាយជាជនជាតិកូរ៉េ​ និងកើតនៅក្នុងប្រទេសនូវែលសេឡង់ក៏ពិតមែន តែនៅក្នុងអាយុ ៧ឆ្នាំ Rosé និងក្រុមគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី។នៅទីនោះហើយដែលម្ចាស់បទ APT. រូបនេះ ចាប់ផ្ដើមរៀនលេងហ្គីតា និងព្យាណូមុននឹងចុះកុងត្រាជាមួយនឹង YG Entertainment ហើយផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងវិញនៅក្នុងឆ្នាំ ២០១២។ក្រោយហ្វឹកហាត់អស់រយៈពេល ៤ឆ្នាំ Rosé បានក្លាយជាសមាជិកក្រុម BLACKPINK និងទទួលបានភាពជោគជ័យដូចសព្វថ្ងែនេះ។

កើតនៅក្នុងប្រទេសកូរ៉េខាងត្បូង តែ Bang Chan បានទៅរស់នៅក្នុងទីក្រុងស៊ីដនី តាំងតែពីកុមារភាព។មុននឹងក្លាយជាមេក្រុម Stray Kids តារាប្រុសវ័យ ២៧ឆ្នាំរូបនេះក៏ជាអតីតសមាជិកក្រុម 3Racha ផងដែរ។ ក្រៅពីសមត្ថភាពច្រៀង រ៉េប និងរាំ ​ Bang Chan ក៏ជាអ្នកនិពន្ធ និងផលិតករចម្រៀងមួយរូបដែរ។ក្នុងឆ្នាំ ២០១០ Bang Chan បានត្រឡប់មករស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញក្នុងនាមជាអ្នកហ្វឹកហាត់ ក្រោយពីបានជាប់ក្នុងកម្មវិធី JYP Entertainment Global Audition។

លើសពីអ្នកចម្រៀង និងតារារ៉េប Felix បានហ្វឹកហាត់ តេក្វាន់ដូអស់រយៈពេល ១២ឆ្នាំ និងទទួលបានមេដាយសរុប ៦៣ពីកីឡាមួយនេះ។ខុសពីមេក្រុមដែលកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង Felix បានកើត និងធំធាត់នៅក្នុងទីក្រុងស៊ីដនីតែម្ដង។ នៅក្នុងឆ្នាំ ២០១៧ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះបានត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញ និងបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់ Mnet ដែលជាការចាប់ផ្ដើមដំបូងរបស់ក្រុមចម្រៀង Stray Kids។​

មានឪពុកជាជនជាតិអូស្ត្រាលី និងម្ដាយជាជនជាតិកូរ៉េ Danielle បានកើតនៅក្នុងប្រទេសអូស្ត្រាលី មុននឹងត្រឡប់មករស់នៅក្នុងប្រទេសកូរ៉េវិញកាលពីនាងមានអាយុ ៤ឆ្នាំ និងចាប់ផ្ដើមបង្ហាញវត្តមាននៅលើវិស័យសិល្បៈតាំងតែពីឆ្នាំ ២០១១។នៅឆ្នាំបន្ទាប់ តារាស្រីវ័យ ១៩ឆ្នាំរូបនេះបានត្រឡប់ទៅសិក្សានៅប្រទេសកំណើតរបស់ឳពុក និងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េជាលើកទី ២នៅក្នុងឆ្នាំ ២០២០ រហូតក្លាយខ្លួនជាសមាជិកក្រុម NewJeans។

Hanni ក៏ជាសមាជិក NewJeans ម្នាក់ទៀតដែលបានកើត និងធំធាត់នៅក្នុងប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ ២០០៤ តារាស្រីដែលមានឈ្មោះកំណើតថា Phạm Ngọc Hân បានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិវៀតណាម ឯទីក្រុង Melbourne។​ថ្វីបើមិនចេះភាសាកូរ៉េក្ដី ក្នុងឆ្នាំ ២០១៩ Hanni​ បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមហ្វឹកហាត់សម្រាប់អាជីពជាតារាខេប៉ុប រហូតបានក្លាយជាសមាជិករបស់ NewJeans។ ក្រៅពីតួនាទីជាអ្នកចម្រៀង តារាស្រីវ័យ ២០ឆ្នាំរូបនេះក៏បានចូលរួមនិពន្ធទំនុកច្រៀងនៅក្នុងបទ OMG និង HYBE BOY ផងដែរ។

DPR IAN ឬមានឈ្មោះពិតថា Christian Yu បានកើត និងសិក្សានៅក្នុងទីក្រុងស៊ីដនី។ ឆ្លងកាត់ការហ្វឹកហាត់ DPR IAN បានក្លាយជាមេក្រុម C-Clown នៅក្នុងឆ្នាំ ២០១២ មុននឹងបន្តជាសិល្បករទោលក្រោយពីក្រុមរំសាយនៅ ៣ឆ្នាំបន្ទាប់។​ ក្រោយសិក្សានៅថ្នាក់ឧត្តមសិក្សាបានត្រឹមមួយឆ្នាំ DPR IAN បានសម្រេចចិត្តមករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីសម្រេចក្ដីស្រមៃជាអ្នករាំ ដោយមិនធ្លាប់គិតគូរដល់អាជីពជាតារាខេប៉ុបឡើយ។វិថីអាជីពរបស់តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះបានផ្លាស់ប្ដូរ ក្រោយពីអ្នករើសតួម្នាក់បានហៅលោកឱ្យទៅបង្ហាញសមត្ថភាព ហើយពេលនោះលោកបានត្រឹមតែរាំ និងមិនអានច្រៀងបាននៅឡើយទេ។

ដោយបានរស់នៅក្នុងប្រទេសអូស្រ្តាលីតាំងតែអាយុ ៩ឆ្នាំ Jake មានឱកាសលេងវីយូឡុងនៅក្រុមតន្ត្រីរបស់សាលា​។ Jake បានចូលរួមធ្វើតេស្តនៅក្នុងកម្មវិធី Belift global audition ដោយជ្រើសយកបទ Love Yourself របស់ Justin Bieber ទៅបង្ហាញគណៈកម្មការ។ជាលទ្ធផល តារាប្រុសវ័យ ២២ឆ្នាំរូបបានក្លាយជាបេក្ខជនតែម្នាក់គត់ដែលបានជាប់ក្នុងចំណោមបេក្ខជន ៥០០នាក់ផ្សេងទៀត។​នៅក្នុងឆ្នាំ ២០១៩ Jake បានត្រឡប់មករស់នៅ និងហ្វឹកហាត់ក្នុងប្រទេសកូរ៉េខាងត្បូងវិញ។ ៩ខែក្រោយ តារាចម្រៀង តារារ៉េប និងអ្នកនិពន្ធទំនុកច្រៀងរូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី I-LAND និងជាប់ចំណាត់ថ្នាក់លេខ ៣ ដែលជាការចាប់ផ្ដើមនៃក្រុម ENHYPEN ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la