មិនខ្វល់សេចក្ដីសម្រេចតុលាការ NewJeans ឡើង​សម្ដែង​លើ​ឆាក​ហុងកុង​ដោយប្រើឈ្មោះថ្មី ថែមប្រកាសដំណឹងឱ្យ ADOR ក្ដៅឆេវ

ក្រុមហ៊ុន ADOR នៅព្រឹកថ្ងៃចន្ទ នេះបានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពី សមាជិក NewJeans បានប្រកាសផ្អាកសកម្មភាពក្រុម ក្រោយសេចក្ដីសម្រេចរបស់តុលាការ។

បន្ទាប់ពីពួកគេ​ខានសម្ដែងលើឆាកប្រគំតន្ត្រីមួយរយៈធំដោយសារជម្លោះជាមួយទីភ្នាក់ងារដើមរបស់ខ្លួនគឺក្រុមហ៊ុន ADOR និង HYBE កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា កន្លងទៅនេះ ក្រុមចម្រៀងស្រី NJZ ដែលមានឈ្មោះដើមថា NewJeans បានត្រលប់មកសម្ដែងលើឆាកតន្ត្រីម្ដងទៀតក្នុងកម្មវិធី ComplexCon Hongkong ព្រមទាំងបានសម្ដែងបទថ្មីមានចំណងជើងថា “Pit Stop” ។

ក្នុងការសម្ដែងលើកនេះ សមាជិកក្រុមទាំង ៥រូបក៏បានប្រកាសព័ត៌មាន​សំខាន់ថា បន្ទាប់ពីពេលនេះទៅក្រុម NJZ នឹងផ្អាកសកម្មភាពមួយរយៈសិន ព្រោះកាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការកូរ៉េខាងត្បូងបានប្រកាសចេញដីកាបណ្ដោះអាសន្នមួយ ដែលផ្ដល់សិទ្ធិឱ្យ ADOR មានសិទ្ធិគ្រប់គ្រង និងជាតំណាងរបស់ពួកគេម្ដងទៀត ហើយពួកគេនឹងមិនអាចធ្វើការងារចម្រៀង ឬទទួលការងារផ្សាយពាណិជ្ជកម្មទាំងអស់ដោយប្រើឈ្មោះថ្មី NJZ ក្នុងនាមសិល្បករ​ឯករាជ្យបានឡើយ។

មុនការសម្ដែងនេះ សមាជិកក្រុមក៏បានប្រកាសតាមរយៈបណ្ដាញសង្គមថា ពួកគេនឹងប្ដឹងឧទ្ធរណ៍ និងត្រៀមភស្តុតាងឱ្យកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ការកាត់ក្ដីលើកក្រោយ។

យ៉ាងណាក៏ដោយ បន្ទាប់ពីសមាជិក NewJeans ប្រកាសផ្អាកសកម្មភាព នៅថ្ងៃទី២៤ ខែមីនានេះ ខាងភាគី ADOR ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបតថា ពួកគេមានការសោកស្ដាយជាខ្លាំងដែល សមាជិក NewJeans នៅតែប្រើឈ្មោះ NJZ ក្នុងការប្រគំតន្ត្រីនៅហុងកុង និងមានការលក់វត្ថុអនុស្សាវរីយ៍ដោយប្រើឈ្មោះ NJZ ទៀត បើទោះបីជាមានសេចក្ដីសម្រេចរបស់តុលាការហើយក៏ដោយ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា សមាជិកក្រុម NewJeans បានប្រកាសផ្អាកសកម្មភាពដោយមិនមានការពិភាក្សា ឬយល់ស្របពីផលិតកម្មនោះទេ។ ស្របពេល ADOR នៅតែមានសិទ្ធិគ្រប់គ្រង NewJeans តាមផ្លូវច្បាប់ ពួកគេសង្ឃឹមថាពួកគេនឹងបានជួបសមាជិកក្រុមទាំង ៥នាក់ក្នុងពេលឆាប់ៗដើម្បីពិភាក្សាពីអនាគតរបស់ពួកគេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ



Leave a Reply

Your email address will not be published.Required fields are marked *