អាហារ ៦ មុខកើតឡើងដោយចៃដន្យ តែមានរសជាតិឆ្ងាញ់ ក្លាយជាទីពេញនិយមជុំវិញពិភពលោក

តើអ្នកដែលចាប់អារម្មណ៍ទេថា ម្ហូបអាហារដែលអ្នកទទួលទានប្រចាំថ្ងៃនេះ មានដើមកំណើតបែបណា? នៅពេលដែលគិតដល់សំណួរនេះ អ្នកប្រហែលជាយល់ឃើញថា ម្ហូបនីមួយៗសុទ្ធសឹងតែកើតឡើងតាមរយៈការសម្រិតសម្រាំងកែច្នៃ ទម្រាំតែទទួលបានមុខម្ហូបមួយមុខៗហើយ។

យ៉ាងណាមិញ អាហារ ៦មុខខាងក្រោមនេះ បែរជាកើតឡើងដោយមិនបានគ្រោងទុក តែមានរសជាតិឆ្ញាញ់ប្លែក ក្លាយជាអាហារចំណូលចិត្តរបស់មនុស្សទូទាំងពិភពលោក៖

នំដំឡូងបារាំង

នំដំឡូងបារាំង ឬ Potato chips មានកំណើតឡើង ដោយសារតែការចង់សងសឹករបស់មេចុងភៅម្នាក់ឈ្មោះថា George Crum។ ជាក់ស្ដែង នៅក្នុងឆ្នាំ​១៨៥៣ អតិថិជនម្នាក់ដែលស្នាក់នៅឯសណ្ឋាគារ Moon’s Lake House ក្នុងរដ្ឋញូវយ៉ក បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះម្ហូបរបស់គាត់ ដោយគាត់រអ៊ូថា ដំឡូងបំពងរបស់គាត់មិនស្រួយគ្រប់គ្រាន់។

ហេតុដូច្នេះ ទើបមេចុងភៅ George Crum បានសម្រេចចិត្តសងសឹកទៅអតិថិនជនរបស់ខ្លួនវិញ តាមរយៈការហាន់ដំឡូងបារាំងឱ្យស្ដើងបំផុត ហើយដាក់បំពងឱ្យស្រួយ រហូតមិនអាចយកសមចាក់ញ៉ាំមិនបាន។ ជាលទ្ធផល ដំឡូងបារាំងបន្ទះនេះបែរជាមានរសជាតិឆ្ងាញ់ ក្លាយជាទីពេញនិយម។

តៅហ៊ូ

យោងតាមរឿងព្រេងរបស់ចិនដែលមានអាយុកាលជាង ២ពាន់ឆ្នាំមុន បាននិទានថា ព្រះអង្គម្ចាស់ Liu An គឺជាអ្នកដែលបង្កើតតៅហ៊ូដោយចៃដន្យ។ ជាក់ស្ដែង​ ព្រះអង្គបានបញ្ជាចុងភៅឱ្យកិនសណ្ដែកសៀង ហើយដាក់ស្ញោរជាមួយទឹកស៊ុប ក្នុងគោលបំណងយកទៅថ្វាយព្រះមាតាដែលកំពុងប្រឈួន។

នៅពេលចុងភៅបានបង់អំបិលដើម្បីបន្ថែមរសជាតិ កាល់ស្យូមនៅក្នុងអំបិលនេះបានប្រតិកម្មជាមួយនឹងជាតិប្រូតេអ៊ីនដែលមាននៅក្នុងសណ្ដែកសៀង បណ្ដាលឱ្យទឹកសណ្ដែកកកទៅជាដុំៗ។ ភាពចៃដន្យនេះ បានបង្កើតមុខម្ហូបមួយ ក្លាយជាជម្រើសប្រតេអ៊ីនដែលទទួលបានការពេញនិយមទូទាំងពិភពលោក។

ប្រេងខ្យង

ការធ្វេសប្រហែសរបស់អ្នកលក់ម្ហូបជនជាតិចិន Lee Kum Sheung បាននាំឱ្យលោករកឃើញពីវិធីសាស្រ្តបង្កើតប្រេងខ្យង។ ការរកឃើញនេះបានកើតឡើងនៅក្នុងឆ្នាំ ១៨៨៨ នៅពេលដែលលោកបានបើកតូបលក់អាហារដូចសព្វមួយដង ដោយលោកបានដាក់ស៊ុបខ្យងរបស់គាត់រំងាស់ចោលក្រោមកម្ដៅតិចៗត្រៀមសម្រាប់លក់ឱ្យភ្ញៀវ។

ដ្បិតមិនបញ្ជាក់ពីមូលហេតុ តែមានការលើកឡើងថា លោកបានភ្លេចស៊ុបខ្យងនោះ បណ្ដោយឱ្យវារំងាស់ចោលរាប់ម៉ោងជាប់គ្នា។ នៅពេលដែលលោកបានមកមើលស៊ុបនោះម្ដងទៀត វាបានក្លាយជាល្បាយខាប់ ពណ៌ត្នោត និងមានរសជាតិឆ្ងាញ់ កើតចេញជាប្រេងខ្ចងដែលពិភពលោកស្គាល់ដូចសព្វថ្ងៃនេះ។

នំខូគីសូកូឡា

ការរកឃើញនំខូគីសូកូឡា ឬ Chocolate Chip Cookies បានកើតឡើងដោយចៃដន្យ ប្រមាណក្នុងឆ្នាំ ១៩៣០។ គ្រានោះ លោកស្រី Ruth Wakefield ម្ចាស់ផ្ទះសំណាក់ Toll House Inn​ បានធ្វើនំខូគីដូចសព្វមួយដង។ តែដោយសារតែគាត់អស់សូកូឡាសម្រាប់ដុតនំ ទើបគាត់ដាក់គ្រាប់សូកូឡា ឬហៅថា Chocolate Chip ចូលទៅលាយជាមួយនឹងម្សៅនំ ដោយសង្ឃឹមថា​ វានឹងរលាយក្លាយជានំខូគីដែលគាត់ធ្វើជាប្រចាំ។

យ៉ាងណាមិញ ដោយសារតែ Chocolate Chip គឺជាប្រភេទសូកូឡាដែលត្រូវការសីតុណ្ហភាពខ្ពស់ដើម្បីរលាយ ​ ទើបធ្វើឱ្យសូកូឡានោះនៅតែស្ថិតក្នុងទម្រង់ដូចដើម ក្លាយជាប្រភេទនំថ្មីដែលមានរសជាតិឈ្ងុយឆ្ងាញ់។

ការ៉េមដើម

ការ៉េមដើម ប្រភេទ Popsicle បានកើតឡើងដោយការធ្វេសប្រហែសរបស់ក្មេងប្រុសវ័យ ១១ឆ្នាំម្នាក់។ ជាក់ស្ដែង ហេតុការណ៍នេះបានកើតឡើងនៅយប់ដ៏ត្រជាក់មួយក្នុងឆ្នាំ ១៩០៥ ពេលដែល Frank Epperson បានទុកកែវសូដា និងឈើដែលគាត់ប្រើសម្រាប់កូរសូដានោះចោល។ ព្រឹកឡើង សូដានៅក្នុងកែវបានកក ក្លាយជាដុំទឹកកដែលមានរសជាតិ និងមានឈើសម្រាប់កាន់បរិភោគបានដោយងាយស្រួល។

រំលងទៅ ១៨ឆ្នាំក្រោយ Frank Epperson បានយកការរកឃើញដោយចៃដន្យនេះទៅចុះបញ្ជីប៉ាតង់ ក្រោមឈ្មោះថា Epicle រហូតដល់ ២ឆ្នាំក្រោយមក ទើបប្ដូរមកប្រើឈ្មោះថា Popsicle មកដល់សព្វថ្ងៃនេះ។

នំដាក់ការ៉េម

នំដាក់ការ៉េមដែលយើងនិយមបរិភោគក្នុងពេលសព្វថ្ងៃនេះ បានកើតឡើងដោយជំនួបចៃដន្យរបស់អ្នកលក់អាហារ ២នាក់ នៅក្នុងកម្មវិធីពិព៍រណ៍ពិភពលោក St. Louis ដែលធ្វើឡើងនៅរដ្ឋ Missouri សហរដ្ឋអាមេរិក​ ឆ្នាំ១៩០៤។

នៅពេលនោះ អ្នកលក់ការ៉េមម្នាក់ឈ្មោះ Arnold Fornacho បានលក់ការ៉េមដាច់ខ្លាំង រហូតដល់អស់កែវសម្រាប់ដាក់ការ៉េម។ ជាសំណាងល្អដែលនៅជិតតូបគាត់នោះ មានបុរសជនជាតិស៊ីរីម្នាក់ឈ្មោះ Ernest Hamwi ដែលគាត់គឺជាអ្នកលក់នំម៉្យាង ស្រដៀងគ្នាទៅនឹងនាំ Waffle។

លោក Ernest Hamwi ក៏បានច្នៃនំរបស់គាត់ឱ្យក្លាយទៅជារាងកោណ ដើម្បីឱ្យ Arnold Fornacho អាចដាក់ការ៉េមលក់បន្តទៀត។ យ៉ាងណាមិញ នំរបស់ Ernest Hamwi បែរជាមានរសជាតិឆ្ញាញ់​ ត្រូវគ្នាជាមួយការ៉េម រហូតដល់គាត់ជោគជ័យអាចបើកក្រុមហ៊ុនផលិតនំនេះនៅក្នុងឆ្នាំ ១៩១០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *