​ទៅដល់ភ្នំគូលែនហើយ អត់បានចូល ៥កន្លែងនេះ ស្ដាយថ្លៃសាំងណាស់ ទេសភាពស្អាតៗញាក់

ភ្នំ​គូលែន គឺ​ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​គូលែន ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយលើ មាន​ចម្ងាយ​ប្រមាណ​ ៥៥ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​សៀមរាប។ ភ្នំ​គូលែន មាន​ឈ្មោះ​ជា​ផ្លូវ​ការ «​ឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្តម ភ្នំគូលែន» ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប កម្រ​នឹង​រំលង​រមណីយដ្ឋាន​ទេសចរណ៍​​មួយ​នេះ​ណាស់។ លើស​ពី​នេះ​ទៅ​ទៀត​ភ្នំ​គូលែន​មាន​ឈ្មោះ​ដើម​ថា មហិន្រ្ទព៌ត ជា​ទីតាំង​សក្ការ​មួយ ដែល​មាន​ភាព​ល្បីល្បាញ​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជា​រាជធានី​ដំបូង​គេ​នៃ​អាណាចក្រ​អង្គរ ដែល​តំណាង​ឲ្យ​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ បន្ទាប់​ពី​អាណាចក្រ​ខ្មែរ​បាន​ចាក​ផុត​ពី​ការ​គ្រប់គ្រង​របស់​ពួក​ជ្វា។

មក​ដល់​ពេល​នេះ​ភ្នំ​គូលែន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ទេសចរណ៍​ដែល​មាន​សក្ដានុពល​ខ្លាំង​ទៅ​លើ​ធនធាន​ធម្មជាតិ​ ជា​​ពិសេស​ប្រាង្គ​ប្រាសាទ​បុរាណ ទឹកធ្លាក់ និង​តំបន់​​ទេសភាព​ប្លែក​ៗ​ជា​ច្រើន​ទៀត។ ថ្ងៃនេះ AMS Infotainment សូម​ណែនាំ​កន្លែង​ទេសចរ​ណ៍ទាំង​ ៥ ដែល​អ្នក​ទេសចរ​ភាគច្រើន​នៅ​មិនទាន់​បាន​ទៅ​ដល់៖

១. ស្រះ​ដំរី

​«ស្រះដំរី» មាន​ទីតាំង​ស្ថិត​នៅ​ឃុំខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កាត់​តាម​ភូមិ​ថ្មី វត្ត​ព្រះក្រាល រួច​បន្ត​ដំណើរ​ទៅ​មុខ​ប្រមាណ​ ៣​គីឡូម៉ែត្រ​មាន​ស្ពាន​មួយ ទៅ​មុខ​បន្តិច​ដល់​ល្អាង​ប្រចៀវ បន្ទាប់​មក​មាន​ផ្លូវ​ម៉ូតូ​មួយ​ទៅ​ខាង​ឆ្វេង​ដៃ​ប្រមាណ​ ៣០០​ ម៉ែត្រ​ដល់​ស្រះដំរី។ ស្រះដំរី​ ជា​ឈ្មោះ​ដែល​ប្រជាជន​ហៅ ដោយ​មាន​រូប​ដំរី​ធំ​មួយ​ និង​នៅ​ពី​មុខ​នោះ​មាន​ស្រះ​ទឹក​មួយ។ ស្រះ​ដំរី​មាន​សំណង់​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​ទេសភាព​គួរ​ឲ្យ​គយគន់។ អ្នក​ទេសចរ​អាច​សម្រាក​លំហែ​នៅ​ទីនោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​គយគន់​ទេសភាព​ពី​លើ​ទី​ខ្ពស់។

រូបថត៖ សុវណ្ណាកឹម

២. ពើង​ទុក​ព្រះ

«ពើងទុកព្រះ»​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​អាច​មើល​សមុទ្រ​ពពក​បាន​យ៉ាង​អស្ចារ្យ។ ជា​បទ​ពិសោធន៍​ដើម្បី​បាន​មើល​ឃើញ​ទិដ្ឋភាព​ពពក​ដ៏​ស្រស់​ស្អាត​នេះ អ្នក​ទេសចរ​គួរតែ​ទៅ​ឲ្យ​ដល់​ទីនេះ​ពី​ព្រលឹម​ដើម្បី​បាន​ទស្សនា​ទេសភាព​ដ៏​កម្រ​នៅ​ពេល​ដែល​ព្រះអាទិត្យ​ចាប់​ផ្ដើម​រះ​ចេញ​ពី​ទិស​ខាងកើត​ចាំង​ប៉ះ​ផ្ទៃ​ពពក​ដែល​កំពុង​តែ​ហោះ​ពាស​ពេញ​វេហា។ នៅ​ទីនេះ​អ្នក​ទេសចរ​អាច​បបួល​គ្នីគ្នា​ដើម្បី​ទៅ​បោះតង់​លំហែ​កាយ​រំសាយ​ស្ត្រេស និង​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​នៃ​ដំណើរ​កម្សាន្ត​ថ្មី។ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​តាពេញ ស្រុក​ស្វាយ​លើ នៅខា​ង​ឆ្វេង​ដៃ​ផ្លូវ​បេតុង​ថ្មី។

រូបថត៖ បាយន្តយូនិគ

៣. ទឹក​ធ្លាក់ក្បាល​ស្ទឹង

«ទឹក​ធ្លាក់​ក្បាល​ស្ទឹង» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ខ្នង​ភ្នំ ស្រុក​ស្វាយ​លើ ចម្ងាយ​ប្រហែល​ ៥.៥​ គីឡូម៉ែត្រ​ពី​វត្ត​ព្រះ​អង្គ​ធំ។ នៅ​ទីនេះ​មាន​ធនធាន​ធម្មជាតិ​ទឹក​ដ៏​អស្ចារ្យ​ដែ​ល​អាច​ឲ្យ​អ្នក​ទេសចរ​លេង​កម្សាន្ត​រំសាយ​ភាព​នឿយ​ហត់ និង​បាន​ថតរូប​លេង​ជាមួយ​ទេសភាព​ស្អាត​ៗ​ជា​ច្រើន​ឥត​គណនា។

រូបថត៖ បាយន្តយូនិគ

៤. អូរ​ពាម​គ្រែ

«អូរ​​ពាម​គ្រែ» គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​។ អ្នក​ទេសចរ​អាច​ទៅ​សម្រាក​លំហែ​ទីនោះ​បាន​ក្នុង​មធ្យោបាយ​បោះ​តង់​ដើម្បី​គេង និង​កម្សាន្ត​អារម្មណ៍។ ជា​​បទ​ពិសោធន៍​ចំពោះ​អ្នក​ទេសចរ​ទាំងឡាយ​ដែល​បាន​ទៅ​ដល់​ទីនោះ​តែងតែ​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ស្រស់ថ្លា​ជាមួយ​និង​ទឹកស្ទឹង​ដែល​ហូរ​មក​ប្រសព្វ​គ្នា​បី​ទិស​ដៅ​ផ្សេង​គ្នា​ប្រៀប​ជា​ទន្លេ​ចតុមុខ។

រូបថត៖ អ៊ិម ឡុន

៥.​​ ល្អាប្រចៀវ

«ល្អាងប្រចៀវ» មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។ អ្នក​ទេសចរ​អាច​ទស្សនា​រូង​ល្អាង​ថ្ម​ដែល​មាន​សត្វ​ប្រចៀវ​រស់នៅ​ជាច្រើន​ ក្រៅ​ពី​នោះ​លោក​អ្នក​ក៏​អាច​ឡើង​លើ​កំពូល​ល្អាង​ដែល​មាន​ខ្យល់​និង​មាន​ទេសភាព​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍៕1



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ