អបអរខួប១០ឆ្នាំ ម៉ុង ម៉ានិត នឹងផលិតចម្រៀងចាស់ៗរបស់​ខ្លួនឡើងវិញ ជាចំណងដៃដល់អ្នក​គាំទ្រ

រាប់ពីឆ្នាំ១០១២ មកទល់ឆ្នាំ២០២២នេះ រយៈពេល១០ឆ្នាំគត់ ដែលលោក ម៉ុង ម៉ានិត បានដើរលើវិថីសិល្បៈ ក្នុងនាមជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេង។ ១០ឆ្នាំ ឬហៅបានថា «១ទសវត្សរ៍» ក្នុងវិស័យសិល្បៈចម្រៀងខ្មែរ ម៉ានិត បន្សល់បទពិសោធន៍ច្រើនរាប់មិនអស់ជាមួយអ្នកគាំទ្រ។ ដូច្នេះ ដើម្បីអបអរសាទរខួប១០នៃដំណើរជីវិតលើវិថីសិល្បៈរបស់លោក និងអ្នកគាំទ្រ ម្ចាស់បទ “មាននាងក៏ធុញ គ្មានបងក៏ធុញ” បានប្រកាសឱ្យដឹងថា លោកនឹងធ្វើ Re-Recording & Remake ចម្រៀងកាល១០ឆ្នាំមុនរបស់លោកឡើងវិញ ទុកជាចំណងដៃដល់អ្នកគាំទ្រ ដែលបានកំដរលោកដើរវិស័យមួយនេះ។

តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការលោកថា «១០ឆ្នាំនៃខ្ញុំនិងអ្នក! ខ្ញុំបាទមានកិត្តិយសសូមប្រកាសការ Re-Recording & Remake នៃចម្រៀងរបស់ខ្ញុំកាលពី១០ឆ្នាំមុន ជូនអ្នកទាំងអស់គ្នា។

អ្នកទាំងអស់គ្នាថាស្ដាប់បទរបស់ខ្ញុំតាំងពីនៅក្មេងៗ ឯខ្ញុំក៏ផលិតបទទាំងនេះតាំងពីនៅក្មេងៗដូចគ្នា។ នេះជាកាដូជូនដល់អ្នកវិញ ដែលតែងតែគាំទ្រស្មោះពីចិត្តចំពោះរូបខ្ញុំ។ ១០ឆ្នាំនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ ខ្ញុំក៏ជឿថា វាក៏ពិសេសសម្រាប់អ្នកដូចគ្នា។ មានរឿងដែលត្រូវអបអរច្រើនណាស់សម្រាប់ខ្ញុំ។​ អបអរគម្រប់ខួប១០ឆ្នាំនៃចម្រៀងចាស់ៗរបស់ខ្ញុំ​ អបអរគម្រប់ខួបនៃអាជីពជាតារាចម្រៀងរបស់ខ្ញុំ អបអរគម្រប់ខួប១០ឆ្នាំនៃការគាំទ្ររបស់អ្នកចំពោះរូបខ្ញុំ។ សូមរីករាយឆាប់ៗនេះ នឹងចូលរួមអបអរ១០ឆ្នាំនៃខ្ញុំនិងអ្នកជាមួយខ្ញុំ​ និង Cottage Coffee»។

ក្រៅពីការ Re-Recording & Remake ចម្រៀង ១០ឆ្នាំមុនឡើងវិញ ចៅប្រុសអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា ក៏បាន Recreate Moment ឬការរៀបចំថតឡើងវិញឲ្យស្រដៀងនឹងកាលពី១០ឆ្នាំមុនផងដែរ។

ភ្ជាប់ជាមួយរូបភាព Recreate Moment ម៉ានិត បានរំលឹកអនុស្សាវរីយ៍ដែលបានឆ្លងកាត់រយៈពេល១០ឆ្នាំមកនេះថា « I am you but Stronger… នេះគឺជារូប Recreate Moment ឬការរៀបចំថតឡើងវិញឲ្យស្រដៀងនឹងកាលពី១០ឆ្នាំមុន នៅពេលដែលបានបង្ហោះចម្រៀងរបស់ខ្ញុំនៅក្នុងYouTube។ ខ្ញុំជឿថាអ្នកប្រាកដជាចាំបាន មើលហើយគួរឲ្យចង់សើចម្យ៉ាង។ ខ្ញុំចាប់ផ្ដើមដោយខ្វះខាតចំណុចជាច្រើន គ្មានឧបករណ៍តន្ត្រីល្អ គ្មានstudioល្អ គ្មានកាមេរ៉ាល្អ គ្មានក្រុមការងារល្អ មានតែមិត្តភក្តិ ក្រុមគ្រួសារ និងបងៗគ្នាឯងៗជួយធ្វើភ្លេង ជួយrecord ជួយបង្រៀន។ មើលត្រលប់ទៅវិញទើបដឹងថា ដំណើរដើរបានវែងឆ្ងាយណាស់ ថ្ងៃនេះខ្ញុំបានក្លាយជាតារាចម្រៀង អ្នកនិពន្ធបទភ្លេងនាំមុខក្នុងប្រទេសកម្ពុជា។ ការប្រឹងប្រែង និងឧបសគ្គមេរៀនជាច្រើន ក៏បានរៀនសូត្រច្រើន។ អ្នកគាំទ្រចម្រៀងរបស់ខ្ញុំ ជាកិត្តិយសដ៏ធំរបស់ខ្ញុំ ហើយការគាំទ្រសិល្បៈចម្រៀង original និងសិល្បករខ្មែរគ្រប់រូបជាស្នូលនៃការរីកចម្រើនលើវិស័យនេះ។ ខ្ញុំបាទម៉ានិត សូមអរគុណ។ នេះគឺ 10 years of me and you»។

យ៉ាងណាមិញ តារាចម្រៀងឯករាជ្យរូបនេះ មិនបានបញ្ជាក់ឱ្យដឹងចំនួនបទចម្រៀងដែលនឹង Re-Recording & Remake នោះទេ ប៉ុន្តែអ្នកគាំទ្រលោកពិតជារំភើប និងរំជួលចិត្តខ្លាំងណាស់ពេលដែលប្រកាសឱ្យដឹងដំណឹងនេះ។ ដើម្បីទទួលបានកាលបរិច្ឆេទច្បាស់លាស់ និងព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ម៉ុង ម៉ានិត ឈ្មោះថា Manith Jupiter៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ