ទៅលេងដល់កែបហើយ បើអត់ចូល ៥ កន្លែងនេះ ដូចចាយលុយខុសទទេៗ

កែប គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ផ្ទៃ​ដី​តូច​ជាងគេ​នៅ​ក្នុង​ចំណោម​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​។ ថ្វី​ត្បិត​តែ​មាន​ផ្ទៃ​ដី​តូច​មែន ប៉ុន្តែ​ខេត្ត​មួយ​នេះ​ក៏សម្បូរតំបន់​ទេសចរណ៍​​​ដែល​ទាក់ទាញ​អ្នក​ទេសចរ​ឲ្យ​ចង់​ទៅលេង និង​សម្រាក​លំហែ​មិន​ចេះ​នឿយ​ណាយ​ មិន​ចាញ់​ខេត្ត​ធំ​ៗ​ប៉ុន្មាន​ឡើយ។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​បំណង​ទៅ​លេង​ខេត្ត​កែប​ក្នុង​ថ្ងៃ​វិស្សមកាល​នានា AMS Infotainment សូម​ណែនាំ​តំបន់​ទេសចរណ៍​ ៥ កំពុង​ទាក់ទាញ​ភ្ញៀវ​​ទៅ​លេង​ជា​ហូរហែ៖

១. កោះទន្សាយ

កោះទន្សាយ គឺ​ជា​រីសត​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត ដោយសារ​តែ​ទី​នោះ​មាន​ឆ្នេរ យ៉ាង​ស្រស់​ស្អាត រួម​ជាមួយ​ទេសភាព​ធម្មជាតិ​ដ៏​ទាក់ទាញ​។ សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​អង្គុយ​ស្ដាប់​សំឡេង​ទឹក​សមុទ្រ មើល​ព្រះអាទិត្យ​រះ ​ព្រះអាទិត្យ​លិច​​ដើម្បី​រំសាយ​ស្ត្រេស «កោះ​ទន្សាយ» គឺ​ជា​កន្លែង​ល្អ​បំផុត​នៅ​ក្នុង​ការ​សម្រាក​លំហែ​កាយ​ក្នុង​ថ្ងៃ​វិស្សមកាល។

២. ឆ្នេរ​អង្កោល

ឆ្នេរ​អង្កោល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​មាត់​ឆ្នេរ​សមុទ្រតែម្ដង ​ដែល​ជា​ចំណុច​គោលដៅ​របស់​អ្នក​ទេសចរ​ភាគច្រើន​ប្រាថ្នា​ចង់​បាន។ ឆ្នេរ​អង្កោល​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដូច​ជា ទីតាំង​ជាប់​មាត់​សមុទ្រ មាន​ទេសភាព​ស្រស់​ស្អាត ​បរិយាកាស​ស្រស់​បំព្រង មាន​កន្លែង​ស្នាក់​នៅ មាន​កន្លែង​បោះតង់ និង​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ជា​ច្រើន​។ ឆ្នេរ​អង្កោល មាន​ទីតាំង​ស្ថិត​នៅ ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ វា​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ និង​មាន​ខ្យល់​ល្អ សម្រាប់​បន្ធូរ​​ភាព​តាន​តឹង ជាមួយ​បរិយាកាស​ធម្មជាតិ និង​ដើម​ដូង​ជា​ច្រើន​ដែល​មាន​នៅ​ជាប់​ឆ្នេរ។

៣. កាហ្វេ​លើ​ភ្នំកែប LED ZEP CAFE

ខុស​ប្លែក​​ពី​កន្លែង​លំហែ​ទាំងពីរ​ខាងលើ «កាហ្វេ​លើ​ភ្នំ​កែប LED ZEP CAFE» មាន​ទីតាំង​ស្ថិត​នៅ​ទី​ខ្ពស់ ដែល​អ្នក​ទេសចរ​ភាគ​ច្រើន​បាន​ឲ្យ​ឈ្មោះ​ថា​ជា «កាហ្វេ​ភ្នំ​កែប»។ ជា​បទ​ពិសោធន៍​ ភ្ញៀវ​ទេសចរ​គ្រប់រូប​ដែល​បាន​ទៅ​ផឹក​កាហ្វេ​នៅ​ទី​នោះ​ហើយ​ តែងតែ​ត្រលប់​មក​វិញ​ជាមួយ និង​រូបថត​ស្អាត​ៗ ទាក់ទាញ​ជា​ច្រើន​សម្រាប់​ទុក​ជា​អនុស្សាវរីយ​នៅ​ថ្ងៃ​ក្រោយ។

រូបថត៖ វិស្សមកាល- Vacation

៤. ឧទ្យាន​ជាតិ​កែប

ឧទ្យានជាតិ គឺ​ជា​កន្លែង​លំហែ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ឡើង​ភ្នំ ដើរ​លេង​ដោយ​ថ្មើរ​ជើង និង​គយគន់​ថ្ងៃលិច។ មក​ដល់​ពេល​នេះ ឧទ្យានជាតិ​កែប​បាន​រៀបចំ​ផ្លូវ​បេតុង​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្អាត​ និង​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ មើល​ទេសភាព​ដ៏​ស្រស់​ស្អាត​មាន​ទាំង សត្វ​ស្វា និង​សត្វ​ជាច្រើន​ទៀត​ដែល​វា​ចុះ​មក​ស៊ី​ចំណី តាម​ដើមឈើ​ដែល​មាន​ផ្លែ​តាម​ផ្លូវ​ឧទ្យាន។ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កែប​ ​ងាយ​ស្រួល​សម្រាប់​អ្នក​ទេសចរ​ឆ្លៀត​ពេល​ចូល​ទៅ​ទស្សនា។

៥. Samanea Beach Resort & Spa

ខុស​ប្លែក​ពី​កន្លែង​លំហែ​ទាំង​បួន​ខាង​លើ «Samanea Beach Resort & Spa» គឺ​ជា​កន្លែង​សម្រាក​លំហែ​បែប Modern មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​មាត់​សមុទ្រ និង​មាន​សេវាកម្ម spa បន្ថែម​ទៀត។ នៅ​ទីនេះ​អ្នក​ទេសចរ​អាច​ចំណាយ​ពេល​វេលា private របស់​ខ្លួន សម្រាប់​សម្រាក​លំហែ​ដោយ​ស្ងប់​ស្ងាត់ និង​មិន​មាន​ភាព​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ នៅ​ពេល​ព្រឹក​អ្នក​ទេសចរ​នឹង​ទទួល​បាន​​អារម្មណ៍ fresh មួយ​ដែល​ពិបាក​ក្នុង​ការ​ពណ៌នា​បន្ទាប់​ពី​បាន​អង្គុយ​ស្ដាប់​សំឡេង​ទឹក​សមុទ្រ​ និង​អង្គុយ​មើល​ថ្ងៃ​រះ៕​

រូបថត៖ Travel Tale



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ