ចង់ចេញពីវត្តហួសទៅដើរលេង ទៅវត្តអារាម ៥កន្លែងក្បែរៗភ្នំពេញនេះ ទេសភាពស្អាត ម្ហូបថោកៗ

រដូវកាន់បិណ្ឌបានមកដល់ហើយ ជាទំនៀមប្រជាជនខ្មែរ ដែលជាពុទ្ធសាសនិកជន តែងទៅវត្តអារាម យកចង្ហាន់ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ទៅកាន់ដូនតាដែលបានចែកឋានទៅ។ ក្នុងនោះក៏មានក្រុមគ្រួសារខ្លះ ឆ្លៀតឱកាសធ្វើបុណ្យជុំគ្រួសារនេះ តែងចង់ហួសទៅកម្សាន្ត នៅតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីលម្ហែអារម្មណ៍។ ថ្ងៃនេះ AMS នឹងមកបង្ហាញវត្តអារាម ៥ កន្លែងនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ មានរមណីយដ្ឋានស្អាតៗ ហើយសំបូរម្ហូបអាហារតម្លៃសមរម្យទៀត៖

១.វត្តមង្គលសិរីគៀនឃ្លាំង

វត្តអារាមមួយនេះ ជាទីពេញនិយមសម្រាប់អ្នករាជធានីភ្នំពេញ ព្រោះអារាមមួយនេះ នៅមិនឆ្ងាយពីក្រុង ពោលគឺស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦។ អារាមដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅប្របនឹងដងទន្លេ មានខ្យល់អាកាសបរិសុទ្ធ មានដើមឈើធំៗ និងព្រះវិហារមានក្បូរក្បាច់យ៉ាងល្អវិចិត្រ។ មិនតែប៉ុណ្ណោះ ពេលចេញពីវត្ត ពុទ្ធបរិស័ទអាចហួសទៅរកទទួលអាហារថ្ងៃត្រង់ជុំគ្រួសារ នៅតាមកញ្ចុះ បណ្ដោយមាត់ទន្លេព្រែកលៀប មានម្ហូបឆ្ងាញ់ៗដ៏សំបូរបែប។

២.វត្តកៀនស្វាយក្រៅ

រមណីយដ្ឋានកៀន​ស្វាយក្រៅ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុង ឃុំ ភូមិធំ ស្រុកកៀនស្វាយ ចម្ងាយផ្លូវសរុបពីភ្នំពេញ ១៩ គ.ម។ នៅទីនោះមាន វត្តមួយដែលមាន​ឈ្មោះថា វត្តកៀនស្វាយក្រៅ។ ដើម្បីទៅដល់វត្តនោះ​អ្នកទេសចរត្រូវធ្វើដំណើរ​តាមផ្លូវជាតិលេខ ១ ដោយឆ្លងកាត់​ស្ពានព្រះមុនីវង្ស លុះទៅដល់គីឡូម៉ែត្រលេខ ១៩ មានផ្លូវលំនៅខាងឆ្វេងដៃ មានខ្លោងទ្វារបញ្ជាក់ថា វត្តកៀនស្វាយក្រៅ ។ បន្តតាមផ្លូវលំនោះ ចម្ងាយ​​ប្រហែល​ ៣០០០ម៉ែត្រ ទៀតនឹងទៅដល់ទីអារាមនោះ ។ ចេញដំណើរហួស​ពីវត្តប្រមាណជា ១០០ ម៉ែត្រ យើងឃើញកន្លែង​កម្សាន្តមួយ ដែលត្រូវគេ ស្គាល់ថា “​កៀនស្វាយ ” ។ នៅទីនេះសំបូរម្ហូបអាហារឆ្ងាញ់ៗណាស់ ហើយថែមទាំងមានតម្លៃធូរថ្លៃទៀត។

៣.វត្តភ្នំរាប

វត្តភ្នំរាប ឬក៏គេច្រើនហៅថា វត្តសុវណ្ណធម្មរាជ មានទីតាំងស្ថិតនៅ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងមានចម្ងាយប្រហែល 43km ពីវត្តភ្នំរាជធានីភ្នំពេញ។ នៅទីនេះមានប្រាសាទថ្មមួយយ៉ាងធំស្កឹមស្កៃ យករចនាប័ទ្មលំនាំតាមប្រាសាទអង្គរយ៉ាងស្រស់ស្អាត ជាទីពេញនិយមសម្រាប់ថតរូប។ មិនតែប៉ុណ្ណោះវត្តមួយនេះល្បីមានបារមីពូកែស័ក្ដិសិទ្ធិពុទ្ធបរិស័ទច្រើនមកបន់ស្រន់ សុំសេចក្ដីសុខ សេចក្ដីចម្រើន។ ចេញពីវត្តមួយនេះ យើងអាចហួសទៅស្វែងរកម្ហូបអាហារឆ្ងាញ់ៗដែលមានលក់នៅក្រៅរបងវត្ត មានជាកញ្ចុះអង្គុយសម្រាកលម្ហែកាយមិនខ្វះឡើយ។

៤.វត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស

ប្រាសាទភ្នំបាសិទ្ធ ឬភ្នំប្រសិទ្ធិមានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូដែលនាំយើងរហូតដល់ខ្លោងទ្វារវត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ។ យើងអាចបន្តដំណើរតាមផ្លូវចាក់ស៊ីម៉ង់ទៅដល់វត្តនៅលើកំពូលភ្នំ។ នៅទីនេះក៏មានជាកញ្ចុះជាច្រើនមានលក់ម្ហូបអាហារឆ្ងាញ់ៗ ហើយក៏ជាទីពេញនិយមសម្រាប់ថ្ងៃសម្រាកធម្មតា និងថ្ងៃបុណ្យទាន។

៥.ភ្នំឧដុង្គ

ភ្នំឧដុង្តមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញ។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ រមណីយដ្ឋាននេះមានឈ្មោះចំនួន ៣ គឺ ភ្នំឧដុង្គ ភ្នំព្រះរាជ្យទ្រព្យ និងភ្នំអដ្ឋរស្ស។ ក្រៅពីទីកន្លែងគោរពសក្ការបែបព្រះពុទ្ធសាសនាទីនេះ មានផ្សារលក់ដូរម្ហូបអាហារដ៏សំបូរបែប មិនខ្វះឡើយ ជាពិសេសម្ហូបបែបស្រុកស្រែ និងមានកញ្ចុះអង្គុយញ៉ាំមិនខ្វះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *