ត្រៀមហើយឬនៅ? ក្នុងខែមីនានេះព្រឹត្តិការណ៍ធំៗចំនួន ៤ នឹងកើតមានឡើងនៅលើទឹកដីនៃខេត្តសៀមរាប តាកែវ កោះកុង និងកំពង់ចាម។ នេះបើតាមការជូនដំណឹងពីផេកផ្លូវការរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃ ៤ មីនា ឆ្នាំ ២០២៥។

តាមរយៈការបង្ហោះជូនដំណឹង លើផេកផ្លូវការខាងលើបានជម្រាបជូនអំពីព្រឹត្តិការណ៍ធំៗនឹងកើតមានក្នុងខេត្ត ៤ ខាងលើដែលក្នុងនោះរួមមាន៖ បុណ្យឆ្នេរកោះប៉ែន , បុណ្យទន្លេ , បុណ្យឆ្នេរ និងសមរាត្រី។
ខាងក្រោមនេះគឺជាលម្អិតអំពីព្រឹត្តិការណ៍សំខាន់ទាំងបួន ៖
ទី១. បុណ្យឆ្នេរកោះប៉ែន Koh PEN Beach Festival ប្រារព្ធធ្វើនៅបរិវេណឆ្នេរខ្សាច់កោះប៉ែន ក្នុងខេត្តកំពង់ចាម រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់១២ មីនា ២០២៥ ដោយមានការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុណខ្មែរ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់និងការរាំលេងក្រោមដំណក់ទឹកផងដែរ។





ប្រភពរូបភាព ៖ កំពង់ចាម Kampong Cham
ទី២. បុណ្យឆ្នេរ Beach Festival ប្រារព្ធធ្វើនៅឆ្នេរពេជ្រ ស្រុកគិរីសាគរ ខេត្តកោះកុង រយៈពេល២ថ្ងៃ គឺនៅថ្ងៃ៨ និង៩ មីនា ២០២៥ ដោយមានការបោះតង់លើឆ្នេរខ្សាច់ និងកម្មវិធីកម្សាន្តលើឆ្នេរសប្បាយៗជាច្រើន។



ប្រភពរូបភាព ៖ ដៃគូ – E x p l o r e
ទី៣. បុណ្យទន្លេ River Festival 9th ប្រារព្ធធ្វើនៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២១ ដល់ ២៣ មីនា ២០២៥។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នេះក៏បានបញ្ចូលសកម្មភាពកម្សាន្តកីឡាជាច្រើនដូចជា (១)ជិះកង់ចម្ងាយ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ (២)កីឡារត់មហាជន(៣)កីឡា អុកចត្រង្គ មហាជន (៤) កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក (៥) កីឡា បាល់ទះ មហាជន (៦) កីឡា ប៉ូល (បេតង់) មហាជន (៧) កីឡា ទូក កានូ កាយ៉ាក មហាជន (៨) ការបង្ហោះគោមរួមគ្នា៥០០គោម (៩) កីឡា គុនខ្មែរ (១០) កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ។








ប្រភពរូបភាព ៖ អភិបាលខេត្ត តាកែវ
ទី៤. សមរាត្រី «EQUINOX» គឺព្រឹត្តិការណ៍កម្រនៅក្នុងខេត្តសៀមរាបជាមួយទស្សនីយភាពព្រះអាទិត្យរំចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានព្យាករណ៍ថានឹងកើតមាននៅចន្លោះថ្ងៃ ២១,២២,២៣ ខែមីនា លើទឹកដីនៃខេត្តសៀមរាប៕

ប្រភពរូបភាព ៖ LIM ROMA























































Account
Security
Favourite Content