អ៊ីស្លង់ គឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលគ្មានសត្វមូស ព្រោះតែមានលក្ខណៈពិសេសបែបនេះ

ប្រទេសអ៊ីស្លង់ ឬ Iceland គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលសត្វមូសមិនអាចរស់នៅ និងបន្តពូជបាន ក៏ព្រោះតែលក្ខខណ្ឌអាកាសធាតុ និងទីតាំងភូមិសាស្ត្រដែលសុខប្លែកពីប្រទេសដទៃ។

មូស ជាសត្វមួយប្រភេទដែលមានធម្មជាតិចូលចិត្តរស់នៅក្នុងតំបន់ដែលសម្បូរប្រភពទឹក និងមានអាកាសធាតុក្ដៅ ព្រោះលក្ខខណ្ឌទាំង ២នេះ ជាផ្នែកមួយដែលអំណោយផលដល់ការបន្តពូជរបស់មូស។ ក៏ប៉ុន្តែ ប្រទេសអ៊ីស្លង់ ជាប្រទេសមួយដែលមានភាពផ្ទុយស្រឡះគ្នាពីធម្មជាតិរបស់សត្វមុនទាំងស្រុង ក៏ព្រោះតែដែនដីមួយនេះមានអាកាសធាតុត្រជាក់ខ្លាំងស្ទើរពេញមួយឆ្នាំ និងមិនសម្បូរប្រភពទឹកដែលអនុញ្ញាត្តឱ្យមូសបង្កើតកូនចៅបានឡើយ។  

ដ្បិត ប្រទេសដែលស្ថិតនៅកៀកនឹងប៉ូលខាងជើងមួយនេះ មានរដូវក្ដៅក៏ពិតមែន តែបើយោងតាមសារព័ត៌មាន​ Sanook បាន​ឱ្យដឹងថា រដូវក្ដៅនៅក្នុងប្រទេសអ៊ីស្លង់តែងមានសីតុណ្ហភាពជាមធ្យមប្រមាណ ១០អង្សារសេតែប៉ុណ្ណោះ។ ដូច្នេះហើយ បានជាមូសមិនអាចចាប់កំណើតបាននៅក្នុងទឹកដីប្រទេសអ៊ីស្លង់ ខុសពីប្រទេសត្រជាក់ដទៃទៀត ដូចជា ហ្គ្រីនឡែន ដាណឺម៉ាក និង​ ហ្វាំងឡង់ ដែលមានសីតុណ្ហភាពខ្ពស់ជាងនេះ នៅក្នុងរដូវក្ដៅ។

ក្រៅពីអាកាសធាតុហើយ ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ដែនដីទឹកកមួយនេះ សម្បូរទៅដោយភ្នំភ្លើង និងផ្ទៃទឹកដែលគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកក ដែលធ្វើ​ឱ្យមូសមិនអាចចាប់កំណើតបាន ឬសូម្បីតែពងបាន។​ នាំឱ្យលក្ខខណ្ឌទីតាំងភូមិសាស្រ្តមួយនេះ ជាឧបសគ្គរារាំងបន្ថែមមួយទៀតសម្រាប់មូស។

យ៉ាងណាមិញ អវត្តមានមូស ជាភាពពិសេសប្លែកមួយ ដែលមានប្រយោជន៍ខ្លាំងសម្រាប់ប្រទេសអ៊ីស្លង់ ព្រោះសត្វល្អិតមួយប្រភេទនេះ ដ្បិតមានរូបរាងមិនគួរឱ្យខ្លាចមែន តែវាអាចបង្ករជាជំងឺផ្សេងៗរហូតនាំឱ្យអ្នកជំងឺបាត់បង់ជីវិតបាន ដូចជា ជំងឺគ្រុនឈាម និងគ្រុនចាញ់ជាដើម។

លើសពីនេះទៀត អវត្តមានមូស ក៏អាចផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរចូលមកកាន់ប្រទេសដែលតាំងនៅលើកោះមួយនាប៉ែកខាងជើងនៃមហាសមុទ្រអាត្លង់ទិកមួយនេះផងដែរ ព្រោះទីតាំងនេះសមស្របបំផុតសម្រាប់អ្នកដែលចូលចិត្តចំណាយពេលធ្វើសកម្មភាពខាងក្រៅផ្ទះ ជាមួយនឹងធម្មជាតិនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *