រមណីយដ្ឋាន​ធម្មជាតិ​ទាំង​ ៣ មាន​កន្លែង​ថត​រូប​ច្រើន​នៅ​ជិត​​ក្រុង​ភ្នំពេញ

ថ្ងៃ​ចុង​សប្ដាហ៍​មិន​ដឹង​ថា​ត្រូវ​ទៅ​លេង​កន្លែង​ណា​ត្រូវ​អត់​? AMS Infotainment សូម​ណែនាំ​កន្លែង​លំហែ​កាយ​ទាំង​ ៣ ​ដែល​មាន​កន្លែង​ថត​រូប​ស្អាត​ៗច្រើន មាន​ការ​តុបតែង​ស្រឡះ​ភ្នែក មាន​អាហារ​ឆ្ងាញ់​ និង​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ផង។

១. អាហារដ្ឋាន​ជំនោរ​ទន្លេ

អាហារដ្ឋាន​ជំនោរ​ទន្លេ មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ ៣៦៩ ចុះ ពី​ស្ពាន​ច្បារ​អំពៅ​បត់​ស្តាំ​ចម្ងាយ៧ គីឡូម៉ែត្រ ហួស​វត្ត​ព្រែកប្រា ១ គីឡូម៉ែត្រ ខាង​ស្កាំ​ដៃ ជិត​វត្ត​ចំពុះ​ក្អែក។ វា​ស្ថិត​នៅ​ជាប់​មាត់​ទន្លេ​ដែល​អាច​ឲ្យ​អ្នក​ទេសចរ​ទាំង​ឡាយ​បាន​កម្សាន្ត​អារម្មណ៍​ជាមួយ ​និ​ង​ការ​ទទួលទាន​ម្ហូប​អាហារ​យ៉ាង​ត្រជាក់​ចិត្ត​ទៅ​តាម​បរិយាកាស​នៃ​ទឹកទន្លេ។

ទំនាក់ទំនង៖ 098 588 788

ទីតាំង៖​ https://goo.gl/maps/iUBuTgcQYPxqxtAC6

២. Amazon Resort

ប្លែក ត្រជាក់​ភ្នែក មាន​ការ​រចនា​ប្លែក​ៗ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ជាពិសេស​គឺ​ទេសភាព​បៃតង​ជុំវិញ មាន​ដើម​ឈូក​ដែល​មាន​ស្លឹក​ធំៗគួរ​ជា​ទី​សម្គាល់ មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ច្រើន គឺ​មាន​នៅ​អាម៉ាហ្សូន រីសត។

ទំនាក់ទំនង៖ 097 911 0000

ទីតាំង៖​ https://goo.gl/maps/rv4ZyJRTABTuXEWx9

៣. ភោជនីយដ្ឋាន ជំនោរ​កោះ​នរា

ភោជនីយដ្ឋាន​នេះ មាន​កញ្ចុះអង្គុយ​ញ៉ាំ​អាហារ​ស្ថិត​នៅ​ក្បែរ​គ្នា និង​អម​ទៅ​ដោយ​គូទឹក​នៅ​ខាងមុខ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​ឡាយ​បាន​ទទួល​ទាន​អាហារ​ប្រកប​ដោយ​ផាសុកភាព។ ជំនោរ​កោះនរា មាន​ទីតាំង​នៅ​ច្បារ​អំពៅ អ្នក​ដំណើរ​ត្រូវ​ជិះ​ឆ្លង​ស្ពាន​ច្បារ​អំពៅ​ទៅ​ត្រង់ ប្រហែល ១ គីឡូម៉ែត្រ ឃើញ​វត្ត​និរោធ​នៅ​ស្តាំ​ដៃ ទល់​មុខ​ក្លោង​ទ្វារ​វត្ត​និរោធ មាន​ផ្លូវ​បទ​ឆ្វេង​ទៅ​ត្រង់ ១ គីឡូម៉ែត្រ ស្ថិត​នៅ​ខាង​ស្តាំ​ដៃ។

ទំនាក់ទំនង៖069 336 969

ទីតាំង៖ https://goo.gl/maps/F7ZSoQyF6ufxsweF6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​